ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងស្រីស្នេហ៍ឈប់ធ្វើសង្សារតូចចិត្តផឹកស្រាបីកំប៉ុងបើកឡានទៅបុករានទេវតា និងរបងផ្ទះបាក់អស់ពីរផ្ទាំង

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​តូចចិត្ត និង​ស្រី​ស្នេហ៍​ប្រកាស​ឈប់​ធ្វើ​សង្សារ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៣ បាន​ផឹកស្រា​បៀ​អស់​បី​កំប៉ុង ក៏​កើតជា​អំពើ​ហិ​.​ង្សា​បើករថយន្ត​ចងកំហឹង​ជាមួយ​រាន​ទេវតា​បណ្តាលរ​លំបាក់​ខ្ទិចខ្ទី និង​បើក​បំ​បុក​ទ្វាររបង​ផ្ទះ​ស្រី​ស្នេហ៍​បាក់​ចំនួន​ពីរ​ផ្ទាំ​ទៀត…

ខេត្តតាកែវ ៖ បុរស​ម្នាក់​តូចចិត្ត និង​ស្រី​ស្នេហ៍​ប្រកាស​ឈប់​ធ្វើ​សង្សារ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៣ បាន​ផឹកស្រា​បៀ​អស់​បី​កំប៉ុង ក៏​កើតជា​អំពើ​ហិ​.​ង្សា​បើករថយន្ត​ចងកំហឹង​ជាមួយ​រាន​ទេវតា​បណ្តាលរ​លំបាក់​ខ្ទិចខ្ទី និង​បើក​បំ​បុក​ទ្វាររបង​ផ្ទះ​ស្រី​ស្នេហ៍​បាក់​ចំនួន​ពីរ​ផ្ទាំ​ទៀត ស្ថិត​នៅ​ភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ក៏​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

ជន​បង្ក​ឈ្មោះ ឈុ​ន នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្អាង ឃុំ​ស្អាង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ មុខរបរ​បើករថយន្ត​ដើរ​លក់​គ្រឿង​សង្ហា​រឹម ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃខែ​ខាងលើ ជនសង្ស័យ​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​លក់ដូរ​របស់​ឈ្មោះ ជ័យ ច​ន្ធូ ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​អតីត​សង្សារ​) រួច​បាន​បង្ករ​អុកឡុក​ជេរ​ប្រមា​.​ថ​រករឿង​ដេញ​វ៉ៃ​ម្ចាស់​ហាង និង​អ្នកបម្រើ តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ ពេល​នោះ​ដោយ​មាន​អន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ជន​បង្ក​ក៏​បើករថយន្ត​ចេញ​ទៅ ។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​បុរស​ខាងលើ​ក៏​បាន​បើករថយន្ត​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​របស់​ឈ្មោះ គឹ​ម យ៉ា​ត ម្តង​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​ជាមួយ​គ្នា ។

បុរស​នោះ​បាន​ផឹកស្រា​បៀ​អស់​បី​កំប៉ុង តែ​មិន​ទាន់​ទូរ​ទាត់​ប្រាក់​ឲ្យ​ទៅ​ម្ចាស់​ហាង​ទេ ហើយ​បាន​បង្កជម្លោះ​ជេរ​បញ្ចោរ​ម្ចាស់​ហាង រួច​បាន​បើករថយន្ត​បុក​រាន​ទេវតា​នៅ​មុខ​ផ្ទះ បណ្ដាល​ឲ្យ​បាក់​រលំ​ដល់​ដី និង​ខូចខាត​ទាំងស្រុង ថែម​ទាំង​បន្ត​បើករថយន្ត​ត្រឡប់​ទៅ​បុក​ទ្វាររបង​ផ្ទះ​របស់​ឈ្មោះ ជ័យ ច​ន្ធូ (​អតីត​សង្សារ​) បណ្ដាល​ឱ្យ​បាក់​អស់​ចំនួន​ពីរ​ផ្ទាំង​ទៀត ។

អំពើ​ហិ​.​ង្សា​នោះ គឺ​មូលហេតុ​ដោយសារ​ខឹង​ឈ្មោះ ជ័យ ច​ន្ធូ ប្រកាស​លែង​ទទួលស្គាល់​យក​រូបគេ​(​ឈុ​ន និ​)​ធ្វើ​ជា​សង្សារ ។ តែ​ទោះជា​យ៉ាងណា​ក្តី ក្រោយ​កើត​មាន​អំពើ​ហិ​.​ង្សា និង​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តតាកែវ ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង សមត្ថកិច្ច​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​១​គ្រឿង និង​សម្ភារៈ​លើ​រថយន្ត​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ