ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ​ហើយ​! បុរសម្នាក់ បា.ញ់​ផ្តាច់ជីវិត​ស្ត្រី​​២នាក់​នៅ​ខេត្ត​កំពត​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ហេតុការណ៍​បា.ញ់ប្រហារ​មួយ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែ

ខេត្តកំពត ៖ ហេតុការណ៍​បា.ញ់ប្រហារ​មួយ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣​នេះ ក្នុង​ភូមិបាល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត បណ្ដាល​ឲ្យ​ស្ត្រី​២​នាក់​ស្លា.ប់ រួច​ខ្មាន់កាំភ្លើ.ង​ក៏​បា.ញ់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ស្លា.ប់​ គ្រាន់តែ​រង​របួសធ្ងន់​ ព្រោះ​បា.ញ់​ចំ​គល់​ស្មា​ស្តាំ ។

ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម​ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ។

លោកស្នងការ​បាន​បន្ត​ថា ពេល​ទៅ​ដល់​ កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា ខ្មាន់កាំភ្លើង​ឈ្មោះ ឡាយ សំអាត ហៅ​ចែ​ម អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​បា.ញ់​ទៅ​លើ​បងថ្លៃ​ស្រី​ និង​បងជីដូនមួយ​ស្រី​របស់​ខ្លួន ដោយ​ប្រើប្រាស់​អាវុ.ធ​ម៉ាក RPK (​គ្រាប់​AK) ជា​ច្រើន​គ្រាប់ បន្ទាប់​មក​បាន​បា.ញ់​ខ្លួនឯង​១​គ្រាប់ ចំ​គល់​ស្មា​ខាងស្តាំ របួសធ្ងន់ ។ ភ្លាម​ៗ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត និង​បាន​ចាត់​កម្លាំង​យាមកាម​យ៉ាង​តឹង​រឹង​ផង​ដែរ ។

ស្ត្រី​រង​គ្រោះ​ទាំង​២នាក់ ១-​ឈ្មោះ នួន សុខា អាយុ​៤២​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​បងជីដូនមួយ​ជនសង្ស័យ ត្រូវ​បាន​បា.ញ់​២​គ្រាប់ ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ និង​២-​ឈ្មោះ អៀង ស៊ុន អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​បងថ្លៃ​ជនសង្ស័យ រង​របួស​ចំនួន​២​គ្រាប់ បាន​ស្លា.ប់​នៅ​ពេល​ដែល​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ មូលហេតុ​ដែល​ឃា.តករ​មាន​គំនុំ​ខឹង​នឹង​បងជីដូនមួយ និង​បងថ្លៃ ព្រោះ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើ.ង​នេះ​ជា​មុខសញ្ញា​ដែល​ប្រើប្រាស់​គ្រឿងញៀ.ន​ដែល​សាច់ញាតិ​ដឹង​ឮ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ