ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ភ្លូកទឹកភ្លូកដី យក​ឯកសារ​ចាញ់បោក​មក​​ស្នងការដ្ឋាន ក្រោយ​ចាប់ខ្លួន​មេ​បោក

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បន្ទាប់​ពី​នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​លោក​ឧកញ៉ា​ជា សា​រ៉​ន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូត៍​គ្រុប​និង​មនុស្ស​ចំនួន​៨​នាក់​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែមេសា ២០២៣ កន្លង​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​វត្ត​ឈូក…

ខេត្តកំពត ៖ បន្ទាប់​ពី​នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​លោក​ឧកញ៉ា​ជា សា​រ៉​ន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូត៍​គ្រុប​និង​មនុស្ស​ចំនួន​៨​នាក់​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​២២ ខែមេសា ២០២៣ កន្លង​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​វត្ត​ឈូក ឃុំ​ស្រុក​ឈូក មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​រួច​មក ។

មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ មក​ពី​ស្រុក​និង​ឃុំ​នា​នាយក​ឯកសារ ដែល​មានការ​ពាក់ព័ន្ធ​ទិញ​ដី​ឡូត៍​ពី​ក្រុមហ៊ុន​លោក​ជា សា​រ៉​ន និង​ពលរដ្ឋ​ខ្លះ បាន​ដាក់​លុយរាប់​ម៉ឺន​ដុល្លារ​ឱ្យទៅ​ក្រុមហ៊ុន ជា សា​រ៉​ន ទទួល​បានការ​ប្រាក់ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​អត់​លុយ​បាន​យក​ប្លង់​ដី​យក​ទៅ​ដាក់​នៅ​ធនាគារឯកជន ហើយ​យក​លុយ​មក​ដាក់​អោយ​ក្រុមហ៊ុន ដើម្បី​ទទួល​បានការ​ប្រាក់ ។ ពលរដ្ឋ​ដែល​អះអាង​ថា ចាញ់បោក​ក្រុមហ៊ុន​បាន​កាន់​ឯកសារ​យក​មក​ដាក់​នៅ​ស្នងការដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣-២៤ មេ​សា ឆ្នាំ​២០២៣ ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ឈ​ន សកល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​រលួស ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក បាន​និយាយ​នៅ​មុខ​ស្នងការ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​24 ខែមេសា​ឆ្នាំ​2023 ថា បន្ទាប់​ពី​មាន​ដំណឹង​ថា លោក​ជា សា​រ៉​ន ត្រូវ​បាន​នគរបាល​ចាប់ខ្លួន និង​ក្រុម​គូកន​នោះ​មាន​គេ​ប្រាប់​ថា បើ​មាន​ឯកសារ​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​ជា សា​រ៉​ន រូតរះ​មក​ដាក់​នៅ​ស្នងការ ។

ពលរដ្ឋ​រូប​នោះ​បាន​និយាយ​ថា ខ្លួន​បាន​យក​ប្លង់​ដី​ទៅ​ដាក់​នៅ​ធនាគារ​បាន​ប្រាក់​ចំនួន​2​ម៉ឺន​2​ពាន់​ដុល្លារ​ក្នុង​កិច្ចសន្យា​ថា យក​មក​ទិញ​រថយន្ត ។ ប៉ុន្តែ​លុយ​បាន​មក​នោះ មិន​បាន​យក​ទៅ​ផ្ទះ​ទេ បាន​ត្រឹមតែ​រាប់ ហើយ​មាន​រថយន្ត​ក្រុម​ហ្ន៊​ន​ជា សា​រ៉​ន ចាំ​ដឹក​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​ឡូត៍​បាន​ចំណេញ​​ភាគហ៊ុន ។ ពលរដ្ឋ​ដដែល​បាន​និយាយ​ប្រាប់​ថា ខ្លួន​បាន​ទទួល​លុយ​ជា​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ជា សា​រ៉​ន ក្នុង​មួយ​ខែ​៤០០​ជាង​ដុល្លារ តែ​យកការប្រាក់​បាន​ពី​ក្រុមហ៊ុន​បាន​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ​។

ក្រោយមក ខាង​ក្រុមហ៊ុន​ជា សា​រ៉​ន លែងអោយ​ការ​ប្រាក់​មក​គាត់ ស្រាប់​ខាង​អនាគារ​ចេញ​មុខ​មក​ទារបំណុល​ពី​គាត់​រយៈពេល​៦​ខែ ។ ឈ្មោះ​សកល​និយាយ​ថា យើង​បាន​ផ្ដិត​មេដៃ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ធនាគារ​រួច​អស់​ទៅ​ហើយ​តាម​ពិត​ទៅ​ខាង​ក្រុមហ៊ុន និង​បុគ្គលិក​ធនាគារ​គេ​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​អស់ហើយ ទើប​ម្នាក់​ៗ​អស់​ប្លង់​ដី​ដោយសារ​ចាញ់បោក​ខាង​ក្រុមហ៊ុន ។

នគរបាល​នៅ​ការិយាល័យ​ព្រ​ម្មា​ទណ្ឌ​កំរិត​ស្រាល​ស្នងការ​នគរបាល​ខេត្តកំពត​និយាយ​ថា ពលរដ្ឋ​ដែល​នាំ​គ្នា​យក​ឯកសារ​មក​ដាក់​ស្នងការ​នេះ សុទ្ធតែ​ពាក់ព័ន្ធ​និង​ចំនួន​ឯកសារ​មិន​ទាន់​បានដឹង​ទេ ព្រោះ​ប្រជាពលរដ្ឋ​កំពង់​កាន់​ឯកសារ​មក​ដាក់​ជា​បណ្ដើរ​។

អត្ថបទសរសេរ ដោយ