ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង ក្នុងភូមិ​ចំនួន​២ រង​ការ​ខូចខាត​អស់

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​វេលា​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៣​នេះ ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៣​នេះ ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង ក្នុង​នោះ​មាន​ស្នាក់​ការ​ភូមិ​០១​ខ្នង រោង​ក្នុង​វត្ត​០១​ខ្នង ក្នុង​សង្កាត់​អូរ​តា​វ៉ៅ និង​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ក្នុង​ក្រុងប៉ៃលិន​ផង​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ភ្នំ​ដំបង ស្ថិត​ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូចខាត​រួម​មាន ៖ ទី​១- ឈ្មោះ ពេជ្រ ឆាយ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​១២​សន្លឹក​។ ទី​២- ឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ប៉ើង​ដំបូល​ទាំងស្រុង​ផ្ទះ​៤​ម៉ែត្រ​x៥​ម៉ែត្រ​។ ទី​៣- ឈ្មោះ ឆ​ម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​១០​សន្លឹក​។ ទី​៤- ឈ្មោះ មិន អង ភេទ​ស្រី អាយុ​៧៨​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​១២​សន្លឹក​។ ទី​៥- ឈ្មោះ ឡុ​ង ស្រី ភេទ​ស្រី អាយុ​៦៨​ឆ្មាំ ប៉ើង​ដំបូល​ស័ង្កសី​៣៥​សន្លឹក​។ ទី​៦-​ឈ្មោះ កែវ ចិត្ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​១២​សន្លឹក​។ ទី​៧-​ឈ្មោះ ពេជ្រ សុ​ភ័ក្ត្រ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​៣០​សន្លឹក​។ ទី​៨- ស្នាក់​ការ​ភូមិ​ភ្នំ​ដំបង ប៉ើង​ដំបូល​ស័ង្កសី​៦០​សន្លឹក​។ ទី​៩- វត្ត​ភ្នំ​ដំបង ប៉ើង​ដំបូល​ស័ង្កសី​២៨​សន្លឹក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​នៅ​ភូមិ​ព្រៃ​មង្គល ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក៏​មានផ្ទះ​ពលរដ្ឋ​រង​ការ​ខូចខាត​ផង​ដែរ រួម​មាន ៖ ទី​១- ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​១១​សន្លឹក​។ ទី​២- ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​០៣​សន្លឹក​។ ទី​៣- ឈ្មោះ ប៉ែន សា​ម៉ៃ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ប៉ើង​ដំបូល​ស័ង្កសី​០៣​សន្លឹក​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ករណី​ខាងលើ​នេះ មិន​បណ្តាល​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឬ​សត្វ​ចិញ្ចឹម​ណាមួយ​ទទួល​រង​របួស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ