ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​១​គ្រឿង​បើក​បុ.ក​ឡាន​​ព្រូស​ឆ្លងផ្លូវ​ ​ស្លា.ប់​ម្នាក់ ​របួសធ្ងន់​ម្នាក់

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ ខ​ណៈ​ពេល​​

រាជធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ ខ​ណៈ​ពេល​​ដែល​ជនរងគ្រោះ​ទាំង​​២នាក់​​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ ជ្រុល​ទៅ​បុ.ក​ចំ​កណ្តាល​រថយន្ត​ព្រូស​ដែល​បត់​ឆ្លងផ្លូវ​ ។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ២០២៣​ នៅ​ចំណុច​ផ្លូវភ្នំពេញ​-ហាណូយ ក្នុងភូមិអន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។ ​បន្ទាប់​ពី​កើតហេតុ ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ផង​ដែរ​។

ពេលកើតហេតុភ្លាម​ៗ ជន​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រមាណ​ជិត​៣០​ឆ្នាំ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១CU-៣២៩៣​ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​លុះ​ពេល​​មក​ដល់​ច្រកចូល​ហ្គេ​ន​ភ្នំពេញ ជ្រុល​ទៅ​បុ.ករថយន្ត​មួយគ្រឿង ម៉ាក​ព្រូស​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២BD-៧៤១០ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់​គ្នា ហើយ​បត់​ឆ្លងផ្លូវ​​យ៉ាង ពេញទំហឹង​ បណ្តាលឱ្យ​​ដួល​បោក​លើ​ថ្នល់​ស្លា.ប់​អ្នកបើកបរ​ម៉ូតូ​នៅ​កន្លែង ហើយ​អ្នក​រួម​ដំណើរ​​បាន​​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​ឯកជន​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ ។ ​ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ទ្វារ​ខាងស្តាំ​ ។ ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ