ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ បៃ​ដិ​ន ​ប្រកាស​​ឈរឈ្មោះ​បេក្ខជន​ប្រធា​នាធិបតីអាណត្តិទី​២ ជា​ផ្លូវ​ការ​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លែង​មាន​អ្វី​ជា​អាថ៌កំបាំង​ទៀត​ហើយ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ចាប់

សហរដ្ឋអាមេរិក ៖ លែង​មាន​អ្វី​ជា​អាថ៌កំបាំង​ទៀត​ហើយ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ចាប់
តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ ទាក់ទិន​នឹង​បេក្ខភាព​លោក​ចូ បៃ​ដិ​ន ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន បានបញ្ចប់​ពាក្យ​ចចាមអារ៉ាម​នោះ​កាលពី​ថ្ងៃ​ទី​២៥
មេ​សា ដោយ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ឈរឈ្មោះ​របស់​លោក សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​២០២៤​ខាង​មុខ​នេះ សម្រាប់​បន្ត​អាណត្តិទី​២​របស់​លោក ។ លោក​បៃ​ដិ​ន​ដែល​ឈ្នះ​លោកដូ​ណា​ល់ ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០​នោះ ពេល​នេះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ​។

សុខភាព​របស់​លោក​ត្រូវ​បាន​គេ​លើក​ជា​ច្រើន ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ពី​ឆ្នាំ​២០២០​មក ។
ជា​ច្រើន​លើក​គេ​ឃើញ​រូប​លោក​ហាក់​មាន​អាកា​រៈ​ទ្រេតទ្រោត បាត់បង់​លំនឹង​តែ​លោក​នៅ​អះអាង​ជា​និច្ច​ថា លោក​នៅ​តែ​អាច​ដឹកនាំ​ប្រទេស​បាន ។

តាំងពី​ចាប់ផ្ដើម​អាណត្តិ​របស់​លោក​មក លោក​បៃ​ដិ​ន មាន​សំណុំរឿង​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ទាំង​ផ្នែក​ជាតិ​ទាំង​ផ្នែក​អន្តរជាតិ​។

រយៈពេល​ចុង​ក្រោយ​នេះ​លោក​សកម្ម​ខ្លាំង លើ​បញ្ហា​ការ​គំរាមកំហែង​តៃវ៉ាន់​ប្រឈម​មុខ​នឹង​ចិន ។
សហរដ្ឋអាមេរិក​ក៏​ជាប់ដៃ​ដែរ​ក្នុង​ការ​តាមដាន​សភាពការណ៍​ទាក់ទិន​នឹង​កូរ៉េ​ខាងជើង ដែល​បាញ់
មី​ស៊ី​​ល​បាលី​ស្ទិ​ក​ជា​បន្តបន្ទាប់​នាំ​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន ។ លោក​ក៏ជាប់ដៃ​ខ្លាំង​ដែរ​ ចំពោះ​ការ​ជួយ​ទ្រទ្រង់​អ៊ុយ​ក្រែ​នប្រឈម​មុខជា​មួយ​រុ​ស្ស៊ី​ ។ ក្នុង​កម្រិត​ជាតិ​លោក
ត្រូវ​ដោះស្រាយ​ការ​បញ្ចប់វិបត្តិ​កូ​វី​ដ បញ្ហា​រំលូ.តកូន​និង​បញ្ហា​សងបំណុល​របស់​និស្សិត ។ ការ​ដេញ
ដោល​ពី​រឿង​អាវុ.ធ​ក៏​ចោទ មក​ពី​មានការ​កើនឡើង​នៃ​ការ​បា.ញ់ប្រហារ​សម្លា.ប់​មនុស្ស​ច្រើន​នាក់​ក្នុង​ប្រទេស​នា​ពេល​ថ្មី​ៗ​នេះ ។

មែនហើយ​លោក​ចូ បៃ​ដិ​ន ត្រូវ​ប្រឈម​មុខ​នឹងគូប្រជែង​ខ្លាំង​ៗ​ពិសេស​លោក​ដូ​ណា​ល់ ត្រាំ ដែល​ក៏
ទោះ​ជួប​រឿង​ក្ដីក្ដាំ​ជា​ច្រើន​ប្រឆាំង​លោក​ក៏​នៅតែ​ជា​បេក្ខជន​មាន​សក្កា​នុ​ពល​នៃ​គណបក្ស​សាធារណរដ្ឋ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ