ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំណាស់ ! មានជនអនាមិកលួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាពផ្លូវល្បឿនលឿន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​មុន​នេះ​បន្តិច បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា មាន​ជន​អានា​មិ​ក លួច​ដោះ​ប៊ូឡុង…

រាជធានី​ភ្នំពេញ​ ៖ នៅ​មុន​នេះ​បន្តិច បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា មាន​ជន​អានា​មិ​ក លួច​ដោះ​ប៊ូឡុង បង្កាន់ដៃ របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន ដែល​ទ​ង្វើ​នេះ​ពិតជា​អាក្រក់​ និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផង​ដែរ​។

លោក គួ​ច ចំរើន បាន​បង្ហោះ​រូបភាព​ដែល ប៊ូឡុង បង្កាន់ដៃ របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​គេ​ដោះ​ចេញ អម​នឹង​សំ​ណេ​រដែ​ល​មាន​ខ្លឹមសារ​ថា «​ការ​កសាង​ជា​ការ​លំបាក មាន​ជន​តាម​បំផ្លាញ គឺ​កាន់តែ​លំបាក​ថែម​ទៀត​»​។

«​មាន​ជន​ចង្រៃ លួច​ដោះ​ប៊ូឡុង បង្កាន់ដៃ របាំង​សុវត្ថិភាពផ្លូវ​ល្បឿន​លឿន ទ​ង្វើ​រ​នេះ​បំផ្លាញ​ផង បង្កគ្រោះថ្នាក់ដល់​អ្នកដំណើរ​ផង​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គួ​ច ចំរើន

ជាមួយ​គ្នា​នោះ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​អំពាវ​ថា បើ​បងប្អូន​ណាបានឃើញបានដឹង អំពី​ជន​នេះ សូម​ជួយ​រាយការណ៍​មក​សមត្ថកិច្ច​ផង​ដែរ​។

គួរ​រម្លឹក​ផង​ដែរ​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​កាត់​របង​បន្លា​លួស​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដើម្បី​ដើរ​ឆ្លងកាត់ និង​ដឹក​សត្វពាហនៈ​ឆ្លងកាត់ ​។ នា​ពេល​នោះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន ធ្លាប់​បាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នោះ​ទៀត ព្រមទាំង​បាន​ព្រមាន​ថា បើសិន​នៅ​បន្តសកម្មភាព ទាំងនេះ​ទៀត​នោះ នឹង​ប្រឈម​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ​។

គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ក្នុង​រយៈពេល​មួយ​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣១ ខែតុលា និង​បាន​សម្ពោធ​បើក​ឱ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន​។

សូម​បញ្ជាក់​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះ​សីហ​នុ គឺជា​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​កម្ពុជា ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់​បន្ថយ​តម្លៃ​ភស្តុ​ភារ​កម្ម​ផង​ដែរ​។ ផ្លូវ​ល្បឿន​លឿន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨​ខែ ចំណាយ​ថវិកា​ជិត ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ