ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍សម្លា.ប់​ថៅកែ​ម៉ាស៊ីន​ស្រូវ២នាក់​ប្តីប្រពន្ធនិងអ្នកបើកបរ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ មនុស្ស​​​៣​នាក់​​ត្រូវ​ស្លា.ប់​​នៅ​កន្លែង​កើត​ហេតុ​​ ក្នុង​គ្រោះថ្នាក់​​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តតូច និង​រថយន្ត​ធំ​ដែល​​បើក​បរ​បញ្ច្រាស​ទិស​គ្នា ។ ហេតុ​ការណ៍​នេះ​កើត​​ឡើង​​នៅ​វេលា​ម៉ោង​៣​និង​៥២​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី ២៩ មេសា ឆ្នាំ​២០១១ នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤៩-១៥០ ត្រង់​ចំណុច​ភូមិ​ជាយស្បៃ ឃុំ​កកោះ ស្រុក​សន្ទុក

ខេត្ត​កំពង់​ធំ ៖ មនុស្ស​​​៣​នាក់​​ត្រូវ​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​​ ក្នុង​គ្រោះថ្នាក់​​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តតូច និង​រថយន្ត​ធំ​ដែល​​បើក​បរ​បញ្ច្រាស​ទិស​គ្នា ។ ហេតុ​ការណ៍​នេះ​កើត​​ឡើង​​នៅ​វេលា​ម៉ោង​៣​និង​៥២​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី ២៩ មេសា ឆ្នាំ​២០១១ នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤៩-១៥០ ត្រង់​ចំណុច​ភូមិ​ជាយស្បៃ ឃុំ​កកោះ ស្រុក​សន្ទុក ។

អ្នក​រង​គ្រោះ​​ទាំង​៣​នាក់ គឺ​មាន​២​នាក់​​ជា​​ប្តី​ប្រពន្ធ​ និង​ម្នាក់​ជា​អ្នក​​បើក​បរ​​ដែល​ជិះ​ក្នុង​រថយន្ត​កាមរី​​ឆ្លាម​នេះ ។ ប្រជា​ពល​រដ្ឋ​​ក្នុង​ក្រុង​ស្ទឹងសែន ​ទាំង​មូល​បាន​ស្គាល់​​អ្នក​រង​គ្រោះ​ប្តី​ប្រពន្ធ​​​នេះ​គ្រប់​គ្នា​​ ព្រោះ​ជា​អ្នក​ជំនួញ​ធំ​មាន​ទ្រព្យ​សម្បត្តិ​​ស្តុក​ស្តម្ភ​ និង​ជាម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ដ៏​ធំ​មួយ​​នៅ​សង្កាត់​​អាចារ្យ​លាក់ ។ ការ​ស្លាប់​​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ។

​តាម​របាយ​ការណ៍​រប​ស់​សមត្ថ​កិច្ច​​ប៉ូលិស​ស្រុក​សន្ទុក​បាន​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​​​គេ​ឃើញ​រថយន្ត​១​គ្រឿង​​ម៉ាក​កាមរី​​ឆ្លាម​​ពណ៌ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-5086 បើក​បរ​​​​ដោយ​ឈ្មោះ​បេ ហួរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​លំនៅ​​ភូមិ​កំពង់​ធំ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅត្បូង ​ដោយ​មាន​ដឹក​អ្នក​ដំណើរ​​ជា​អ្នក​ជំនួញ​២​​នាក់​ប្តី​ប្រពន្ធ​ផង ។​ លុះ​​ទៅ​ដល់​ចំណុច​ខាងលើ ដែល​ជា​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​៦ ស្រាប់​តែ​រថយន្ត​នេះ​​រេ​ចង្កូត​ទៅ​​ខាង​ឆ្វេងដៃ​​បុក​គ្នា​លាន់​ឮ​ដូច​រន្ទះ​ជា​មួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​​បញ្ច្រាស​​ទិស​គ្នា​​ម៉ាក HINO ពណ៌​ស​ឆ្នូត ពាក់​​ស្លាក​​លេខ​ព្រះ​សីហនុ 3A-0678 ដែល​ផ្ទុក​ដើម​ដំឡូង​មី​ពេញ ។​

ក្រោយ​​ពេល​កើត​ហេតុ​ អ្នក​បើក​​បរ​​រថយន្ត​ម៉ាក HINO បាន​រត់គេច​ខ្លួន​បាត់ ​ចំណែក​​​អ្នក​​ជិះ​ក្នុង​​រថយន្ត​កាមរី​ឆ្លាម​​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​អ្នក​បើក​បរ​​​ឈ្មោះ​បេ ហួរ និង​អ្នក​រួម​ដំណើរ​២​នាក់​ប្តី​ប្រពន្ធ​មាន​ឈ្មោះ​ជាវ ឃួយ​ ហៅ​បាក់​ឃួយ​ ភេទ​ប្រុស អាយុ​​៦២​ឆ្នាំ ជា​​ថៅកែ​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​​ជា​អាជីវ​ករ​​​លក់​ម្សៅ​មី​ ស្ករ​ស អង្ករ ​និង​ប្រមូល​ទិញ​ស្រូវ​ មាន​ទី​លំនៅ​ភូមិ​ទី​៥ សង្កាត់​កំពង់​ធំ ក្រុង​​ស្ទឹង​សែន និង​ប្រពន្ធឈ្មោះ​​ពួយ អេង អាយុ​៥៦​ឆ្នាំ ។ តាម​គ្រួសារ​​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹងថា ​អ្នក​ជំនួញ​ស្តុក​ស្តម្ភ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាង​លើ​តែង​ម៉ៅ​រថយន្តជិះ​ទៅ​ភ្នំពេញ ជា​ញឹក​ញាប់​ ដើម្បី​ការ​ងារ​អាជីវ​កម្ម​របស់​​ពួក​​គាត់ ទោះ​​បី​គាត់​មាន​រថយន្ត​ឡង់​​​គ្រីស្ស័រ​មួយ​គ្រឿង​​ផ្ទាល់​ខ្លួន​ក្តី​ តែ​មិន​ហ៊ាន​បើក​បរ​ទេ ពេល​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ ។ ​ជន​រង​គ្រោះ​​តែង​ក្រោក​ពី​ម៉ោង​៣​ទៀប​ភ្លឺ​​ទៅភ្នំពេញ លុះ​ដល់​ម៉ោង​១២​​ថ្ងៃ​​ត្រង់ ថ្ងៃ​ដដែល​ទើប​ឃើញ​​វិល​ត្រឡប់​មក​កំពង់​ធំវិញ ។
​ដោយ​ឡែក​នៅ​ថ្ងៃ​កើត​ហេតុ​​ ពួកគាត់​បាន​ធ្វើដំណើរ​ទៅ​ភ្នំពេញ​ដូច​សព្វ​ដង​ស្រាប​់តែ​ជួប​គ្រោះថ្នាក់​​អកុសល​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​បែប​នេះ​។ បច្ចុ​ប្បន្ន​​ សមត្ថ​កិច្ច​​បាន​នាំ​យក​​យាន​យន្ត​ទាំង​២​គ្រឿង​​ទៅរក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​​ស្រុក​សន្ទុក​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​​នីតិវិធី​ច្បាប់។

ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុខាងលើនេះ សាក្សី​ជា​ច្រើននៅកន្លែងកើតហេតុបាននិយាយថា នៅ​វេលាម៉ោងខាងលើគេបានឮសំឡេងបុកគ្នារវាង​រថយន្តនិងរថយន្តយ៉ាងខ្លាំង បន្ទាប់មកពួក​គាត់​នាំគ្នាមកមើល បានឃើញរថយន្តតូច​បុកជាប់​រួញ​មួយ​​ចំហៀង​​ជា​មួយ​រថយន្ត​ធុន​ធំ។ ភ្លាមៗ​នោះ​ប្រជា​ពលរដ្ឋក៏​បាននាំគ្នា​ជួយ​ទាញ​​យក​​សព​ចេញពី​រថយន្ត ហើយ​ខ្លះរាយការណ៍​ប្រាប់​ប៉ូលិស។ ឯ​អ្នក​​បើក​រថយន្តធំបានរត់គេច​ខ្លួន​បាត់ ប៉ុន្តែនគរ​បាល​ក៏​បានទាក់ទងទៅ​ម្ចាស់​រថយន្ត​ធំ​ តាមរយៈ​នាម​ប័ណ្ណ​ដែល​បន្សល់ទុក​ក្នុង​រថយន្ត និង​ក៏​បាន​បញ្ជា​ឲ្យចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

នៅកន្លែងកើតហេតុ​នគរ​បាល​ចរា​ចរ​បាន​ធ្វើ​ការវាស់វែង និងពិនិត្យឃើញ​ថា ចំណុចកើត​ហេតុ​ជាកន្លែងការដ្ឋាន​ជួសជុលផ្លូវ ដូច្នេះការ​សន្និ​ដ្ឋានជំហានដំបូង គឺរថយន្តតូច​អាច​បើក​លឿន ហើយ​បាត់ម្ចាស់ការក្នុងពេល​រថយន្ត​ចូល​ក្នុង​ផ្លូវ​ឈូស​ឆាយ ហើយវាក់​ជាមួយ​រថយន្ត​ធំក៏​ជាន់​ហ្វាំង​​ទាំង​ប្រថុច​​ញ៉ុច ទើបធ្វើឲ្យរថយន្ត​រេ​ចង្កូត​​ទៅបុករថយន្តធំ៕