ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​អ៊ុយ​ក្រែ​ន! ប្រេ​ស៊ី​ល​ស្នើ​ដំណោះស្រាយ​ចរចា

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ប្រធានាធិបតី​ប្រេ​ស៊ី​ល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ពេល​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​លូ​ឡា​ដា​ស៊ី​ល​វ៉ា អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២២ ​មេ​សា ពី​ឆន្ទៈ​របស់​លោក​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ការ​ជួប​គ្នា​ជាមួយ​សម​ភាគី​ព័រ​ទុ​យ​ហ្គា​ល់ លោក​ម៉ា​សឺ​ឡូ​រី​ បេ​ឡូ​ដឺ​ស៊ូ​សា​លោក​លូ​ឡា​ដា​ស៊ី​ល​វ៉ា​ថ្លែង​ថា ទន្ទឹម​នឹង​រដ្ឋាភិបាល​របស់ខ្ញុំ​ថ្កោលទោស ការ​រំលោ.ភ​បំពា.ន​បូរណភាព​ដែនដី​អ៊ុយ​ក្រែ​ន តែ​យើង​ការពារ​ដំណោះស្រាយ​ចរចា​សម្រាប់​ជម្លោះ​។

លោក​បន្ត​ថា​យើង​ត្រូវការ​ជា​បន្ទាន់​ក្រុម​ប្រទេស​មួយ ដែល​ចូលរួម​ក្នុង​តុ​ចរចា​ទាំង​ជាមួយ​អ៊ុយ​ក្រែ​ន​ទាំង​ជាមួយ​រុ​ស្ស៊ី​។ លោក​អះអាង​ថា​ប្រេ​ស៊ី​ល​មិន​ចង់​ចូលរួម​ក្នុង​សង្គ្រាម​តែ​ចង់​កសាង​សន្តិភាព​។ ប្រសិនបើ​លោក​អ្នក​មិន​និយាយ​ពី​សន្តិភាព​នោះ​លោក​អ្នក​ក៏​ចូលរួម​ចំណែក​ក្នុង​សង្គ្រាម​ដែរ​៕
ខាន់​សុខ​ឃ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ