ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​២នាក់​កំពុងធ្វើសកម្ម​ភាព​ស្តែង​ៗ​តាម​ផ្លូវ​ ​ត្រូវ​​សមត្ថកិច្ច​ក្របួច​ជាប់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងែ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​​២នាក់​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​១៨៦ កែង​ផ្លូវ​លេខ​២៦៥ ក្រុម​ទី​២៥ ភូមិ​០៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​​ទាំង​​២​នាក់​ខាងលើ​​នោះ ​ម្នាក់​​ឈ្មោះ​រឿ​ន រិ​ទ្ធ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​មិន​ចាំ​លេខ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​និង​​ម្នាក់​ទៀត​​ឈ្មោះ​សេង សុច ហៅ ក​ច់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​មាន​បន្ទប់​ជួល​ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក៏បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ក៍បាន​ប្រទះ​ឃើញ ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ជាក់ស្តែង ក៏​​ឃាត់ខ្លួន​តែ​ម្តង​។​

នៅ​ក្នុង​ការ​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​២នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​ វត្ថុ​តាង​​រួម​មាន​ ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​០១​គ្រឿង​, កាំបិ.តប៉័ងតោ ចំនួន​០១, កន្ត្រៃចំនួន​០១, សោរ​ខ្សៀ​មុខកាត់​លេខ​៨ ចំនួន​០២, សោរ​ចិញ្ចៀន​មុខកាត់​លេខ​១៧ ចំនួន​០២, សោរ​ចិញ្ចៀន​មុខកាត់​លេខ​១៩ ចំនួន​០១, កន្ត្រៃ​កាត់​ដែក ចំនួន​០២,​ដង​សម្រាប់​ត​កន្ត្រៃ​កាត់​ដែក ១​គូរ , ​ទួណឺ​​វីស​​ចំនួន​០១, ដង្កាប់​ចំនួន​០១, ដង​ឈើ​មាន​ទំ​ពួក​សម្រាប់​ថ្ពួ​ក​ខ្សែភ្លើង​កាត់​ប្រវែង​ប្រហែល​២​ម៉ែត្រ​ចំនួន​០១ និង​ខ្សែភ្លើង​កាត់​រួច​ប្រវែង​ប្រហែល​២០​ម៉ែត្រ​ផង​ដែរ​ ។​

បច្ចុប្បន្ន ជនសង្ស័យ​​ទាំង​២នាក់ ​ត្រូវ​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ