ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​វៀតណាម​២​នាក់ ដែល​លួច​ដាំ​កញ្ឆា​ជាង​១​ម៉ឺន​ដើម​នៅ​មណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ត្រូវ​ចាប់ខ្លួន​នៅ​នឹង​កន្លែង ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ដាំ​កញ្ឆា​ដ៏​ធំ​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ក្មេង​ឃ្វាលគោ នៅ​ចំណុច​ចម្ការ​របស់​លោក ម៉ៅ ធនា​រក្ស ស្ថិត​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​ប​ណ្ឌ​ល​គិរី​។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ដាំ​ដុះ​រុក្ខជាតិ​ញៀ​.​ន​ខុសច្បាប់​(​កញ្ឆា​) ខាងលើ​នេះ ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​សម្របសម្រួល​ដោយ​តំណាង​អយ្យការ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​មាន ៖ ១-​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ឃ្វាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​២-​ឈ្មោះ ហ្វា​ម វ៉ា​ន់​ថា​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម​។

សេចក្តី​រាយ​ការ​ណ៏​បន្ត​ទៀត​ថា ហើយ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​រួម​មាន ៖ ថ្នាំ​បាញ់​ប៉ូវ​កញ្ឆា​ចំនួន​៣៧​កំប៉ុង​, កែវ​ជ័រ​សម្រាប់​បណ្តុះ​កូន​កញ្ឆា​ចំនួន​៥០០​កែវ​, ជញ្ជីង​ថ្លឹង​កញ្ឆា​ចំនួន​០១, ម៉ាស៊ីន​អ៊ុត​ថង់​ចំនួន​០៣​គ្រឿង​, ថង់​ច្រក​កញ្ឆា​ចំនួន​៤៣៨​ថង់​, ជី​ប៉ូវ​ដើម​ចំនួន​០៨​កញ្ចប់​, ថ្ម​ជ្រលក់​កញ្ឆា​ចំនួន​១២​កំប៉ុង​, ថ្ម​បាញ់​ស្មៅ​ចំនួន​១២​កំប៉ុង​, ធុង​បាញ់ថ្នាំ​ចំនួន​០១, ស្លាក​លេខ​ម៉ូតូ​ចំនួន​០២, បេស​ម្រា​ប់​ច្រក​ដី​ចំនួន​១៧៦​បេ​, អាវ​សម្រាប់​បាញ់ថ្នាំ​០១​កំ​ប្លេ​, ប្រអប់​ជ័រ​សម្រាប់​ដាក់​គ្រាប់​កញ្ឆា​ចំនួន​០២​កញ្ចប់​, ថ្នាំ​ប៉ូវ​ស្លឹក​មួយ​ប៊ីដុង​ចំនួន​ចំណុះ​២០​លី​ត្រ​, ថូ​ជ័រ​សម្រាប់​ដាក់​កញ្ឆា​ចំនួន​៧២០​ថូ​, សំឡី​សម្រាប់​បណ្តុះ​កូន​កញ្ឆា​១២​ដុំ​, ប៉ា​ស្ព័​រ​ជនបរទេស​ចំនួន​០៣, កាត​សម្គាល់​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០២, ឯកសារ​ជា​សន្លឹក​ផ្សេង​ៗ​គ្នា​ចំនួន​៤២​សន្លឹក​, ជីគីមី​ចំនួន​៣០​បេ​, កញ្ឆា​ស្ងួត​ចំនួន​០២​កញ្ចប់ និង​ដើម​កញ្ឆា​ចំនួន​១០៦៧១​ដើម ស្មើនឹង​ទម្ងន់​១២០៥​គីឡូក្រាម​ស្រស់ (​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​)​។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា កំពុង​កសាង​សំណុំរឿង និង​ចាត់ការ​ជនសង្ស័យ​តាម​នីតិវិធី​ច្បាប់​៕