ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថក្រោះ​​ និងរ​ថពាស​ដែក​សរុប​ជិត​២ពាន់​​គ្រឿង​ត្រូវ​សម្ព័ន្ធមិត្ត​អូតង់​ ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អគ្គលេខាធិការ​អូតង់​ លោក​JENS STOLSTENBERG ប្រកាស​កាលពី​ថ្ងៃ​ទី​២៧

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អគ្គលេខាធិការ​អូតង់​ លោក​JENS STOLSTENBERG ប្រកាស​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ម្សិលមិញ​នេះ​​ថា បណ្ដា​សម្ព័ន្ធមិត្ត​អូតង់​និង​បណ្ដា​ដៃគូ​របស់​ខ្លួន បាន​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការ​វាយលុក​របស់​រុ​ស្ស៊ី​មក នូវ​រថក្រោះ​ប្រយុទ្ធ​ដល់​២៣០​គ្រឿង​និង​រថយន្ត​ពាស​ដែក​១៥៥០​គ្រឿង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​លុ​ច​ហ្សំ​បួរ ​លោក​XAVIER BETTEL អ​គ្ក​លេខាធិការ​អូតង់​បញ្ជាក់​ថា បណ្ដា​សម្ព័ន្ធមិត្ត​និង​បណ្ដា​ដៃគូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​បញ្ជូន​ឲ្យ​អ៊ុយ​ក្រែ​ន​រថក្រោះ​២៣០​គ្រឿង​និង​រថយន្ត​ពាស​ដែក​១៥៥០​គ្រឿង ព្រមទាំង​គ្រាប់រំសេវ​មួយ​ចំនួន​ធំ ពោល​ប្រមាណ​ជា​៩៨%​នៃ​សម្ភារ​យោធា​ដែល​សន្យា​ផ្ដល់​ឲ្យ ដើម្បី​បំពាក់​ដល់​កងពលតូច​ថ្មី​ចំនួន​៩​កង​។

សរុប​មក​អ៊ុយ​ក្រែ​ន​មាន​សមត្ថភាព​ដែល​ខ្លួន​ត្រូវការ ដើម្បី​វាយ​ដណ្ដើម​យក​ដែនដី​ដទៃ​ៗ​ទៀត​។

តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​របស់​រុ​ស្ស៊ី​ពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​មក បណ្ដា​សមាជិក​អូតង់​ក៏​ផ្ដល់​ផង​ដែរ​ដល់​អ៊ុយ​ក្រែ​ន ប្រព័ន្ធ​ការពារ​អាកាស​កាំភ្លើង​ធំ​ និង​យន្តហោះ​ប្រយុទ្ធ​ធុន​MIG-29 ផលិត​សម័យ​សូ​វៀត​ជា​របស់​ប៉ូ​ឡូញ​និង​សាធារណរដ្ឋ​ឆេ​ក​។ ម្យ៉ាងវិញទៀត​បណ្ដា​ប្រទេស​អូតង់ នៅ​ជួយ​បណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន​ច្រើន​សិប​ពាន់​នាក់ ឲ្យ​ចេះ​ប្រើ​គ្រឿង​សព្វាវុ.ធ​ដែល​កងទ័ព​អូតង់​ប្រើ​។

ទោះបី​យ៉ាងណា​ប្រមុខ​អូតង់​អំពាវនាវ​ថា​ចូរ​កុំ​មើល​ស្រាល​រុ​ស្ស៊ី​​។ លោក​ថា​កងទ័ព​រុ​ស្ស៊ី​​អាច​ខ្វះ​គុណភាព​តែ​កំពុង​បង្កើន​ចំនួន ហើយ​ក្រុង​មូ​ស្គូ​បាន​កេណ្ឌ​ប្រមូល​បុគ្គលិក​បន្ថែម​ទៀត​។ ទោះបី​យ៉ាងណា​យើង​នឹង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​ទោះ​យូរ​ប៉ុណ្ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ