អភិបាលរងខេត្តកំពត៖ ប្រសិនបុគ្គលណាបិទផ្លូវលើខ្នងភ្នំនឹងទុកជាប្រយោជន៍រួមទាំងអស់គ្នា
- កំពត
ខេត្តកំពត ៖ ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តបានជំរុញឱ្យមន្ត្រីជំនាញ និងលោកអភិបាលរងក្រុងបូកគោ ជួយចាត់ចែងតាមផ្លូវច្បាប់ «បើសិនបុគ្គលណាបិទផ្លូវនៅលើខ្នងភ្នំនេះ និងទុកជាប្រយោជន៍រួមទាំងអស់គ្នា»។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត, លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្ត រួមទាំងមន្ត្រីជំនាញមកពីខេត្ត និងក្រុងបូកគោ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា បានជួបពិភាក្សាគ្នានៅសង្កាត់កោះតូចរួចមក ក៏ធ្វើដំណើរឡើងទៅលើភ្នំមួយក្នុងភូមិសាស្ត្រសង្កាត់កោះតូច ក្រុងបូកគោ ។ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤គ្រួសារដែលមានលោកសៀង សីហា ភេទប្រុស អាយុ៤០ឆ្នាំ តំណាងអោយពលរដ្ឋដែលអះអាងថា គាត់បានទិញដីពីពលរដ្ឋមានចំនួន១៤ហិកតា ។

លោកសៀង សីហា បានឱ្យដឹងថា ដីនៅលើភ្នំនេះ គាត់បានទិញពីពលរដ្ឋ តែមិនទាន់មានប្លង់ទេ តែមានលក្ខបត្រ01ដែលបានវាស់ឱ្យ ដោយមានអាជ្ញាធរមូលដ្ឋានដឹងឮ ហើយមានផ្លូវដើរជាសាធារណៈទៀតផង តាំងពីឆ្នាំ2013តែនៅឆ្នាំ2020 ត្រូវបានមន្ត្រីទាហានធ្វើរបងលួស និងបេតុងបិទមិនអ្នកណាចេញចូលបាន។

លោកសៀង សីហា និយាយថា បន្ទាប់គេធ្វើរបងបិទផ្លូវនេះមិនអាចចូលទៅកាន់ដីគាត់ បានគាត់ដាក់ពាក្យបណ្ដឹងជាច្រើនដង និងមានការដោះស្រាយជាច្រើនដង មិនទទួលបានជោគជ័យ ទើបពេលនេះប្រជាពលរដ្ឋមានការត្រេកអរ និងឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកជួយអន្តរាគមន៍បើករបងអោយប្រជាពលរដ្ឋដើរឆ្លងកាត់ចូលដីចម្ការរបស់ខ្លួន។

ឯកឧត្តមង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានប្រាប់ទៅលោកសៀង សីហា ថា ដីនៅលើភ្នំនេះ គ្រាន់តែព្រំរបស់ខ្លួនមានប៉ុន្មានកាយប៉ុណ្ណឹងបានហើយ កុំឱ្យកាយព្រំដីប៉ះពាល់ដីគេ ។ លោកថា បើយោងតាមការអោយដឹងពីលោកជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើថា ដីលោកសៀង សីហា ជាប់ពាក់ពន្ធ័ដីគម្របព្រៃឈើផង ។







ចែករំលែកព័តមាននេះ