ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរជិត២០០នាក់​ភ័.យព្រលឹងចុងសក់ ក្រោយ​យន្តហោះ​​​ជួប​គ្រោះ​​បុ.ក​ប​ក្សី

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរ១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក

សហរដ្ឋអាមេរិក ៖ យន្តហោះ​ដឹក​អ្នកដំណើរ១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក AMERICAN AIRLINES ត្រូវ​បង្ខំ​ចុះ​ចតបន្ទាន់​កាលពី​ថ្ងៃ​ទី​២៤ មេ​សា នៅ​សហរដ្ឋអាមេរិក
ក្រោយ​ពី​ហោះហើរ​បាន​៣៩​នាទី មក​ពី​មាន​ភ្លើងឆាបឆេះ ។ សំណាងល្អ​ឧប្បត្តិហេតុ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស តែ​បណ្ដាល​ឲ្យ​មានការភ័.យ​ជ្រួលច្របល់​ក្នុង​ចំណោម​អ្នកដំណើរ ។

មូលហេតុ​នៃ​ការ​ឆេះ​ម៉ា​ស៊ី​ន​រេ​អាក់​ទ័​រ​មួយមក​ពី​យន្តហោះ​បុ.ក​ប៉ះ​បក្សី​១​ក្បាល ។ ឧប្បត្តិហេតុ
នោះ​នាំ​ឲ្យ​អ្នក​បើក​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧-៨០០ បើក​បក​ក្រោយ​ជា​បន្ទាន់​និង​បង្ខំ​ចុះ​ចត​នៅ
ព្រ​លាន​យន្តហោះ​ដើម ។ យន្តហោះ​នេះ​ហោះ​ចេញពី​ក្រុង COLUMBUS រដ្ឋ​អូ​ហៃ​យ៉ូ​ទៅ​កាន់​ក្រុង
PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា​ដោយ​ដឹក​អ្នកដំណើរ១៧៣​នាក់ ។ មនុស្ស​ទាំងអស់​នៅ​ក្នុង​យន្តហោះ​សុខ​សប្បាយ​ទាង​អស់​គ្នា រួម​ទាំង​ក្រុម​យានិកផង ។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ អណ្ដាតភ្លើង​ចេញពី​ម៉ា​ស៊ី​ន​រេ​អាក់​ទ័​រ​ខាងស្ដាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ