ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ប្តី​ប្រពន្ធ​វ័យ​ក្មេង​​​ប្តី​ប៉ុន​ប៉ង​សម្លា.ប់​​តែ​មិន​បាន​សម្រេច

14 ឆ្នាំ មុន

ខេត្ត​កែប ៖ ស្ត្រី​ម្នាក់​​បាន​​រង​​គ្រោះ​​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ថ្លុក​ឈាម ដោយ​សារ​តែ​ប្តីរប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​​កា.ប់​នឹង​កាំបិត​ត្រូវ​ជា​ច្រើន​កន្លែង​ ។ ស្ត្រី​រង​គ្រោះ​​នោះ​ឈ្មោះ​​រ័ត្ន ​សុភាព អាយុ​២២​ឆ្នាំ នៅភូមិ​អូរ​ដូង ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ។ តាម​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​ប៉ូលិស​​ស្រុក​ដំណាក់​ចង្អើរ​​បាន​និយាយថា

ខេត្ត​កែប ៖ ស្ត្រី​ម្នាក់​​បាន​​រង​​គ្រោះ​​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ថ្លុក​ឈាម ដោយ​សារ​តែ​ប្តីរប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​​កាប់​នឹង​កាំបិត​ត្រូវ​ជា​ច្រើន​កន្លែង​ ។ ស្ត្រី​រង​គ្រោះ​​នោះ​ឈ្មោះ​​រ័ត្ន ​សុភាព អាយុ​២២​ឆ្នាំ នៅភូមិ​អូរ​ដូង ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ។

​តាម​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​ប៉ូលិស​​ស្រុក​ដំណាក់​ចង្អើរ​​បាន​និយាយថា ​ស្ត្រី​រង​គ្រោះ​ដែល​​​គេ​សង្ស័យ​​ប្តី​របស់​ខ្លួន​ប៉ុន​ប៉ង​សម្លាប់​នេះ គឺ​បន្ទាប់​ពី​ម្តាយ​​នាង​បាន​ប្រទះ​ឃើញ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ កាល​ពី​ថ្ងៃ​ទី​២៧​ មេសា នៅ​ជិត​របង​វត្ត​ព្រៃ​តា​កុយ ជិត​​ផ្ទះ​ម្តាយ​បង្កើត​របស់​នាង ។ ​ប្រភព​បន្ត​ថា ស្ត្រី​រងគ្រោះ​ ​និង​ប្តី​​បាន​ទាស់​ទែង​គ្នា​រហូត​នាង​រត់​មក​នៅ​ផ្ទះ​ម្តាយ​មុន​ពេល​​កើត​ហេតុ​​ ចំណែក​ប្តី​ក៏​​ទៅ​នៅ​ផ្ទះ​ខាង​ម្តាយ​របស់​ខ្លួន​ដែរ ។

​មន្ត្រី​ប៉ូលិស​បាន​បន្ត​ទៀត​ថា ​នៅ​យប់​ថ្ងៃ​កើត​ហេតុ​​​ ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មាន​ការ​ណាត់​ជួប​​គ្នា​​ តែ​មិន​ដឹង​​ថា ពួក​គេ​ពិភាក្សា​​គ្នា​​អំពី​អ្វី​ទេ ព្រោះ​គ្មាន​​អ្នក​ដឹង​ឮ​ ទើបប្តី​​ឈ្មោះ​ភិន សុខុម អាយុ​២៦​ឆ្នាំ ប៉ុន​ប៉ុង​សម្លាប់​​​ប្រពន្ធ​នោះ​ តែ​សំណាង​ល្អ​នាង​មិន​ស្លាប់​​ ។ រីឯ​បុរស​ជា​ប្តី​ដែល​ប៉ូលិស​សង្ស័យថា មាន​បំណង​ធ្វើ​ឃាត​​ប្រពន្ធ​នោះ ​បាន​គេ​ច​ខ្លួន​បាត់ ៕