ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស.ព​សមាជិក​ក្រុម​សាសនា​ចម្លែក​​ជិត​​​៣០​​នាក់​ទៀត រក​ឃើញក្នុងរណ្តៅ​ក្នុងព្រៃ​

2 ឆ្នាំ មុន

ប្រទេស​កេ​ន​យ៉ា ៖ ប្រមុខ​ក្រុម​ស៊ើ​ប​អង្កេត​កេ​ន​យ៉ា​មួយ​លោក​CHARLES KAMAU ថ្លែងប្រាប់​AFP​

ប្រទេស​កេ​ន​យ៉ា ៖ ប្រមុខ​ក្រុម​ស៊ើ​ប​អង្កេត​កេ​ន​យ៉ា​មួយ​លោក​CHARLES KAMAU ថ្លែងប្រាប់​AFP​ថា ពេល​នេះ​យើង​បាន​គាស់​រក​ឃើញ​សាកស.ព​មនុស្ស​២៦​នាក់​ទៀត នាំ​ឲ្យ​សាកស.ព​មនុស្ស​ដែល​រក​ឃើញ​ឡើង​ដល់​៤៧​នាក់​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​២១​មេ​សា​មក​។ លោក​បញ្ជាក់​ថា​ការ​រុករក​នៅ​បន្ត​តាម​រក​សាកស.ព​មនុស្ស​ដទៃ​ៗ​ទៀត​ឬ​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ជាយថាហេតុ ក្នុង​ព្រៃ​កេ​ន​យ៉ា​នៅ​SHAKAHOLA​។ ការ​ស៊ើ​ប​អង្កេត​ផ្ដោត​លើ​ការ​ស្លា.ប់ របស់​បណ្ដា​សមាជិក​ក្រុម​សាសនា​មួយ​។

អ្នកកាសែត​ម្នាក់​របស់​AFP​អះអាង​នា​ថ្ងៃ​ទី​២៣​មេ​សា​ថា សាកសព​របស់​សាសនិក​ព្រះ​វិហារ​GOOD NEWS INTERNATIONAL CHURCH ដឹកនាំ​ដោយ​លោក​AMAKENZIE NTHENGE ចំនួន​៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​កាលពី​ស​ប្ដា​ហ៍​មុន​។ ក្រុម​មនុស្ស​ស្លៀកពាក់​ស​និង​ពាក់​ម៉ាស​បន្ត​គាស់​កាយ​ដី​តាម​រក​សាកសព​មនុស្ស​ដទៃ​ៗ​ទៀត​។ បណ្ដា​សាសនិក​របស់​ក្រុម​សាសនា​នេះ​បន្ត​លាក់ខ្លួន​ក្នុង​ព្រៃ​។

សមាជិក​ក្រុម​នេះ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣​មេ​សា តែ​នាង​បដិសេធ​មិន​ព្រម​បរិភោគ​អាហារ ហើយ​ត្រូវ​ដឹក​មក​ជួយ​សង្គ្រោះ​។ ទោះបី​យ៉ាងណា​នាង​បដិសេធ​រាល់​ការ​សង្គ្រោះ​បឋម និង​បិទ​មាត់​មិន​ព្រម​ទទួលទាន​អាហារ​សុខចិត្ត​អត់​រហូត​ដល់​ស្លា.ប់​។

គេ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ជូន​កងទ័ព​មក​កាន់​ព្រៃ​នោះ ហើយ​ជួយ​សង្គ្រោះ​បណ្ដា​មនុស្ស​ដែល​លាក់ខ្លួន​ក្នុង​ព្រៃ​បង្អត់អាហារ​រហូត​ដល់​ស្លា.ប់​។ ពួក​អ្នក​ស៊ើ​ប​អង្កេត​បាន​រុករាន​ព្រៃ​ព្រោះ​មាន​ព័ត៌មាន​ពី​រណ្ដៅ​កប់ស​.ពរួម​នានា​ក្នុង​ព្រៃ​នេះ​។ សាកស.ព​ជា​ច្រើន​ដែល​បាន​រក​ឃើញ​ត្រូវ​បាន​រំ​ដោយ​ក្រណាត់​ពណ៌​ខៀវ​។ សមាជិក​ក្រុម​សាសនា​នោះ​១១​នាក់​ទៀត ក្នុង​នោះ​មាន​បុរស​៧​នាក់​និង​នារី​៤​នាក់​មាន​អាយុ​ពី​១៧​ទៅ​៤៩​ឆ្នាំ​ត្រូវ​បាន​បញ្ជូន មក​មន្ទីរពេទ្យ​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​សង្គ្រោះ​នៅ​ក្នុង​ព្រៃ​។ ប្រមុខ​ក្រុម​សាសនា​នោះ​បាន​ប្រគល់​ខ្លួន​ដល់​ប៉ូលិស​និង​កំពុង​ត្រូវ​ឃុំឃាំង​។ មនុស្ស​៦​នាក់​ទៀត​របស់​គេ​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ