ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុត្រ​ចូល​មើល​បាល់ទាត់​ស៊ី​​ហ្គេ​ម ត្រឹម​ជាង​១​ម៉ោង ​ចែក​អស់​ទៅ​ហើយ​នៅ​ថ្ងៃ​ទី​១

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​ពី​ការ​ចែក​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ឥត​គិតថ្លៃ​។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ មហាជន និង​អ្នកគាំទ្រ​បាល់ទាត់​បាន​សម្រុក​មក​យក​សំបុត្រ យ៉ាងច្រើន​កុះករ​ធ្វើ​ឱ្យ​ការ​ចែក​សំបុត្រ​ក្នុង​ថ្ងៃ​ទី​១​នេះ​ចំណាយពេល​ត្រឹម​ជាង​១​ម៉ោង​ក៏​អស់រលីង ធ្វើ​ឱ្យ​អ្នកខ្លះ​ដែល​មិន​ទាន់​បានដឹង​ពី​ព័ត៌មាន​ជាក់លាក់​នៃ​ការ​ចែក​សំបុត្រ​នេះ​បង្ហាញ​ការ​សោកស្ដាយ​និង​ខកចិត្ត​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា ពិសេស​អ្នកគាំទ្រ​បាល់ទាត់​បានដឹង ពេល​នេះ​ឯកឧត្ដម កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ពន្យល់​ពី​ការ​ចែក​សំបុត្រ​នេះ​ថា «…​សំបុត្រ ដែល​យើង​ចែក​ហ្នឹង​មាន​កំណត់ សំបុត្រ​ដែល​យើង​ចែក​ថ្ងៃ​ទី​១​នេះ យើង​មាន​ក្នុង​ដៃ​តែ ១.៣.០០០​សន្លឹក​ប៉ុណ្ណោះ ហើយ​យើង​ចែក​នៅ​តំបន់ A ចំនួន ១.៣០០​សន្លឹក ក្រៅពី​ហ្នឹង​នៅ​តំបន់ B ។ អ៊ីចឹង ដោយសារ​តែ​ចំនួន​សំបុត្រ​មាន​កំណត់​ទើប​បងប្អូន​យើង​គាត់​សម្រុក​មក​យក​ច្រើន​»​។

គួរ​ឱ្យ​ដឹង​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជាបាន​បើក​ឱ្យ​អ្នកគាំទ្រ​ចូល​យក​សំបុត្រ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មេ​សា ហើយ​ត្រឹម​ជាង១​ម៉ោង​ប៉ុណ្ណោះ​ក៏​ចែក​អស់​បាត់​ទៅ​ហើយ ។ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ចំពោះ​រឿង​សំបុត្រ​គឺ​មាន​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ទទួល​បាន​សំបុត្រ​ដើម្បី​ចែក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ