ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូលឆ្នាំ​​៣ថ្ងៃ​! ខេត្តព្រៃវែង​មាន​ភ្ញៀវ​ទេសចរ​មក​​កម្សាន្ត​​តាម​តំបន់​ទេសចរណ៍​នានា ​ជាង​៤០​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ឆ្នាំថោះ ២០២៣​នេះ នៅ​កណ្តាល​

​ខេត្ត​ព្រៃវែង ៖ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ឆ្នាំថោះ ២០២៣​នេះ នៅ​កណ្តាល​ទីរួមខេត្ត​ព្រៃវែង អាជ្ញាធរ​បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​គឺ ឆ្នាំ​ថ្មី​ព្រៃវែង ដែល​ក្នុង​នោះ​មានកម្ម​វិធី​កំសាន្ត​សប្បាយ​ៗ​ជា​ច្រើន​សំរាប់​ទទួលភ្ញៀវ​ទេសចរ​ណ៌​ទៅ​ចូល​រូ​ម​លេង​កំសាន្ត ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦​មេ​សា​។ ជាមួយ​គ្នា​នោះ នៅ​តាម​រមណីយដ្ឋាន​នានា​ជុំវិញ​ខេត្ត ក៏​មានការ​រៀបចំ​កម្មវិធី​កំសាន្ត​សប្បាយ​ៗ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ណ៌​ដូច​គ្នា​ផង​ដែរ​។

បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ មាន​អ្នក​ទេសចរណ៍​ជាតិ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត បាន​មក​លេង​កំសាន្ត នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្តព្រៃវែង​ច្រើន​ហួស​ពី​ការ​ស្មាន គឺ​រហូត​ដល់​ប្រមាណ​ជា ៤១៧,៣២៩​នាក់ ប្រើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​ច្រើន​លើស​ឆ្នាំ​មុន​ដល់​ទៅ​២​ដង ដែល​នេះ​គឺ​ដោយសារ​តែ​អាជ្ញាធរ​មានការ​យកចិត្តទុកដាក់ បង្កើត​អោយ​មានកម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន និង​មាន​កងកំលាំង​សមត្ថកិច្ច​បាន​ជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព នៅ​តាម​គោលដៅ​និ​មួយ​ៗ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។

តាម​របាយ​ការ​ណ៌​ដដែល​នេះ​បាន​បញ្ជាក់​ថា តំបន់​រមណីយដ្ឋាន​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ណ៌​ចូល​ទៅ​លេង​កំសាន្ត​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​រួម​មាន ៖ រមណីយដ្ឋាន​នគរ​ភ្នំ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ណ៌ ២៣,២៦៥​នាក់ រមណីយដ្ឋាន​អភិរក្ស​សត្វ​ស្លាប​ទួល​ពាន់តា​ឡី ៤១០​នាក់ រមណីយដ្ឋាន​បារាយណ៍​អណ្ដែត ៥១១​នាក់ គោលដៅ​ទេសចរណ៍​ស្ទឹង​ចារ ១៥៣៤​នាក់ គោលដៅ​ទេសចរណ៍​ប្រាសាទព្រៃ​ដើម​ស្រុក ១០៩​នាក់ និង​កន្លែង​ប្រារព្ធ​ពិធី ឆ្នាំ​ថ្មី​ព្រៃវែង នៅ​កណ្តាល​ទីរួមខេត្ត​ព្រៃវែង ៣៩១,៥០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ