ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​បង្ក​ហិ.​ង្សា.​និង​កា.ប់​ប្ល.ន់​យក​ម៉ូតូ​ ​ឃាត់​ខ្លួន​៩​នាក់​​សល់​០៦​នាក់​ទៀត​កំពុង​គេចខ្លួន

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ករណី​ប្រើ​អំពើ​ហិង្សា និង​ស្ទាក់​កាប់​«​ប្លន់​»​យក​ម៉ូតូ​នៅ​តាម​ដងផ្លូវ ដែល​ប្រព្រឹត្ត​ដោយ​ជន​អន្ធ​ពាល​មួយ​ហ្វូង​នៅ​ស្រុក​ថ្មគោល កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ គិត​ត្រឹម​ថ្ងៃ​ទី​១២ មេ​សា កម្លាំង​សមត្ថកិច្ច​នៃ​ស្នង​ការ​ខេត្តបាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​បាន​ចំនួន​៩​នាក់ ខណៈ​បក្សពួក​ក្រុម​នេះ​ដែល​នៅ​សេសសល់​ប្រមាណ​០៦​នាក់​ទៀត…

ខេត្តបាត់ដំបង​៖ ករណី​ប្រើ​អំពើ​ហិង្សា និង​ស្ទាក់​កាប់​«​ប្លន់​»​យក​ម៉ូតូ​នៅ​តាម​ដងផ្លូវ ដែល​ប្រព្រឹត្ត​ដោយ​ជន​អន្ធ​ពាល​មួយ​ហ្វូង​នៅ​ស្រុក​ថ្មគោល កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ គិត​ត្រឹម​ថ្ងៃ​ទី​១២ មេ​សា កម្លាំង​សមត្ថកិច្ច​នៃ​ស្នង​ការ​ខេត្តបាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​បាន​ចំនួន​៩​នាក់ ខណៈ​បក្សពួក​ក្រុម​នេះ​ដែល​នៅ​សេសសល់​ប្រមាណ​០៦​នាក់​ទៀត សមត្ថកិច្ច​កំពុង​បន្ត​តាម​ប្រមាញ់​ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​។

ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ហិ​ង្សា និង​អំពើ​ប្លន់ នៅ​ស្រុក​ថ្មគោល ពេល​នេះ ​ត្រូវ​កម្លាំង​អធិការ​ស្រុក​ថ្មគោល បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​ហើយ ហើយ​មន្ត្រី​ការិយាល័យ​ជំនាញ បាន​និង​កំពុង​បន្ត​នីតិវិធី​ត្រៀម​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​នេះ​មាន​បក្សពួក​យ៉ាងតិច​១៥​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​ករណី​ក្នុង​ពេល​តែ​មួយ​នៅ​ស្រុក​ថ្មគោល គឺ ប្រើ​អំពើ​ហឹ​ង្សា និង ស្ទាក់​កាប់​«​ប្លន់​»​យក​ម៉ូតូ​នៅ​តាម​ដងផ្លូវ​។ របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​ចំណោម​១៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​និង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ពេល​នេះ​មាន ១-​ឈ្មោះ វ៉ា​ន់ ជូ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ព្រឿ​ន សុខ​ហេង អាយុ​១៥​ឆ្នាំ ៣-ឈ្មោះ លឹ​ម លី​ហ៊ា​ង អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ មឿ​ន សំណាង អាយុ​១៦​ឆ្នាំ ៥-​ឈ្មោះ សិទ្ធ ជី​ង​ហ្វុ​ង អាយុ​១៨​ឆ្នាំ ៦-​ឈ្មោះ កៀង វ៉ា​ន់​ណេ​ត អាយុ​១៦​ឆ្នាំ ៧-​ឈ្មោះ ឌី ជី​ង​ហ្វូ អាយុ​១៧​ឆ្នាំ ៨-​ឈ្មោះ ឈូ​ន លាង​ហូ​វ អាយុ​១៧​ឆ្នាំ និង ៩-​ឈ្មោះ យស់ សូ​នី អាយុ​១៥​ឆ្នាំ ​។

សូម​រំលឹក​ថា ក្រុម​ជនសង្ស័យ​វ័យ​ឈាមរាវ​មួយ​ហ្វូង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​ថា ជា​មុខសញ្ញា​ប្រព្រឹត្ត​ហឹ​ង្សា (​កាប់​អ្នកដំណើរ​របួស​) រួច​ស្ទាក់​កាប់ «​ប្លន់​» យក​ម៉ូតូ​ជន​រង​គ្រោះ​ដោយឡែក មួយ​ករណី​ទៀត​ដែល​កើតឡើង​ក្នុង​ពេល​តែ​មួយ កាលពី​យប់​ថ្ងៃ​ទី៩ មេសា នៅ​ចំណុច​ខាង​សាលា​បឋម​សិក្សា​ពពាលខែ ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។

នៅ​ក្នុង​សំណុំរឿង​នេះ បើ​យោង​តាម​ព្រឹ​ត្ត​ហេតុ​របស់​កម្លាំង​អធិការ​ស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា នៅ​យប់​កើត​ហេតុ​នោះ ដំបូង​ក្រុម​ជន​ដៃដល់​ដែល​មាន​បក្សពួក​យ៉ាងតិច​១៥​នាក់ ជិះ​ម៉ូតូ​ហែរ​ហម​គ្នា​ចំនួន​០៥​គ្រឿង​ប្រដាប់​ដោយ​កាំបិត បាន​ជិះ​តាម​ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ញ៉ វាសនា ភេទប្រុស ​អាយុ​២៣​ឆ្នាំ នៅ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ចេញពី​វត្ត​វាល​ទ្រា ប​ណ្ដា​ល​ឲ្យ​រង​របួស​ស្មារ​ខាងស្ដាំ​ ។

ពេល​នោះ​ ជន​រង​គ្រោះ​បាន​ព្យាយាម​ជិះ​ម៉ូតូរ​ត់ទៅ​ចូល​ក្នុង​សាលា​បឋម​សិក្សា​ពពាលខែ ដើម្បី​ឲ្យ​គេ​ជួយ​។ ប៉ុន្តែ​ស្រប​ពេល​ជន​រង​គ្រោះ ជិះ​ចូល​ដល់​ខាង​មុខ​ខ្លោងទ្វារ​សាលារៀន និង​ខណៈ​ក្រុម​ចោរហារយ​កំពុង​ជិះ​តាម​ជន​រង​គ្រោះ​យ៉ាង​ប្រកិត​ពីក្រោយ​ផង ដូច​សកម្មភាព​ក្រុម​ក្មេង​ទំនើង​នេះ ស្រាប់តែ​មាន​យុវជន​០៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​សាលា ក៏​ពើបប្រទះ​នឹង​ក្រុម​ចោរ​មួយ​ហ្វូង​នោះ ហើយ​ក៏​ត្រូវ​ក្រុម​ចោរ​វ័យក្មេង​នេះ ស្ទាក់​កាប់ និង ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។

ពោល គឺ​ជន​រង​គ្រោះ​ទី​១​បាន​រត់​រួច​ផុត​ជីវិត តែ​មក​គ្រោះថ្នាក់​រហូត​បាត់បង់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទី​២​។ ប៉ុន្តែ​យ៉ាងណា ក្រុម​ជន​រង​គ្រោះ​ទី​២ នេះ​មិន​មាន​រង​របួស​ទេ តែ​ត្រូវ​ក្រុម​ចោរហារយ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ចិត ចិន​សា ប្រុស​អាយុ​១៧​ឆ្នាំ​។ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ច្របូកច្របល់​នា​ពេល​នោះ កម្លាំង​អធិការ​ស្រុក​ថ្មគោល បាន​ចុះ​អន្តរា​គម​ន៍ និង​ឃាត់ខ្លួន​បក្សពួក​ក្រុម​ចោរហារយ​នេះ​បាន​ម្នាក់​ភ្លាម​ៗ ថែម​ទាំង​ដកហូត​បាន​កាំបិត​០១​ដើម​ផង​ដែរ​។

ជាមួយ​គ្នា​នោះ លោកស្នងការ​ខេត្ត ក៏​បាន​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការ​ស្រុក​ថ្មគោល ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បក្សពួក​ក្រុម​ចោរ​នេះ​បាន​ចំនួន​៩​នាក់​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​បក្សពួក​ប្រមាណ​១៥​នាក់​។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​និយាយ​ថា ពេល​នេះ​យើង​ឃាត់ខ្លួន​បក្សពួក​ជន​សង្ស័យ​បាន​ចំនួន​៩​នាក់​ហើយ តែ​នៅ​សេសសល់​ប៉ុន្មាន​នាក់​ទៀត កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​ស្វែងរក​នៅឡើយ​៕​

អត្ថបទសរសេរ ដោយ