ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស.ព​សមាជិក​សាសនា​ចម្លែក​​៩០​នាក់​​ បន្ត​រកឃើញ​​​​​ក្នុង​រណ្តៅក.ប់ស.​ពរួម​នានា

1 ឆ្នាំ មុន

ប្រទេស​កេ​ន​យ៉ា ៖ AFP រាយការណ៍​នា​ថ្ងៃទី​២៦ មេ​សា​ថា នៅ​កេ​ន​យ៉ា ពួក​អ្នក​ស៊ើប​អង្កេត​តាម​រុករក​

ប្រទេស​កេ​ន​យ៉ា ៖ AFP រាយការណ៍​នា​ថ្ងៃទី​២៦ មេ​សា​ថា នៅ​កេ​ន​យ៉ា ពួក​អ្នក​ស៊ើប​អង្កេត​តាម​រុករក​ឃើញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សាកស.ព​មនុស្ស​សរុប​៩០​នាក់​ហើយ​នៅ​តាមរណ្ដៅ​ក.ប់ស.​ពរួម​នានា ។ គួររំលឹកថា ស​.​ព​សមាជិក​ក្រុម​សាសនា​ចម្លែក​ជិត​៣០​នាក់​ទៀត រក​ឃើញ​ក្នុង​រណ្តៅ​ក្នុង​ព្រៃ

អាជ្ញាធរ​នា​ពេល​នេះ​និយាយ​ពី​ការ​សម្លា.ប់​មនុស្ស​រង្គាល​មួយ​និង​អះអាង​ថា ចំនួន​សរុប​នៃ​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ទៀត ។ រដ្ឋមន្ត្រី​មហាផ្ទៃ​កេ​ន​យ៉ា​ លោក KITHURE KINDIKI ដែលចុះ​ផ្ទាល់​ដល់​កន្លែង​រុករក ថ្លែង​នា​ថ្ងៃ​ទី​២៥ មេ​សា ថា យើង​មិនដឹង​ថា​តើ​មាន​រណ្ដៅ​ក.ប់ស.​ពរួម​ប៉ុន្មាននិង​តើ​សាកស.ព​មនុស្ស​ប៉ុន្មាន​អ្នក​ទៀត​ដែល​នឹងបន្ត​រក​ឃើញ​ឡើយ ។ សម្រាប់​យើង​ពិតជា​មានការ
ក្ដុកក្ដួល​និង​ឈឹ​ចា.ប់​ខ្លាំង ចំពោះ​អំពើ​ដ៏​សាហា.វ​ព្រៃផ្សៃ​បែប​នេះ ។

តាម​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ​ម្នាក់​ដែល​មានវត្ត​មាននៅ​តាម​កន្លែង​គាស់​រក​សាកស.ព​ថា ជន​រង
គ្រោះ​ភាគច្រើន​ជា​កុមារ ។ ពួក​អ្នក​ស៊ើប​អង្កេត​ប្រកាស​ថា ពួក​គេ​នឹង​ផ្អាក​ការ​រុករក​សិន​ដើម្បី​កុំ
ឲ្យ​បណ្ដា​កន្លែង​ដាក់​ស.ព មាន​ស.ព​ច្រើន​លើសលុបពេក ។ យើង​ផ្អាក​ការ​គាស់​កាយ​រក​នា​២​ថ្ងៃ​ខាង
មុខ​នេះ ដើម្បី​ទុក​ឱកាស​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ព្រោះកន្លែង​តម្កល់ស.ព​មាន​ស.ព​ពេញ​អស់ហើយ ។

លោក​ហ៊ូ​សាំង​ ខា​លី​ដ ​នាយក​ប្រ​តិ​ប​តិ្ត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល HAKI ថ្លែង​ថា រយៈពេល​៤
ថ្ងៃ​ចុង​ក្រោយ​នេះ អ្វី​ដែល​យើង​ឃើញ​ពិតជាអ​ណោ​ច​អធម​ខ្លាំង​ណាស់ ។ រណ្ដៅ​ក.ប់​ស.ព​គេ​ជីក
រាក់​ៗ មាន​ស.ព​បណ្ដា​កុមារ​ដែល​គ្រាន់តែ​រុំ​​នឹងក្រណាត់​ធម្មតា​មួយ ។ គឺ​រូប​លោក​នេះ​ហើយ​ជា​អ្នក
រាយការណ៍​ប្រាប់​អាជ្ញាធរ​ពី​អំពើ​របស់​ព្រះ​វិហារអន្តរជាតិ​នៃ​ដំណឹង​ល្អ ជា​ក្រុម​សាសនា​គ្រឹ​ស្ត​ជ្រុល
និយម​មួយ​ដែល​បង្ខំ​បណ្ដា​សមាជិក​ឲ្យ​តម​អាហារ​រហូត​ដល់​ស្លា.ប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ