ព្យុះខ្សាច់វាយប្រហារលើទីក្រុងប៉េកាំង
ស្ថានីយឧតុនិយមក្រុងប៉េកាំងរាយការណ៍ថា ព្យុះខ្សាច់ដ៏អាក្រក់ដែលចិនជួបប្រទះក្នុងឆ្នាំ២០១១នេះបាន វាយប្រហារលើទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣០ េមសា បន្ទាប់ពីរាតត្បាតតំបន់ដទៃៗទៀតនៅភាគខាងជើងប្រទេសមក ។ ផ្ទៃមេឃក្រុងប៉េកាំងក្លាយទៅជាពណ៌លឿងនាព្រឹកថ្ងៃទី៣០ មេសា នោះ ពេលព្យុះខ្សាច់បោកបក់មកដល់មកពីតំបន់ស្វយ័តម៉ុងហ្គោលីក្នុង ។ ស្ថិតិរបស់ការិយាល័យការពារបរិស្ថានបង្ហាញថា គុណភាពខ្យល់នាថ្ងៃទី៣០ មេសា នោះ គឺអាក្រក់បំផុតប្រចាំឆ្នាំ ។
ចែករំលែកព័តមាននេះ