ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាក់​យ័ន្ត​ខ្មែរ កំពុង​ពេញ​និយម​ចំពោះ​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​ជនបរទេស​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពាសពេញ​បណ្តាញ​សង្គម TikTok ទៅ​លើ​ការ​សាក់​យ័ន្ត​ខ្មែរ ដោយ​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ពេញ​និយម​ក្នុង​ការ​សាក់​យ័ន្ត​អក្សរ សាក់​រូបភាព និង​អ្វី​ផ្សេង​ទៀត​ទៅ​តាម

ខេត្តសៀមរាប ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ពាសពេញ​បណ្តាញ​សង្គម TikTok ទៅ​លើ​ការ​សាក់​យ័ន្ត​ខ្មែរ ដោយ​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ពេញ​និយម​ក្នុង​ការ​សាក់​យ័ន្ត​អក្សរ សាក់​រូបភាព និង​អ្វី​ផ្សេង​ទៀត​ទៅ​តាម​ចំណង​ចំណូលចិត្ត​របស់​ខ្លួន​។

កាលពី​ពេល​ថ្មី​ៗ នៅ​ក្នុង TikTok ឈ្មោះ «​អាចារ្យ​សាក់​» ឃើញ​ថា ការ​សាក់​យ័ន្ត​ខ្មែរ មាន​បងប្អូន​យើង​មក​សាក់​ច្រើន ជា​ពិសេស​សូ​ម្បី​តែ​ជនជាតិ​បរទេស​ទាំងប្រុស​ទាំងស្រី ក៏​មក​សាក់​ដោយ​មានការ​គាំទ្រ​ជា​ហូរហែ​ផង​ដែរ​។ តើ​ការ​ចាក់​សាក់​ប៉ះពាល់​ដល់​សុខភាព​ឬទេ? តើ​ការ​សាក់​ដែល​មនុស្ស​គ្រប់​គ្នា​ចាក់​នៅ​លើ​ដងខ្លួន​នេះ អាច​អោយ​យើង​កាន់តែ​មាន​កម្លាំង​ខ្លាំងក្លា​ឬ​យ៉ាងណា?

ប្រាកដ​ណាស់ កាលពី​យូរលង់​ណាស់​មក​ហើយ បុព្វបុរស​ខ្មែរ​គ្រប់​រូប សុទ្ធតែ​មាន​សាក់​អក្សរ មន្តអាគម​ន៍ រូបភាព ដោយ​គេ​មាន​ជំនឿ​.​ត​ៗ​គ្នា​ថា ការ​ចាក់​សាក់​អាច​ធ្វើ​អោយ​មនុស្ស​មាន​រិ​ទ្ធី​នុ​ភាព​ខ្លាំងពូកែ ពោល​គឺ​កា​.​ប់​មិន​មុត ដុត​មិន​ឆេះ ជា​ពិសេស​កន្លែង​ណា​ដែល​មាន​សាក់ គឺ​ស្បែក​នៅ​កន្លែង​នោះ​មិន​រលួយ​នោះ​ទេ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​លោក ស៊ី​ម សុ​ទុម ដែល​ជា​គ្រូ​ចាក់​សាក់​បាន​ជម្រាប​ជូន​ថា លោក​ស្រឡាញ់​ផ្នែក​សិល្បៈ​សាក់​យ័ន្ត​ខ្មែរ​នេះ តាំងពី​កុមារភាព​មក​ម្ល៉េះ តែ​ពុំ​ដឹង​ថា រៀន​នៅ​ទីណា​នោះ​ទេ? ហើយ​លោក​តែងតែ​ឃើញ​ជីតា​របស់​លោក និង​ចាស់​ៗ​ជា​ច្រើន​ក្នុងភូមិ​មាន​សាក់​យ័ន្ត​ជាប់​ខ្លួន​។ លុះ​នៅ​ឆ្នាំ​២០១៤ លោក​បាន​រៀន​ផ្នែក​សិល្បៈ​សាក់​យ័ន្ត​ខ្មែរ​នេះ ពី​សំណាក់​លោកគ្រូ សាយ ទេវិន្ទ ហើយ​ក៏​នៅ​បន្ត​រៀន​រហូត​ដល់​មក​ដល់​បច្ចុប្បន្ន​។ សព្វ​ថ្ងៃនេះ លោក​ជា​គ្រូអាចារ្យ ឯកទេស​ផ្នែក​សិល្បៈ​សាក់​យ័ន្ត និង​ជា​សមាជិក​នៃ​គណៈកម្មការ​បច្ចេកទេស​សិល្បៈ​សាក់​យ័ន្ត​មួយ​រូប នៅ​ក្នុង​សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត​។

លោក​បន្ត​ថា ទីស្នាក់ការ​ធំ​របស់​សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត គឺ​នៅ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ ខាងលិច វត្ត​ព្រិ​ន ចម្ងាយ​​ប្រមាណ​ជា​៥០០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត​សព្វថ្ងៃ មាន​សមាជិក​ចំនួន​ពេញ​សិទ្ធិ ១៩​នាក់ និង​មាន​សមាជិក​ត្រៀម​ប្រហែលជា​១០​រូប​។ សមាជិក​ទាំង​អស់នោះ​មក​ពី​ខេត្ត និង​ក្រុង​ដូច​ជា សៀមរាប ភ្នំពេញ និង​កម្ពុជា​ក្រោម​។

លោក​អាចារ្យ​សាក់ ស៊ី​ម សុ​ទុម ដែល​មានស្រុក​នៅ​កំណើត​ភូមិ​រោង​គោ ស្រុក​ព្រៃឈរ ឃុំ​បារាយណ៍ ខេត្តកំពង់ចាម បាន​រៀបរាប់​បន្ត​ថា សម្រាប់​ការ​សាក់​ជា​ប្រភេទ​យ័ន្ត ឬ​សីល​មន្ត លោក​យល់​ថា វា​ពិតជា​មាន​អត្ថន័យ​ណាស់​សម្រាប់​លោក​ដែល​ជា​កូនចៅ​ជំនាន់​ក្រោយ​។ ដូនតា​របស់​យើង​បាន​បង្កើត​វា​ឡើង​មាន​ច្រើន​ទម្រង់​ណាស់ សម្រាប់​ប្រើប្រាស់ និង​ប្រត្តិបត្តិ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ហើយ​ក៏​ជា​ការ​រួមចំណែក​មួយ​ដ៏​ធំ ក្នុង​ការ​អភិរក្ស​វប្បធម៌​មនុស្ស​រស់​មួយ​នេះ​អោយ​បាន​គង់វង្ស​យូរអង្វែង ក៏​ដូច​ជា​ការ​បន្ត​ទៅ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ផ្សេង​ៗ​ទៀត​បាន​ចេះ និង​រក្សា​នៅ​កេរ្តិ៍​តំ​ណែរ​មួយ​នេះ​បន្ត​ទៀត​។

លោក​បន្ត​ថា សម្រាប់​ការ​សាក់​តាម​បែបបទ​បុរាណ​មាន​២​ប្រភេទ គឺ យ័ន្ត​ជា​អក្សរ និង​យ័ន្ត​ជា​រូបភាព យ័ន្ត​ជា​អក្សរ​មាន​ដូច​ជា យ័ន្ត​នខ្វាក់ ឬ​ហៅ​ថា​ន​យ័ន្ត​១០៨ យ័ន្ត​ន​មោ​ពុទ្ធា​យ និង​យ័ន្ត​ច្រើន​ប្រភេទ​ទៀត​។ យ័ន្ត​រូបភាព​មាន​ដូច​ជា យ័ន្ត​ហនុមាន យ័ន្ត​រាជសីហ៍ និង​យ័ន្ត​ខ្លាច​ជាដើម​។ សព្វ​ថ្ងៃនេះ លោក​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​យើង​ជា​ច្រើន​ណាស់ បាន​ងាក​មក​ស្រលាញ់​សិល្បៈ​សាក់​យ័ន្ត​ដែល​ជា​វប្បធម៌​របស់​ដូនតា​យើង ហើយ​ភាគច្រើន​គេ​និយម ខាង​ការពារ ខាង​ស្នេហ៍​រកស៊ី សុំ​លាភ​ជ័យ ជា​ជាង​ការ​សាក់​បែប​បរទេស​ដូច​ជា​ការ​សាក់​រូប​ផ្កា​កុលាប រូប​មេអំបៅ​ជាដើម​។

បើ​ទាក់ទង​នឹង​តម្លៃ​វ​វិញ លោក​បាន​ជម្រាប​ជូន​ថា វា​ស្រ័យ​ទៅ​លើ​ទំហំ និង​ការ​ជ្រើសរើស​ការ​សាក់​នេះ អ្នក​ដែល​មក​សាក់​អាច​ជ្រើសរើស​យក​ការ​សាក់​បុក​ដៃ​តាម​លំនាំ​បែបបទ​បុរាណ ឬ​ម៉ាស៊ីន​ជាដើម ប៉ុន្តែ​សម្រាប់​សហព័ន្ធ ក៏​ដូច​ជា​សមាជិក​ទាំងអស់ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បុក​ដៃ​តាម​លំនាំ​បុរាណ សម្រាប់​ការ​សាក់​ប្រើប្រាស់​ម៉ាស៊ីន​ទាល់តែ​ភ្ញៀវ​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​។ ការ​សាក់​នេះ ប្រាកដជា​ឈឺ​ហើយ តែ​អាច​ទ្រាំ​បាន​។ តាម​បទ​ពិសោធន៍​កន្លង​មក គឺ​មាន​អ្នកខ្លះ​គាត់​ថា ការ​សាក់​តាម​បែប​បទ​បុរាណ​ដោយ​ការ​បុក​ដៃ​ពុំ​ឈឺ មាន​អ្នកខ្លះ​ថា​ម៉ាស៊ីន​មិន​ឈឺ​ទេ ដូចនេះ​វា​អាស្រ័យ​ទៅ​បុគ្គល​ម្នាក់​ៗ​។ ចំពោះ​ទឹក​ថ្នាំ និង​ម្ជុល គឺ​ទឹក​ថ្នាំ​ដែល​មានគុណ​ភាព​ខ្ពស់​ពី​ប្រទេស​ផ្សេង​ៗ ម្ជុល​មានគុណ​ភាព​ខ្ពស់​ពី​ប្រទេស​ផ្សេង​ៗ សុខ​សុវត្ថិភាព​ជា​ចម្បង ដូចនេះ​ពុំ​ប្រើប្រាស់​ម្ជុល​រួម​គ្នា​នោះ​ទេ​។ ទឹក​ថ្នាំ​ក្តី ម្ជុល​ក្តី ក៏​ខាង​លោក​អាច​ធ្វើ​ទៅ​តាម​លំនាំ​បុរាណ​បាន ដោយសារ​ការ​គិតគូ​អំពី​សុខ​សុវត្ថិភាព និង​ស្បែក​មនុស្ស​​ឥឡូវ​មាន​លក្ខណៈ​ផ្សេង​គ្នា ដូចនេះ​ពុំ​អាច​ប្រើ​រួម​គ្នា​បាន​ទេ​។

បើ​ទាក់​នឹង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​វិញ លោក​និយាយ​ថា ការ​ចាក់​សាក់​នេះ សម្រាប់​អ្នក​ដែល​មាន​សុខភាព​មាំមួន មនុស្ស​ពេញវ័យ​ពុំ​មាន​បញ្ហា​នោះ​ទេ តាម​បទ​ពិសោធន៍​កន្លង​មក ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ ខាង​លោក​ពុំដែល​ជួប​បញ្ហា​ផ្នែក​នេះ​ឡើយ​។ លោក​ជម្រាប​បន្ត​ថា អ្នកមាន​បញ្ហា​សុខភាព ដូច​ជា​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺមហារីក​ណាមួយ វា​ប្រាកដជា​ប៉ះពាល់ បើ​តាម​ក្បួន​វេជ្ជ​សាស្ត្រា ហើយ​ប្រសិនជា​ខាង​លោក​សួរ​ទៅ​កាន់​ភ្ញៀវ ភ្ញៀវ​ប្រាប់​ថា​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ​នោះ ខាង​លោក​ពុំ​ទទួល​សាក់​ឡើយ​។

លោក​បន្ថែម​ថា បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា ក្នុង​ការ​ធ្វើ​អ្វីមួយ ដូចនេះ​ពួក​គាត់​អាច​សាក់​ទៅ​តាម​ការ​ចង់បាន លើកលែងតែ​មនុស្ស​អាយុ​ក្រោម​១៨​ឆ្នាំ​។ ជា​ចុង​ក្រោយ​ក្នុង​នាម​លោក​ជា​អ្នកជំនាញ​ក្នុង​ការ​ចាក់​សាក់ លោក​សូម​អគុណ​ដល់​បងប្អូន​មហាជន​ដែល​ល​ជួយ​គាំទ្រ ដោយ​លោក​សង្ឃឹមថា មាន​កូនចៅ​ជំនាន់​ក្រោយ​កាន់តែ​ច្រើន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ខាង​ផ្នែក​សាក់​យ័ន្ត​នេះ ដើម្បី​រក្សា និង​បន្តវេន ដោយ​ជួយ​ផ្សព្វផ្សាយ​ទៅ​កាន់​អន្តរជាតិ​បន្ថែម​ទៀត​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@ajaa_sakk

សាក់តាមលំនាំបុរាណ ជូនកូនសិស្សបរទេស 😍😍😍😍#លើកស្ទួយសិល្បៈសាក់យ័ន្រ្តខ្មែរ #អាចារ្យសក្យពង្ស #យ័ន្ត្រខ្មែរ #ចូលរួមអភិរក្ស #សហព័ន្ធខ្មែរសាក់យ័ន្រ្ត @Som Bath Sakk @សហព័ន្ធខ្មែរសាក់យ័ន្រ្ត

♬ original sound – Ajaa_Sakk – អាចារ្យ សក្យ / Ajaa Sakk
@ajaa_sakk

សាក់ជូនចែបរទេស 😍😍😍 តាមលំនាំបុរាណ #អាចារ្យសក្យពង្ស #អភិរក្ស #លើកស្ទួយ #លើកស្ទួយសិល្បៈសាក់យ័ន្រ្តខ្មែរ #យ័ន្ត្រខ្មែរ #សហព័ន្ធខ្មែរសាក់យ័ន្រ្ត #bamboosakyant #khmersakyant #sakyant #bamboosakyantcambodia #សៀមរាប

♬ Samurái – Neto0_0
@ajaa_sakk

សាក់តាមលំនាំបុរាណ យ័ន្ត្រខ្លា ប្រើខាងអំណាច កម្លាំង និងសន្ទុះ 🙏🙏#អាចារ្យសក្យពង្ស #អភិរក្ស #លើកស្ទួយ #ចង់ក្រង #លើកស្ទួយសិល្បៈសាក់យ័ន្រ្តខ្មែរ #bamboosakyant #bamboosakyantcambodia #siemreapcambodia🇰🇭 #សហព័ន្ធខ្មែរសាក់យ័ន្រ្ត #khmersakyant @Sombath Sakk @Vin Sak @BongMey Sakyant

♬ original sound – Pin Chantrea – Pin Chantrea
@ajaa_sakk

ពិតជាអរគុណខ្លាំងណាស់ សម្រាប់រយៈពេល៣ថ្ងៃនៃការរៀនសាក់យ័ន្ត្រតាមលំនាំបុរាណ ក្រោយពេលបញ្ចប់លោកក៏បានបញ្ចុះយ័ន្ត្រការពារបន្ថែមដល់សិក្សគុណគ្រប់រូប 🙏😍🇰🇭🍀🍀#អាចារ្យសក្យពង្ស #អភិរក្ស #លើកស្ទួយ #ចង់ក្រង #លើកស្ទួយសិល្បៈសាក់យ័ន្រ្តខ្មែរ #bamboosakyant #bamboosakyantcambodia #siemreapcambodia🇰🇭 #សហព័ន្ធខ្មែរសាក់យ័ន្រ្ត #khmersakyant #យ័ន្ត្រខ្មែរ #យ័ន្ត @Sombath Sakk @Vin Sak @BongMey Sakyant @អាស្រម អភិរក្សខ្មែរសាក់យ័ន្ត្រ

♬ original sound – អាចារ្យ សក្យ / Ajaa Sakk – អាចារ្យ សក្យ / Ajaa Sakk
@ajaa_sakk

ការសាក់ជូនកូនសិស្សបរទេស យ័ន្ត្រដំរីក្បាលបី #អាចារ្យសក្យពង្ស #អភិរក្ស #លើកស្ទួយ #ចង់ក្រង #លើកស្ទួយសិល្បៈសាក់យ័ន្រ្តខ្មែរ #worldsakyant #សហព័ន្ធខ្មែរសាក់យ័ន្រ្ត #bamboosakyant #siemreapcambodia🇰🇭 #khmersakyant

♬ សំឡេងដើម – Kîm Chhay – Kîm Chhay

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ