បោះឆ្នោតឆ្នាំ២០២៤! លោកត្រាំ សន្យាបំបាក់លោកចូ បៃដិន
សហរដ្ឋអាមេរិក ៖ នៅមុខបណ្ដាអ្នកគាំទ្រក្នុងរដ្ឋញូវហាមភៀ លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ មេ
សហរដ្ឋអាមេរិក ៖ នៅមុខបណ្ដាអ្នកគាំទ្រក្នុងរដ្ឋញូវហាមភៀ លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ មេ
សហរដ្ឋអាមេរិក ៖ នៅមុខបណ្ដាអ្នកគាំទ្រក្នុងរដ្ឋញូវហាមភៀ លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ មេសា បានសន្យាថា នឹងបំបាក់ប្រធានាធិបតីលោកចូ បៃដិន ដែលទើបប្រកាសពីការឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ គួររំលឹកថា លោកចូ បៃដិន ប្រកាសឈរឈ្មោះបេក្ខជនប្រធានាធិបតីអាណត្តិទី២ ជាផ្លូវការ
លោកត្រាំ ថាយើងនឹងដណ្ដើមកាន់កាប់សេតវិមាន។ លោកត្រាំ បន្តបរិហារអ្នកឡើងកាន់អំណាចតពីលោក ដោយលោកថា ប្រទេសកំពុងតែធ្លាក់ចូលក្នុងអំពើហិ.ង្សា និងឧក្រិ.ដ្ឋកម្ម ជួបប្រទះអតិផរណាដ៏ខ្ពស់ដែលបណ្ដាធនាគារកំពុងតែដួលរលំ។ ក្នុងឆ្នាំ២០២៤អាមេរិកនឹងត្រូវធ្វើការជ្រើសរើស រវាងជោគជ័យនិងបរាជ័យ សន្តិសុខឬអនាធិបតេយ្យ ភាពរុងរឿងឬគ្រោះមហន្តរាយ។
លោកត្រាំ បានចេញធ្វើមីទ្ទីងឃោសនាបោះឆ្នោតលើកដំបូង ចាប់តាំងពីលោកជាប់ការចោទប្រកាន់បទឧក្រិ.ដ្ឋ ជាប្រវត្តិសាស្ត្រដោយតុលាការក្រុងញូវយ៉កមួយមក៕
ចែករំលែកព័តមាននេះ