ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​87នាក់​ និង​ជន​ស៊ីវិល​70នាក់​ស្លា.ប់​រយៈ​ពេល​6សប្តាហ៍​ចុង​ក្រោយ​នេះនៅ​ស៊ីរី

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី SANA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា សរុប​ទាហាន​ និង​ប៉ូលិស​៨៧​នាក់​ ព្រម​ទាំង​ជន​ស៊ីវិល​ជាង​៧០​នាក់​ត្រូវ​ស្លា.ប់​ក្នុង​បាតុ​កម្ម​នានា​ចាប់​ តាំង​ពី​៦​សប្តាហ៍​មក​ហើយ​នៅ​ស៊ីរី​។
យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​នេះ​ថា ភ្នាក់​ងារ​សន្តិ​សុខ​​យ៉ាង​តិច​៣០​០​នាក់​បាន​ត្រូវ​របួស​ក្នុង​បាតុ​កម្ម​ ទាំង​ឡាយ​។ ទាហាន​ និង​ប៉ូលិស​​៨​នាក់​ត្រូវ​ស្លា.ប់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​ឡាយ​កាល​ពី​ ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​ ដោយ​បណ្តា​ក្រុម​ភេរវ​ករ​នៅ​ស៊ីរី។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី SANA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា សរុប​ទាហាន​ និង​ប៉ូលិស​៨៧​នាក់​ ព្រម​ទាំង​ជន​ស៊ីវិល​ជាង​៧០​នាក់​ត្រូវ​ស្លាប់​ក្នុង​បាតុ​កម្ម​នានា​ចាប់​តាំង​ពី​៦​សប្តាហ៍​មក​ហើយ​នៅ​ស៊ីរី​។
យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​នេះ​ថា ភ្នាក់​ងារ​សន្តិ​សុខ​​យ៉ាង​តិច​៣០​០​នាក់​បាន​ត្រូវ​របួស​ក្នុង​បាតុ​កម្ម​ទាំង​ឡាយ​។ ទាហាន​ និង​ប៉ូលិស​​៨​នាក់​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​ឡាយ​កាល​ពី​ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​ ដោយ​បណ្តា​ក្រុម​ភេរវ​ករ​នៅ​ស៊ីរី។
ពួក​អ្ន​ក​ឃ្លាំ​មើល​ខាង​សិទ្ធិ​មនុស្ស​ស៊ីរី​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា មនុស្ស​យ៉ាង​តិច​៦២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​បាតុ​កម្ម​ប្រឆាំង​រដ្ឋា​ភិ​បាល​ទាំង​ឡាយ​នា​ថ្ងៃ​ទី​២៩ មេសា ដែល​គេ​ហៅ​ថា «ថ្ងៃ​សុក្រ​ចង​កំហឹង​»។
កង​កម្លាំង​សន្តិ​សុខ​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​៣០ មេសា បាន​ធ្វើ​អន្តរាគមន៍​នៅ​ទី​ក្រុង DERAA ភាគ​ខាង​ត្បូង​ប្រទេស​ ហើយ​បាន​វាយ​លុក​លើ​ព្រះ​វិហារ​ OMARI ជា​ចំណុច​កណ្តាល​នៃ​ចលនា​តវ៉ា​ប្រឆាំង​របប​លោក​ប្រធានា​ធិបតី​បាចារ​អាល់​អាសាដ​។ កង​ទាហាន​ និង​រថក្រោះ​ក្រោម​បញ្ជា​ឱ្យ​ប្អូន​ប្រុស​ប្រធានា​ធិបតី​ គឺ​លោក​ អាសាដ​ ម៉ា​ហ័រ​ ចាប់​ផ្តើម​លើក​ចូល​ក្រុង DERAA កាល​ពី​ថ្ងៃ​ទី​២៥ មេសា កន្លង​មក​នេះ​ដោយ​កាត់​ផ្តាច់​អគ្គិស​នី​ និង​កាត់​ផ្តាច់​ការ​ទាក់​ទង​គ្នា​។
យោង​តាម​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ស៊ីរី SAOUASSIAH ថា កង​កម្លាំង​សន្តិ​សុខ​បាន​សម្លាប់​ជន​ស៊ីវិល​សរុប​យ៉ាង​តិច​៥៦០​នាក់​តាំង​ពី​ចាប់​ផ្តើម​បាតុ​កម្ម​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ ៕