ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ជប៉ុន​ដឹកមនុស្ស​ជាង១ពាន់នាក់​ ​បាត់យ៉ាងអាថ៌កំបាំង​​តាំងពី​​​ជាង៨០​ឆ្នាំមុន ទើប​រក​ឃើញ

1 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បន្ទាប់​ពី​ការ​បាត់​ដោយ​អាថ៌​កំបាំង​អស់​ពេល​ដល់​៨​ទស​វត្ស ទីបំផុត​ខ្មោច​នាវា​ជប៉ុន​

ប្រទេស​ជប៉ុន ៖ បន្ទាប់​ពី​ការ​បាត់​ដោយ​អាថ៌​កំបាំង​អស់​ពេល​ដល់​៨​ទស​វត្ស ទីបំផុត​ខ្មោច​នាវា​ជប៉ុន​ដែល​ត្រូវ​គ្រាប់បែក​បុក​លិច​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មក ជាមួយ​មនុស្ស​ជាង​១០០០​នាក់ ភាគច្រើន​ជា​អ្នក​ឈ្លើយសឹក​អូស្ត្រាលី ទើបត្រូវ​បាន​រក​ឃើញ​ក្នុង​ដែនទឹក​ហ្វ៊ី​លី​ពី​ន​។

ក្រុមហ៊ុន​SILENTWORLD FOUNDATION ជា​ក្រុមហ៊ុន​បុរាណវិទ្យា​បាតសមុទ្រ រាយការណ៍​នា​ថ្ងៃ​ទី​២២​មេ​សា​ថា នាវា​ឈ្មោះ​MONTEVIDEO MARU ត្រូវ​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​១៨​មេ​សា ក្នុង​ជម្រៅ​ជាង​៤០០០​ម៉ែ​ត្រ ក្នុង​សមុទ្រ ចិន​ខាងត្បូង​ត្រង់​កន្លែង​មួយ​ចម្ងាយ​១១០​គីឡូម៉ែត្រ ក្នុង​ដែនទឹក​កោះ​លូ​ហ្សុ​ង​ហ្វ៊ី​លី​ពី​ន​។ ការ​រក​ឃើញ​នោះ​កើត​មាន​១២​ថ្ងៃក្រោយ​ការ​រុករក តាម​រយៈ​ដ្រូ​ន​មុជទឹក​មួយ​គ្រឿង​ប្រដាប់​ដោយ​ឧបករណ៍​SONAR​។

ការ​លិច​នាវា​នោះ​នៅ​តែ​ជា​សោកនាដកម្ម​សមុទ្រ​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​។ នាវា​MONTEVIDEO MARU ជានា​វា​កា​ហ្គោ​ផង​និង​ដឹក​មនុស្ស​ផង បាន​លិច​កាលពី​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​១៩៤២ ដោយ សារ​ការ​វាយប្រហារ​របស់​នាវាមុជទឹក​អា​មេ​រិ​ក​USS STURGEON ដោយ​ក្រុម​នាវិក​នៃ​នាវាមុជទឹក​នេះ មិនដឹង​ថា​នាវា​នោះ​ដឹក​ពួក​ឈ្លើយសឹក​សម្ព័ន្ធមិត្ត​ឆ្ពោះទៅ​កាន់​កោះ​ហៃ​ណា​ន់​ចិន កាន់កាប់​ដោយ​កងទ័ព​ជប៉ុន​។

យោង​តាម​SILENTWORLD FOUNDATION​ថា ឈ្លើយសឹក​ប្រមាណ​ជា​១០៦០​នាក់ មាន​សញ្ជាតិ​១៤​ផ្សេង​គ្នា បាន​ត្រូវ​ស្លាប់​ក្នុង​នោះ​មាន​ជនជាតិ​អូស្ត្រាលី​៩៧៩​នាក់ ដែល​ចាប់ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​RABAUL នូ​វែ​ល​ហ្គី​ណេ​។ គេ​បាន​ចំណាយពេល​ដល់​ទៅ​ជាង​៥​ឆ្នាំ សម្រាប់​ផែនការ​បេសកកម្ម​តាម​រុករក​នាវា​នេះ​។ ការ​រុករក​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៦​មេ​សា​ទៅ ហើយ​ទីបំផុត​កន្លែង​នាវា​នោះ​លិច​ត្រូវ​បាន​កំណត់​ឃើញ​។ នេះ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ANTHONY ALBANESE ក្នុង​សេចក្ដី​ប្រកាស​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ