ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសង្ក្រាន្ត ឆ្នាំថោះ ៖ ថ្ងៃទី២០ មេសា នឹងមានសូរ្យគ្រាស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៦ មហាសករាជ​១៩៤៥ ចុល្លសករាជ​១៣៨៥ នេះ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៦ មហាសករាជ​១៩៤៥ ចុល្លសករាជ​១៣៨៥ នេះ នឹង​មាន​បាតុភូត​ជា​ច្រើន​កើត​មាន​រាប់​ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ដែល​នេះ​ជា​បាតុភូត​លើ​ផ្ទៃមេឃ​ដែល​បងប្អូន​យើង​គួរ​កត់សម្គាល់​ផង​ដែរ​។

រូបតំណាង

យោង​តាម​សៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្ត​រាជ ២០២៣ របស់​ឯកឧត្តម អ៊ឹម បុរិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បានឱ្យ​ដឹង​ថា បាតុភូត​លើ​ផ្ទៃមេឃ​នៅ​ក្នុង​ឆ្នាំ​២០២៣ គឺ​មាន​គ្រាស​ចំនួន​៤​ដង ដែល​ក្នុង​នោះ គឺ​មាន​សូរ្យគ្រាស​ចំនួន​២​ដង និង​ចន្ទ​គ្រាស​២​ដង​ទៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ពិភពលោក​។

រូបតំណាង

ខាង​ក្រុម​នេះ គឺជា​កាលបរិច្ឆេទ​នៃ​ការ​កើត​មាន​បាតុភូត​សូរ្យគ្រាស និង​ចន្ទ​គ្រាស ៖ ១-​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១​កើត ខែ​ពិសាខ ឆ្នាំថោះ​បញ្ច​ស័ក​ចុល្លសករាជ​១៣៨៥ ត្រូវ​នឹង​ថ្ងៃ ទី​២០ ខែមេសា ឆ្នាំ​២០២៣ មាន​សូរ្យគ្រាស​ជា​រូប​ចិញ្ចៀន និង​សារពើ​គ្រាស (Annular/Total Solar Eclipse) មើលឃើញ​នៅ​អាស៊ី​ខាងត្បូង​ឆៀង​ខាងកើត​, អាស៊ី​,​អូស្ត្រាលី​,​ប៉ា​ស៊ី​ហ្វិ​ក​,​អង់តាក់ទិក​, មហាសមុទ្រ​ឥណ្ឌា ។ ចាប់ផ្តើម​ពី​ម៉ោង​១០​ម៉ោង​៤៥​នាទី ហើយ​បញ្ចប់​នៅ​ម៉ោង​១១​ម៉ោង​៥៣​នាទី ។ នៅ​ភ្នំពេញ មើលឃើញ​ជា​អឌ្ឍ​គ្រាស​ចាប់ពី​ម៉ោង​១០​ម៉ោង​៤៦​នាទី ហើយ​បញ្ចប់​នៅ​ម៉ោង ១១​ម៉ោង​៥៣​នាទី មើលឃើញ​តែ​២​ភាគរយ​ប៉ុណ្ណោះ​ប្រហែល​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ​ទេ​។

រូបតំណាង

ព្រះអាទិត្យ​រះ​ម៉ោង​០៥​ម៉ោង​៥៦​នាទី​លិច​ម៉ោង​១៨​ម៉ោង​១២​នាទី ព្រះ​ចន្ទ​០៥​ម៉ោង​៤១​នាទី​១៨​ម៉ោង​២៤​នាទី ២-​នៅ​រាត្រី​ឆ្លង​អធ្រាត្រ​ថ្ងៃ​សុក្រ ១​រោច ខែ​ពិសាខ ឆ្នាំថោះ​បញ្ច​ស័ក​ចុល្លសករាជ​១៣៨៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣ មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាល​ៗ (Penumbra Eclipse Of the Moon)​មើលឃើញ​នៅ​អឺរ៉ុប​ខាង​ត្បូ​ថ​ឆៀង​ខាងកើត​, អាស៊ី​,​អូស្ត្រាលី​, អាហ្វ្រិក​, ប៉ា​ស៊ី ហ្វិ​ក​,​អា​ត្ល​ង់​ទិ​ក មហាសមុទ្រ​ឥណ្ឌា​,​អង់តាក់ទិក​។

ចាប់ផ្តើម​ពី​ម៉ោង​២២​ម៉ោង​១២​នាទី​ហើយ បញ្ចប់​នៅ​ម៉ោង​០២​ម៉ោង​៣៤​នាទី​(​ថ្ងៃ​០៦) ។ មើល​មិនឃើញ​ដោយ​ភ្នែក​ទទេ​នោះ​ទេ​។ ព្រះអាទិត្យ​រះ​ម៉ោង​០៥​ម៉​៤០​នាទី​លិច​ម៉ោង​១៨​ម៉​១៤​នាទី ព្រះ​ចន្ទ​រះ ១៧​ម៉​៥៦​នាទី លិច​០៥​ម៉​០៦​នាទី ៣-​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១៥​រោច ខែភទ្របទ ឆ្នាំថោះ​បញ្ច​ស័ក​ចុល្លសករាជ​១៣៨៥​ត្រូវ​នឹង ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៣ មាន​សូរ្យគ្រាស​រូប​ចិញ្ចៀន និង​សារពើ (Annular/Total Eclipse Of Solar)​មើលឃើញ​នៅ​អាហ្វ្រិកា​ខាងលិច​,​អា​មេ​រិ​ក​ខាងជើង​,​អា​មេ​រិ​ក​ខាងត្បូង​,​ប៉ា​ស៊ី​ហ្វិ​ក​,​អង់ តាក់​ទិ​ក​,​អាក់​ទិ​ក​។

ចាប់ផ្តើម​ពី​ម៉ោង​២២​ម៉​០៤​នាទី​ហើយ​បញ្ចប់​នៅ​ម៉ោង​០៣​ម៉​៥៦​នាទី​(​ថ្ងៃ​១៥ ខែតុលា​)​។ នៅ​ក្នុង​តំបន់​ភ្នំពេញ​នៃ​កម្ពុជា​យើង​មើល​មិនឃើញ​ទេ​។ ព្រះអាទិត្យ​រះ​ម៉ោង​០៥​ម៉​៤៩​នាទី​លិច​ម៉ោង​១៧​ម៉​៤៣​នាទី ព្រះ​ចន្ទ​រះ ០៧​ម៉​១៩​នាទី​លិច​១៨​ម៉​៥៧​នាទី ៤-​នៅ​រាត្រី​ថ្ងៃអាទិត្យ​១៥​កើត​ខែអស្សុជ​ឆ្នាំថោះ​បញ្ច​ស័ក​ចុល្លសករាជ​១៣៨៥ ត្រូវ​នឹង ថ្ងៃ​ទី​២៩ ខែតុលា​ឆ្នាំ​២០២៣​មាន​ចន្ទ​គ្រាស​ជា​អឌ្ឍ​គ្រាស​(Partial Eclipse Of the Moon)​មើល ឃើញ​នៅ​អឺរ៉ុប​,​អាស៊ី​,​អូស្ត្រាលី​,​អាហ្វ្រិកា​,​អា​មេ​រិ​ក​ខាងជើង​,​ខាងជើង​ឆៀង​ខាងកើត​,​អាហ្វ្រិកា ខាងត្បូង​,​ប៉ា​ស៊ី​ហ្វិ​ក​,​អា​ត្ល​ង់​ទិ​ក​,​មហាសមុទ្រ​ឥណ្ឌា​,​អង់​តាក់​ទិ​កា​។

ចាប់ផ្តើម​ពី​ម៉ោង​០២​ម៉​៣៤ នៅ​ភ្នំពេញ​នៃ​កម្ពុជា​យើង មើលឃើញ​ជា​អឌ្ឍ​គ្រាស​ចាប់ពី​ម៉ោង​០២​ម៉​៥៥​នាទី ហើយ​បញ្ចប់​នៅ​វេលា​ម៉ោង​០៣​ម៉ ៥២​នាទី មើលឃើញ​តែ​១២​ភាគរយ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ