ស្នូរផ្ទុះដ៏ខ្លាំងមួយកណ្ដាលក្រុងបែលហ្គូរ៉ូដ រុស្ស៊ី ជិតអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ ស្នូរផ្ទុះដ៏ខ្លាំងមួយត្រូវបានស្ដាប់ឮកាលពីថ្ងៃទី២០មេសា នៅកណ្ដាលក្រុងបែល
សង្គ្រាមអ៊ុយក្រែន ៖ ស្នូរផ្ទុះដ៏ខ្លាំងមួយត្រូវបានស្ដាប់ឮកាលពីថ្ងៃទី២០មេសា នៅកណ្ដាលក្រុងបែល
សង្គ្រាមអ៊ុយក្រែន ៖ ស្នូរផ្ទុះដ៏ខ្លាំងមួយត្រូវបានស្ដាប់ឮកាលពីថ្ងៃទី២០មេសា នៅកណ្ដាលក្រុងបែលហ្គោរ៉ូដ ជាទីក្រុងរុស្ស៊ីមួយស្ថិតនៅក្បែរអ៊ុយក្រែន បណ្ដាលឲ្យមានការខូចខាតនានានិងបន្សល់ទុករណ្ដៅធំមួយ។ នេះជាការលើកឡើងរបស់អភិបាលក្រុង ដែលមិនបានរាយការណ៍ពីជនរងគ្រោះឡើយ។

អភិបាលក្រុងនេះលោកវ៉ាឡង់ទីនដឺមីដូវគូសបញ្ជាក់តាមតេឡេក្រាមថា ការផ្ទុះកើតមានដែលតាមព័ត៌មានដំបូងៗថា ពុំបណ្ដាលឲ្យមានជនរងគ្រោះឡើយ។ ការផ្ទុះបានបន្សល់ទុករណ្ដៅដ៏ធំមួយត្រង់ផ្លូវបំបែកជា៤នៃមហាវិថីមួយនាកណ្ដាលក្រុង ដែលមានមាត់ដល់ទៅ២០ម៉ែត្រ។ កញ្ចក់អគារមួយត្រូវបានបែកដោយសារកម្លាំងផ្ទុះ ហើយរថយន្តច្រើនគ្រឿងដែលឈប់ចតរងការខូចខាត។ ចំណែកបណ្ដាបង្កោលភ្លើងត្រូវរលំ។

តំបន់ក្រុងបែលហ្គោរ៉ូដជាប់ព្រំដែនជាមួយអ៊ុយក្រែននេះ តែងរងគ្រាប់ផ្លោងជូនកាលបណ្ដាលឲ្យមានមនុស្សស្លា.ប់ដែលក្រុងមូស្គូថាជាស្នាដៃរបស់អ៊ុយក្រែន។ ប៉ុន្តែភាគកណ្ដាលក្រុងនេះកម្រកើតមានការវា.យប្រហារណាស់។ កាលពីដើមខែកក្កដាឆ្នាំទៅមិញនៅជិតកណ្ដាលក្រុងបែលហ្គោរ៉ូដ មានការផ្ទុះនានា បណ្ដាលឲ្យមនុស្សស្លា.ប់៤នាក់និងរបួស៤នាក់ ។ បន្ទាប់ពីនេះកងទ័ពរុស្ស៊ីអះអាងថា បានស្ទាក់កម្ទេចមីស៊ីលអ៊ុយក្រែន៣គ្រាប់ដែលបាញ់មកលើក្រុងនេះ។
អាជ្ញាធររុស្ស៊ីថ្លែងថាការផ្ទុះខ្លាំងនោះ បណ្ដាលមកពីគ្រាប់បែក១គ្រាប់ដែលធ្លាក់ពីយន្តហោះចម្បាំងរុស្ស៊ី១គ្រឿងកំពុងហោះហើរកាត់។ នេះជាការអះអាងរបស់ក្រសួងការពារប្រទេសរុស្ស៊ីតាមសេចក្ដីប្រកាសមួយ៕
ចែករំលែកព័តមាននេះ