ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាទេសចរណ៍អាមេរិក Westerdam នឹងមកកម្ពុជាជាថ្មី នៅចុងឆ្នាំ២០២៣ នេះ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ វ៉េសស្ទើដាម ( Westerdam ) នឹង​ដឹកអ្នកទេសចរបរទេស​ចម្រុះ​ជាតិសាសន៍​ជាង ២០០០នាក់​ មកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨…

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ វ៉េសស្ទើដាម ( Westerdam ) នឹង​ដឹកអ្នកទេសចរបរទេស​ចម្រុះ​ជាតិសាសន៍​ជាង ២០០០នាក់​ មកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៣ នេះ។ នេះបើតាម​លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

​លោក លូ គឹមឈុន ថ្លែងដូច្នេះ ក្នុងពេលជួបក្រុមអ្នកកាសែត ដឹកនាំដោយ​ក្លឹបអ្នកកាសែត​កម្ពុជា នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកកាសែត ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០២៣​។

លោកអគ្គនាយក​ លូ គឹមឈុន បានលើកឡើងថា កំពង់ផែក្រុងព្រះសីហនុ កំពុងសាងសង់ស្តូប​នាវា​វ៉េសស្ទើដាម នៅផែ​ចាស់ កន្លែងដែលនាវាទេសចរណ៍នេះ បានចូលចត ដើម្បីរំលឹកដល់ថ្ងៃ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ បន្ទាប់ពីប្រទេស និងដែនដីមួយចំនួន បានបដិសេធមិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍នេះ ចូល​ចត ក្នុងអំឡុងពេល​​ចាប់ផ្តើម​ឆ្លងរាលដាល​ជំងឺកូវីដ១៩​។

សូមបញ្ជាក់ថា នាវាទេសចរណ៍អាមេរិក Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះ អ្នកទេសចរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែក្នុងអំឡុងពេលផ្ទុះការឆ្លងរាលដាលកូវីដ១៩ នាវាទេសចរណ៍នោះ ត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ(អាមេរិក) បដិសេធ​មិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់ នៅលើនាវា​នោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី។

ក៏ប៉ុន្តែ​សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ​នាវាទេសចរណ៍អាមេរិក វ៉េសស្ទើដាម ចូលទឹកដីកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ បន្ទាប់ពីចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជួប​ និងទទួល​អ្នកទេសចរ​ចម្រុះជាតិ​ទាំងនោះ ចុះពី​លើនាវា ហើយ​ធ្វើដំណើរទេសចរណ៍​នៅកម្ពុជា មុនពេលពួកគាត់​បានចាកចេញពី​កម្ពុជា តាមជើងយន្តហោះ។ កាលណោះ ពិភពលោក​ បានទទួលស្គាល់​ពីកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជា ​ជាប្រទេសតូច តែមានបេះដូ​ងធំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ