ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​​ចង់​ឃើញ​ប្រទេស​លើ​ពិភពលោក​បង្វែរ​​​ការ​ផលិត​អា.វុ.ធ​បំផ្លាញ​គ្នា​មក​ផលិត​ថ្នាំ​ពេទ្យ​​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចង់​ឃើញ​ប្រទេស​លើ​ពិភពលោក​បង្វែរ​ការ​យក​ថវិកា​ទៅ​ផលិត​អាវុធ​បំផ្លាញ​គ្នា​បែរមក​ផលិត​ជា​ថ្នាំពេទ្យ ដើម្បី​ចែក​ចាយ​ជូន​ឬ​លក់​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ព្យាបាល​ជា​ការ​ល្អ​ជាង ។ សម្តេច​តេ​ជោ ហ៊ុន…


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ចង់​ឃើញ​ប្រទេស​លើ​ពិភពលោក​បង្វែរ​ការ​យក​ថវិកា​ទៅ​ផលិត​អាវុធ​បំផ្លាញ​គ្នា​បែរមក​ផលិត​ជា​ថ្នាំពេទ្យ ដើម្បី​ចែក​ចាយ​ជូន​ឬ​លក់​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ព្យាបាល​ជា​ការ​ល្អ​ជាង ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សម្ភព ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២៣​យ៉ាង​ដូច្នេះ​ថា នៅ​លើ​ពិភពលោក​ បើសិន​យក​លុយ​នៃ​ការ​ប្រើប្រាស់​លើ​អាវុធ​ផ្ទេរ​មក​ផលិត​ថ្នាំពេទ្យ​លក់​ចែក​ចាយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ជា​ការ​ល្អ តែ​ខ្ញុំ​មិនដឹង​នៅ​លើ​ពិភពលោក​តម្លៃ​ឱសថ​និង​ធ្លាប់​ចុះ ប៉ុន្តែ​អា​លូវ​ប្រទេស​មួយ​ៗ​គិតតែ​នាំ​គ្នា​រឿង​បង្កើន​កំលាំង​ទាហាន​បង្កើន​សភា​វុ​ធ សម្រាប់​កម្ទេច​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចាយ​លុយ​អស់​ច្រើន​ណាស់ ។

សម្តេច​តេ​ជោ​បន្ត​ថា បើសិន​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​នាំ​គ្នា​ផលិត​អាវុធ​សម្រាប់​កម្ទេច​គ្នា​នោះ​ផ្ទេរ​តែ​៥០%​មក ដើម្បី​ផលិត​ថ្នាំពេទ្យ​ឧបករណ៍​ពេទ្យ​លក់​លើ​ពិភពលោក​ឲ្យ​បាន​ថោក​ត្រឹម​ជាង​៥០% ប្រជាជន​នឹង​ទទួល​បាន​ផលប្រយោជន៍​ធំ​ណាស់ ប៉ុន្តែ​ប្រទេស​នានា​គេ​មិន​បាន​គិត​បែប​នេះ​ទេ ។

សម្តេច​បញ្ជាក់​ថា​៖ «​ផ្ទុយ​ទៅ​វិញ គេ​គិតតែ​រក​វិធី​ណា ផលិត​អាវុធ​នេះ ដើម្បី​វៃ​គ្នា​ផ្អើល អី​ញ្ចឹ​ង​ហើយ​អ្នក​ដែល​ចំណេញ​ពិតប្រាកដ គឺ​អ្នក​ផលិត​អាវុធ​ហើយ​អា​លូវ​អាវុធ​បាន​ដើរ​បំផ្លាញ​ជីវិត​មនុស្ស ។ កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​ដោយ​យើង​បាន​បញ្ចប់សង្គ្រាម​ហើយ ប៉ុន្តែ​ប្រើប្រាស់​អាវុធ​បាន​ធ្វើការ​ខុសឆ្គង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​ពី​ករណី​មន្ត្រី​អាកាស​នាយក​រដ្ឋ​អាកាសចរណ៍​ស៊ី​វិល​ម្នាក់​ បាន​ប្រើប្រាស់​អាវុធ​ខុស​ដោយ​យក​ទៅ​គំរាម​គេ​សម្រេច​ដក​ចេញពី​តួនាទី​ផង​ដែរ ។

អត្ថបទសរសេរ ដោយ