ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ជម្លោះ សម្រេច​ឱ្យ​បើករបង​ធ្វើ​ចរាចរ​ចេញ​-​ចូល​ឡើង​វិញ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ​លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច រួម​ទាំង​​មន្ត្រី​ជំនាញ​និង​កងកម្លាំង​នគរបាល រួម​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា…


ខេត្តកំពត ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ​លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច រួម​ទាំង​​មន្ត្រី​ជំនាញ​និង​កងកម្លាំង​នគរបាល រួម​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា នេះ បាន​ចុះ​ពិនិត្យ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​​កំពង់ត្រាច ខេត្តកំពត ដែល​ជា​ផ្លូវត្រូវ​បាន​អាជ្ញាធរ​ស្រុក​មក​ពិនិត្យ និង​សម្រេច​ធ្វើការ​បើក​របង​ឱ្យ​មានការ​ធ្វើ​ចរាចរ​ឡើង​វិញ ។

សម្រាប់​ភាគី​ម្ខាង​ដែល​មានឈ្មោះ​ហ៊ីង ច​ន្ទ័​ថា​រិ​ទ្ធ ជា​អ្នក​ចាំ​ដីចម្ការ​ឱ្យ​បងប្រុស​របស់​ខ្លួន​នៅ​រាជ​ធានី​​​ភ្នំពេញ ព្រោះ​ដីចម្ការ​ទាំងនោះ បាន​ធ្វើ​ទាំង​បំពាន​យក​ដី​ផ្លូវ​ទី​សាធារណៈ ដោយសា​តែ​មាន​ការ​​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យធ្វើ​ដំណើរ​ចេញ​-​ចូល​បែប​នេះ ទើប​មាន​ភាគី​ម្ខាង​ទៀត​ឈ្មោះ​នូ សា​វុ​ធ ជា​អ្នក​ដើមបណ្ដឹង​បាន​ប្ដឹង​ជំទាស់​ក្នុង​ករណី​បិទផ្លូវ​ដើរ​នេះ ។

លោក​នូ សា​វុ​ធ និយាយ​ថា គាត់​មានការ​ពិបាក​ដើរ​ចេញ​-​ចូល ព្រោះ​ដី​របស់​ខ្លួន​នៅ​ពីក្រោយ ហើយ​​កន្លង​មក ដី​របស់​គាត់​ក៏​មាន​ផ្លូវ​សម្រាប់​ដើរ​ចេញ​-​ចូល​ដែរ ។ តែ​ម្ចាស់​ដី​ខាង​មុខ​ទេ ដែល​ហួង​ហែង​បិទផ្លូវ​មិន​អោយ​ពួក​គាត់​ដើរ​ចេញចូល​បាន ។ ចំណែកឯ​អ្នក​ចាំ​ដីចម្ការ​និយាយ​ថា បន្ទាប់​ពី​កើត​មាន​ទំនាស់​ថា គាត់​បិទផ្លូវ​ទ្វាររបង​ដែក​នេះ គាត់រ​បើកចំហ​ចោល​រហូត​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ដែល​បិទ​ទេ ។

លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ទៅ​កាន់​ភាគី​ទាំង​សង់ខាង​អោយ​ម្ចាស់​ដី​បញ្ចប់​ការ​ជម្លោះ​គ្នា និង​សុំ​ឱ្យ​ម្ចាស់​ដី​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​គ្រួសារ​តែ​មួយ​ទេ ។ លោក​អូន ខន​អភិបាលស្រុក​កំពង់ត្រាច សុំ​ឱ្យ​ម្ចាស់​ដីចម្ការ​បើករបង​អោយ​មាន​ផ្លូវ​ដើរ​ចេញ​-​ចូល​ឡើង​វិញ​។

លោក​អភិបាលស្រុក​កំពង់ត្រាច​បាន​ចាត់តាំង​មន្ត្រី​សាលាស្រុក ឱ្យធ្វើ​កំណត់ហេតុ​អោយ​បាន​ជាក់​លាក់ ចាប់ពី​ពេល​នេះ​ទៅ កុំឱ្យ​មាន​ភាគី​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ខ្លះ​បិទ​និង​ភាគី​ម្ខាង​ទៀត​ថា បើក​របង​ហើយ ។ ក្នុង​នោះ ក៏​មាន​នគរបាល​ធ្វើ​កំណត់ហេតុ​ផង​ដែរ ដើម្បី​បញ្ចប់​សុំ​ណុំ​រឿង​បិទ​របង និង​​សុំ​ឱ្យ​មានការ​បើករបង​សា​ជា​ថ្មី​ចាប់ពី​ពេល​នេះ​តទៅ ។

អត្ថបទសរសេរ ដោយ