ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​បុ.កឡាន KAI Great carnival រួច​បើកគេច​​តាំង​ពី​ខេត្តតាកែវ ​រហូតដល់​ខណ្ឌដង្កោ

11 ខែ មុន
  • ភ្នំពេញ

​​​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ប្រភេទ​យី​ឌុ​ប​ធន់​ធំ​ក្នុង​ស្ថានភាព​ស្រវឹង​ក៍​ជ្រុល​ទៅ​

​​​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ប្រភេទ​យី​ឌុ​ប​ធន់​ធំ​ក្នុង​ស្ថានភាព​ស្រវឹង​ក៍​ជ្រុល​ទៅ​បុ.ក​រថយន្ត​មួយគ្រឿង​ម៉ាក kai Great carnival រង​ការ​ខូចខាត ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ បែរជា​ព្យាយាម​បើក​រត់គេច​តាំងពី​ខេត្តតាកែវ​មក​ដល់​ស្តុ​ប​ស្ពានដែក​ខណ្ឌដង្កោ ទើប​ដេញ​ឃាត់​រថយន្ដ​នោះ​បាន​ ។​

​ហេតុការណ៍​​ខាងលើ​នេះ​​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ​២០២៣ ជិត​ផ្សារ​សំរោង​យ៉ោ​ង ផ្លូវជាតិ​លេខ​២ ខេត្តតាកែវ ​ហើយ​ឃាត់​រថយន្ដ​យីឌុប​នោះ​បាន​នៅ​ចំនុច​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ 

តាម​បណ្តា​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក KAI Great carnival ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-0789 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំនុច​កើតហេតុ​ជិត​ផ្សារ​សំរោង​យ៉ោ​ង ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត បាន​បើករថយន្ត​ប្រភេទ​យី​ឌុ​ប ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9950 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ស្រវឹង​ក៍​ជ្រុល​ទៅ​បុ.ក​​រថយន្ត ម៉ាក KIA Great carnival ពីក្រោយ ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ  ​។​ 

​តាម​ប្រភព​​​​ដដែល​បាន​បន្ត​ថា ដោយឡែក​រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​​ធំ​វិញ រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។ ភ្លាម​ៗ​អ្នកបើកបរ​មិន​ព្រម​ឈប់​រថយន្ត​ទទួលខុសត្រូវ​នោះ​ទេ គឺ​ព្យាយាម​បើក​រត់គេច​តាំងពី​កន្លែង​កើតហេតុ ខេត្តតាកែវ រហូត​មក​ដល់​ចំនុច​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៍​ត្រូវ​ម្ចាស់​រថយន្ត​រង​គ្រោះ ម៉ាក KAI Great carnival បើក​ដេញ​តាម​ពីក្រោយ ហើយ​សហការ​ជាមួយ​និង​សមត្ថ​កិច្ច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ អោយ​ជួយ​ឃាត់​ទាំង​រថយន្ត​ និង​អ្នកបើកបរបាន​តែម្តង​ ​។​ 

ក្នុង​ករណី​នេះ​ដែរ បន្តិច​ក្រោយមក​ក៏មាន​ភាគី​រថយន្ដ​ទាំង​២​គ្រឿង​បាន​ទៅ​កន្លែង​កើតហេតុ ហើយ​ធ្វើការ​សម្របសម្រួល​គ្នា​ផង​ដែរ   ។​ 

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​ធុន​ធំ​យល់​ព្រម​​យក​រថយន្ត​ធុន​តូច KAI Great carnival ទៅ​ជួសជុល​អោយ​វិញ​ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ