ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិ​ភាគ​ទី​៥​កម្ពុជា​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​បុគ្គល​ឈ្មោះ មី ដា​រ៉ា និង​សារព័ត៌មាន​មួយ​ចំនួន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​យោធភូមិ​ភាគ​ទី​៥​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​បុគ្គល មី ដា​រ៉ា និង​សារព័ត៌មាន​ដែល​ញុះញង់ លាប​ពណ៌ បំ​ភ្លើ​ស​បំភ្លៃ​ព័ត៌មាន​មិន​ពិត វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ អង្គភាព​យោធភូមិ​ភាគ​ទី​៥​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​របស់​បុគ្គល មី ដា​រ៉ា និង​សារព័ត៌មាន​ដែល​ញុះញង់ លាប​ពណ៌ បំ​ភ្លើ​ស​បំភ្លៃ​ព័ត៌មាន​មិន​ពិត វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥​បាន​លើក​ឡើង​ថា បុគ្គល​ដែល​មានការ​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ថា ដោយ​មួយ​រយៈ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ Mey Dara (https://www.facebook.​com/​dara.may.98) បាន​បង្ហោះ​ខ្លឹមសារ​ផ្សាយ​ផ្ទាល់ និង​ធ្វើការ​បកស្រាយ​លើ​បណ្តាញ​ព័ត៌មាន (Cambodia Daily និង​បណ្តាញ​ព័ត៌មាន​ប្រឆាំង​មួយ​ចំនួន​ទៀត​) ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ ក៏​ដូច​ជា​បាន​ញុះញង់ លាប​ពណ៌ បំ​ភ្លើ​ស​បំភ្លៃ​ព័ត៌មាន​មិន​ពិត​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

អង្គភាព​យោធភូមិ​ភាគ​ទី​៥ សូម​ជម្រាប​ជូន​ថា​៖ បុគ្គល​ឈ្មោះ មី ដា​រ៉ា ពិតជា​ធ្លាប់​ធ្វើ​ជា​យោធិន​នៅ​អង្គភាព​យោធភូមិ​ភាគ​ទី​៥​ពិតប្រាកដ​មែន ដោយ​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០២៣ ជា​វរសេនីយ៍​នាយ​រង​ការិ​យាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ ក្នុង​កំឡុង​ពេល​បំពេញភារកិច្ច​ក្នុង​អង្គភាព បុគ្គល​នេះ បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ល្មើស និង​បទ​វិន័យ​ទូទៅ​របស់​កង​យោធពលខេមរភូមិន្ទ​ជា​ច្រើន​លើក​ច្រើន​សារ និង​បាន​ធ្វើការ​អប់រំ​ណែនាំ​ពី​សំណាក់​នាយការិយាល័យ​អភិវឌ្ឍន៍ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ​ទី​៥​ផងដែរ​។

-​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ បុគ្គល មី ដា​រ៉ា បាន​ប្រព្រឹត្ត​នូវ​កំហុស​យ៉ាងធ្ងន់ធ្ងរ ខុស​ពី​បទ​វិន័យ​ទូទៅ​នៃ​កង​យោធ​ពលខេមរភូមិន្ទ ដោយ​បាន​ឆបោក​ទឹកប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​៧០០០​ដុល្លារ​អា​មេ​រិ​ក​(​ប្រាំពីរ​ពាន់​)​ពី​ឈ្មោះ សិន វិ​ឆ័​យ​ប៉ូ​រ៉ា ដោយ​សន្យា​នាំ​ចូល​ក្រប​ខណ្ឌ​បម្រើកងទ័ព​នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ដោយសា​ម៉ី​ខ្លួន​ឈ្មោះ សិន វិន័យ​ប៉ូ​រ៉ា រង​ចាំ​យូរ​មិន​ទទួល​បាន​ក្របខ័ណ្ឌ​តាម​ការ​សន្យា ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​មក យោធភូមិ​ភាគ​ទី​៥ ដើម្បី​ដោះស្រាយ​។

-​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង អង្គភាព​បាន​ចាត់តាំង​ក្រុមការងារ​ដោះស្រាយ​ដោយ​ឲ្យ​បុគ្គល មី ដា​រ៉ា ប្រគល់​ប្រាក់​ចំនួន​៧០០០​ដុល្លារ​អា​មេ​រិ​ក​(​ប្រាំពីរ​ពាន់​) ជូន​ជន​រង​គ្រោះ​វិញ និង​ធ្វើ​កិច្ចសន្យា​ជា​លើក​ចុង​ក្រោយ​ជាមួយ​អង្គភាព​យោធភូមិ​ភាគ​ទី​៥​។

-​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ បុគ្គល មី ដា​រ៉ា បាន​ស្នើ​សុំ​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​សេនាធិការ​បច្ចេកទេស​យោធា​ជំនាន់​ទី​១៣ នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ព្រៃ​ផ្តៅ រយៈពេល​១​ឆ្នាំ ក្រោយ​ពី​ទទួល​បាន​លិខិត​ផ្ទេរ​ជីវភាព​ផ្តាច់​ចេញពី​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វិទ្យាស្ថាន​បច្ចេកទេស​យោ​ធា​តេ​ជោ បុគ្គល មី ដា​រ៉ា បាន​លួច​ទាក់ទង​ជាមួយ​ពួក​ឧទ្ទាម​ក្រៅច្បាប់​ប្រឆាំង និង​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ទទួល​បាន​ឱកាស​ទៅ​រស់នៅ​ប្រទេស​អ្វី​ស្គា​លី ក្រោម​រូបភាព​រង​ការ​កៀបសង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​។

ក្រោយ​ពេល​បោះបង់​ចោល​អង្គភាព​ទៅ​ដល់​ប្រទេស​អូស្ត្រាលី នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៣ បុគ្គល មី ដា​រ៉ា បាន​បន្ត​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើង​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ ក៏​ដូច​ជា​កង​យោធពលខេមរភូមិន្ទ ដើម្បី​បាន​បន្ត​សិទ្ធិ​រស់​ក្នុង​ប្រទេស​អូស្ត្រាលី ក្រោម​ការ​រៀបចំ​របស់​ក្រុម​ខ្មែរ​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី​។ក្រៅពី​ប្រព្រឹត្ត​កំហុស​នៅ​ក្នុង​អង្គភាព បុគ្គល មី ដា​រ៉ា ក៏​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ឆបោក​មួយ​ចំនួន​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ផង​ដែរ ។

ប្រភព​បាន​បញ្ជាក់​ថា​«​ផ្អែក​តាម​មូលដ្ឋាន ទ​ង្វើ និង​ការ​ញុះញង់ បំបែកបំបាក់ ឲ្យ​មានការ​រើសអើង បំ​ភ្លើ​ស​បំភ្លៃ​ការ​ពិត ក្នុង​ជួរ​កងទ័ព នៃ​កង​យោធពលខេមរភូមិន្ទ របស់​បុគ្គល មី ដា​រ៉ា ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធា​រណ​ជន បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន បុគ្គល មី ដា​រ៉ា នេះ មិនមែន​ជា​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​នោះ​ទេ​» ៕