ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល សួរសុខទុក្ខ​ភរិយា​របស់​អធិរាជ​សំឡេង​មាស ស៊ិ​ន ស៊ី​សា​មុត ដល់ផ្ទះ​ចាស់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ រង់ចាំ​ទទួល​ព្រះ​អគ្គី​ជ័យ​កីឡា ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ខេត្តស្ទឹងត្រែង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ រង់ចាំ​ទទួល​ព្រះ​អគ្គី​ជ័យ​កីឡា ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ខេត្តស្ទឹងត្រែង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣​នេះ បាន​ឆ្លៀតឱកាស​អញ្ជើញ​ចូល​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់ អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត និង​នាំ​គណប្រតិភូ ទៅ​ទស្សនកិច្ច​ផ្ទះ​ចាស់​ដែល​លោកតា ស៊ី​ន ស៊ី​សា​មុត ធ្លាប់​បាន​រស់នៅ និង​ដើម​មៀន​ ដែល​លោកតា​បាន​ដាំ​មាន​អាយុ​ជិត ១០០​ឆ្នាំ​។

នា​ឱកាស​នោះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​នាំ​យក​ថវិកា និង​ភេសជ្ជៈ មួយ​ចំនួន​ជូន​ដល់​លោកយាយ​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល នា​ពេល​ដែល​ឯកឧត្តម​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា ឯកឧត្តម​បាន​ដឹកនាំ​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ “​ពេលវេលា​ដែល​ត្រូវ​តបស្នង​” វិភាគទាន​ចំពោះ​អធិរាជ​សំឡេង​មាស លោក ស៊ិ​ន ស៊ី​សា​មុត និង​បាន​រៃ​អង្គាស​ថវិកា ដើម្បី ជួយ​ដល់​ក្រុម​គ្រួសារ​លោកយាយ​។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​នេះ​បាន​ជួយ​លើក​ស្ទួយ​កម្រិត ជីវភាព​លោកយាយ និង​ក្រុម​គ្រួ​សារបាន​មួយ​កម្រិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ