ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងកាន់តែកើនឡើង៖ លោកត្រាំលើកឡើងពីការ​វាយប្រហារជើងគោកលើវេណេស៊ុយអេឡា

3 អាទិត្យ មុន

វេ​ណេ​ស៊ុ​យ​អេ​ឡា​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង ​កាលពី​ថ្ងៃ​ទី​១៥​ តុលា ពី​ការ​គ្រោង​វាយប្រហារ​តាម​ជើង​គោក​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា បន្ទាប់​ពី​ការ​វាយប្រហារ​៥​លើក​មក​ហើយ​ ប្រឆាំង​នាវា​ដែល​លោក​ថា ជា​របស់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន…

វេ​ណេ​ស៊ុ​យ​អេ​ឡា​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង ​កាលពី​ថ្ងៃ​ទី​១៥​ តុលា ពី​ការ​គ្រោង​វាយប្រហារ​តាម​ជើង​គោក​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា បន្ទាប់​ពី​ការ​វាយប្រហារ​៥​លើក​មក​ហើយ​ ប្រឆាំង​នាវា​ដែល​លោក​ថា ជា​របស់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន ក្នុង​ដែនទឹក​តំបន់​កា​រ៉ា​អ៊ីប​ ។ ចំណែក​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​វិញ បាន​ថ្កោលទោស​រដ្ឋប្រហារ​រៀបចំ​ឡើង​ដោយ​ភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​ក CIA​។

ក្រុង​វ៉ាស៊ីន​តោន​បាន​ចោទប្រកាន់​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ និង​រដ្ឋាភិបាល​របស់​លោក​​​ថា ជា​មេខ្លោង​នៃ​អង្គការ​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​​ក្នុង​​កា​រ៉ា​កាស់​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់ ហើយ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ពង្រាយ​កង​នាវាចម្បាំង​អា​មេ​រិ​ក នៅ​តំបន់​កា​រ៉ា​អ៊ី​ប​ដែល​ចាត់​ទុក​ថា ជា​ការ​គំរាមកំហែង​ខាង​យោធា​មួយវេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​ធ្វើ​សមយុទ្ធ​យោធា​នានា និង​កេណ្ឌ​ប្រមូល​ទាហាន​បម្រុង​។

រដ្ឋការ​លោក​ត្រាំ​រយៈពេល​ចុង​ក្រោយ​នេះ ​បាន​វាយប្រហារ​ក្នុង​សមុទ្រ​លើ​នាវា​៥​គ្រឿង ដែល​ខ្លួន​ចាត់​ទុក​ថា ជា​នាវា​របស់​ពួក​រត់ពន្ធ​គ្រឿងញៀន​ក្នុង​ដែនទឹក​អន្តរជាតិ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​២៧​នាក់ ក្រោយ​ការ​ដាក់​ពង្រាយ​ពី​ខែសីហា​មក​នូវ​នាវាចម្បាំង​៨​គ្រឿង​និង​នាវាមុជទឹក​នុយក្លេអ៊ែរ​១​គ្រឿង ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ជា​ផ្លូវការ​អា​មេ​រិ​កថា  ការ​ដាក់​ពង្រាយ​នោះ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន​មួយ​ ។

ពេល​ឆ្លើយ​តប​សំនួរ​របស់​អ្នកកាសែត​ម្នាក់​សួរ​លោក ពី​ការ​វាយប្រហា​រវេ​ណេ​ស៊ុ​យ​អេ​ឡា​តាម​ជើង​គោក​លោក​ត្រាំ​ថា ខ្ញុំ​មិន​និយាយ​ច្រើន​ថែម​ទៀត​ឡើយ ប៉ុន្តែ​ចូរ​យើង​ក្រឡេក​មើល​នា​ពេល​នេះ​ខាង​ផ្នែក​ជើង​គោក​ម្ដង  ព្រោះ​យើង​កំពុង​ត្រួតត្រា​បាន​ល្អ​ហើយ​ខាងជើង​ទឹក​។ ទោះបី​យ៉ាងណា​លោក​បដិសេធ មិន​អះអាង​លើ​ព័ត៌មាន​របស់​កាសែត​ញូ​វ​យ៉​ក​ថែម ដែល​តាម​ព័ត៌មាន​ទាំងនោះ​ថា លោក​បាន​អនុញ្ញាត​ជា​សម្ងាត់​ឲ្យ​CIA ធ្វើ​ប្រតិបត្តិការ​ដោយ​សម្ងាត់​នានា នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រឆាំង​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​។ ពេល​សួរ​លោក​ថា​តើ​លោក​អនុញ្ញាត​ឲ្យ​CIA សម្លាប់​មេដឹកនាំ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែរ​ទេ លោក​ត្រាំ​ឆ្លើយ​ថា​នោះ​ជា​រឿង​គួរ​ឲ្យ​អស់សំណើច ដែល​មក​សួរ​ខ្ញុំ​បែប​នេះ​។

ចំណែក​លោក​ម៉ា​ឌូ​រ៉ូ​វិញ​លើក​ឡើង​កាលពី​យប់​ថ្ងៃ​ទី​១៥​តុលា​ថា យើង​បដិសេធ​សង្គ្រាម​នៅ​តំបន់​កា​រ៉ា​អ៊ីប ​។ យើង​បដិសេធ​ការ​ដូរ​របប​ដែល​យើង​រំឭក​ដល់​សង្គ្រាម​ជា​ច្រើន​ដែល​អា​មេ​រិ​ករង​បរា​ច័យ​ដូច​ជា សង្គ្រាម​នៅ​អា​ហ្វា​ហ្គា​នី​ស្ថាន  អ៊ី​រ៉​ង់​និងអ៊ី​រ៉ា​ក់ ហើយ​យើង​បដិសេធ​រដ្ឋប្រហារ​ដែល​រៀបចំ​ធ្វើ​ដោយ​CIA​។

យើង​សូម​រំឭក​ពី​រដ្ឋប្រហារ​ទាំងឡាយ ដែល​មាន​មនុស្ស​ដល់​៣០.០០០​នាក់​បាត់​ខ្លួន បណ្ដាល​មក​ពី​CIA ក្នុង​រដ្ឋប្រហារ​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ រដ្ឋប្រហារ​របស់​លោក​ពី​ណូ​ជេ​យុវជន​ដល់​៥០០០​នាក់​ត្រូវ​សម្លាប់​និង​បាត់​ខ្លួន​។ តើ​រដ្ឋប្រហារ​របស់ CIA​ត្រូវ​បន្ត​ដល់​ពេល​ណា​ទៅ? អា​មេ​រិ​កឡា​ទី​ន​មិន​ចង់បាន​រដ្ឋប្រហារ​ឡើយ  ហើយ​បដិសេធ​រដ្ឋប្រហារ​ ។

មុន​នេះ ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ស្នើ​ឲ្យ​បន្ត​កម្មវិធី​សមយុទ្ធ​យោធា ក្នុង​ប្រទេស  ពិសេស​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​ប៉េ​តា​និង​កា​ទី​យ៉ា ជា​សង្កាត់​ធំ​២​នៃ​ក្រុង​កា​រ៉ា​កាស់​។ លោក​ក៏​បញ្ជា​ដែរ​ឲ្យ​ធ្វើ​សមយុទ្ធ​នៅ​តាម​បណ្ដា​រដ្ឋ​ជាប់​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ