ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣​ភូមិ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ក្រុម​ចោរ​ចូល​លួច​តាម​ផ្ទះ​ជា​រៀង​រាល់​យប់​ថ្ងៃ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កំពុង​តែ​ខ្វល់ខ្វាយ ដេក​មិន​លក់​បក់​មិន​ល្ហើយ ដោយ​ម្នាក់​ៗ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កំពុង​តែ​ខ្វល់ខ្វាយ ដេក​មិន​លក់​បក់​មិន​ល្ហើយ ដោយ​ម្នាក់​ៗ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិ ភាព ខណៈ​ពេល​ដែល​ក្រុម​ចោរ (​ក្មេង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​) ដើរ​រាតត្បាត អុកឡុក លួច​សម្ភារៈ​តាម​ផ្ទះ ដោយ​ផ្ទះ​ខ្លះ​មាន​របង​ព័ទ្ធ​ជុំវិញ មាន​ទាំង​កាមេរ៉ា​សុវត្ថិភាព​ត្រឹមត្រូវ​អស់ហើយ ក៏​នៅ​តែ​ពួក​គេ​ហ៊ាន​ឡើង​ចូល​ទៅ​លួច​គ្មាន​ខ្លាច​នរណា​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ ម៉ៃ ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​ក្នុងភូមិ​របស់​ខ្លួន ពិតជា​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ខណៈ​ពេល​ដែល​ក្រុម​ចោរ​ដើរ​លួច​ទាំង​យប់​ទាំង​ថ្ងៃ ជា​ពិសេស​ឱ្យ​តែ​ម្ចាស់ផ្ទះ​ជាប់រវល់​ចេញ​ទៅ​ធ្វើ​ការងារ ដោយ​ចាក់សោ​ទុក​ចោល គឺ​ត្រូវ​ពួក​គេ​នាំ​គ្នា​គាស់ និង​វា​.​យ​បំបែក​មេសោ ដើម្បី​ចូល​លួច​សម្ភារៈ​ផ្សេង​ៗ​។

ប្រភព​ដដែល​បន្ត​ថា ក្រុម​ដែល​ដើរ​លួច​ខ្លាំង គឺជា​ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ដោយ​ពួក​គេ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់ ហើយ​ក្មេង​ញៀ​.​ន​ថ្នាំ​ខ្លះ​នៅ​ពេល​យប់ គឺ​នាំ​គ្នា​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ដូច​ជា បើ​ពួក​គេ​ដើរ​ប៉ះ​ស្នួ​រហាល​ខោអាវ ចានដែក ឆ្នាំង​ចាន និង​ដែក ដែល​ប្រជាពលរដ្ឋ​កំពុង​សាងសង់​ផ្ទះ ពួក​ក្រុម​ក្មេង​ទាំងនោះ លួច​យក​ទៅ​ទាំងអស់​គ្មាន​ទុក​អ្វី​បន្តិច​នោះ​ឡើយ ដោយ​សង្ស័យ​ថា យក​លក់​បាន​ថវិកា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពួក​គាត់​មួយ​ចំនួន ក៏​មានការ​បញ្ចេញមតិ​នៅ​តាម​បណ្តាញ​សង្គម និយាយ​ពី​ការ​ខ្វល់ខ្វាយ ព្រួយបារម្ភ​អំពី​សុវត្ថិភាព បញ្ហា​ចោរកម្ម ក្រុម​ក្មេង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន សូ​ម្បី​តែ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នកខ្លះ​ចត​ម៉ូតូ​រ៉ឺ​ម៉ក​នៅ​មុខ​ផ្ទះ​ក្បែរ​ផ្សារ ក៏​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ស្រមោល មិន​ទាន់​រក​ឃើញ​តម្រុយ​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ ពួក​គាត់ ពិតជា​រស់នៅ​ជួបនឹង​បញ្ហា​អសន្តិសុខ​ផ្នែក​ភូមិ​-​ឃុំ​សុវត្ថិភាព​យ៉ាង​ខ្លាំង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពួក​គាត់​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​ខាង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ព្រមទាំង​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ជួយ​មើល​សកម្មភាព​របស់​ក្រុម​ចោរ​ដែល​ជា​ក្មេង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ទាំង​អស់នោះ​ផង ពោល​គឺ​សូម​ចាប់​ពួក​គេ​យក​ទៅ​អប់រំ ឈប់​ឱ្យ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត​។ លើស​ពី​នេះ បច្ចុប្បន្ន​ពួក​គាត់​ដេក​មិន​លក់ បក់​មិន​ល្ហើយ​នោះ​ទេ ព្រោះតែ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​យប់​ថ្ងៃ ពោល​គឺ​លួច​គ្រប់​សព្វបែបយ៉ាង​ទាំងអស់​។

បើ​តាម​លោក​វរសេនីយ៍ត្រី អ៊ឹម ឬ​ទ្ធី អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា បញ្ហា​ខាងលើ​នេះ ខាង​លោក​អត់​ទទួល​បាន​របាយការណ៍​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា បញ្ហា​ក្រុម​ក្មេង​អុកឡុក បញ្ហា​គ្រឿង​ញៀ​.​ន ឬ​ចោរលួច​ឆក់​ប្លន់ អ្វី​ក៏​គ្មាន​នោះ​ទេ​។ តែ​ករណី​បាត់បង់​ម៉ូតូ​រ៉ឺ​ម៉ក​មាន​មែន ដោយសារ​ម្ចាស់ផ្ទះ​ចត​ទុក​នៅ​ខាងក្រៅ ហើយ​សមត្ថកិច្ច​កំពុង​តាម​ស៊ើបអង្កេត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ