ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគន់ គី​ម ​ថា អាស៊ាន​ជា​តំបន់​ងាយ​រង​គ្រោះ​មហន្តរាយ​បំផុត​លើ​លោក កម្ពុជា​ត្រៀម​ដឹកនាំ​យុទ្ធសាស្ត្រ​ថ្មី

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ៖ តំបន់​អាស៊ាន​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​តំបន់​មួយ​ដែល​ងាយ​រង​គ្រោះ​មហន្តរាយ​បំផុត​នៅ​លើ​ពិភពលោក ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ៖ តំបន់​អាស៊ាន​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​តំបន់​មួយ​ដែល​ងាយ​រង​គ្រោះ​មហន្តរាយ​បំផុត​នៅ​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ផេ​ក Press OCM – អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ។

លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០២៥ បាន​ថ្លែង​ថា តំបន់​អាស៊ាន​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​តំបន់​មួយ​ដែល​ងាយ​រង​គ្រោះ​មហន្តរាយ​បំផុត​នៅ​លើ​ពិភពលោក ដែល​ជា​រឿយ​ៗ​បាន​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ធម្មជាតិ​ជា​ច្រើន​ដូច​ជា គ្រោះ​រញ្ជួយ​យ​ដី ផ្ទុះ​ភ្នំភ្លើង ខ្យល់ព្យុះ ការ​រអិល​បាក់​ដី ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ក៏​ដូច​ជា​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ។

ការ​ថ្លែង​របស់​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លើក​ទី​១៣ និង​សន្និសីទ​នៃ​ភាគី​អាត់​ម៊ែ​រលើ​ក​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ។

ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​បន្ត​ថា ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​មនុស្ស រួម និង​ទ្រព្យ​ពី​គ្រោះ​ធម្មជាតិ​ដូចដែល​បាន​រៀបរាប់​ខាងលើ បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ទាំងនេះ តាម​រយៈ​វិធានការ​ដ៏​ទូលំទូលាយ រួម​មាន ការ​ត្រៀម​បង្ការ ការ​កាត់​បន្ថយ ការ​ត្រៀម​រៀបចំ និង​ការ​ឆ្លើយ​តប​ជាដើម​ដែល​ក្នុង​ន័យ​នេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​សន្និសីទ​នៃ​ភាគី​អាត់​ម៊ែ​រ បាន​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ដ៏​រឹង​មាំ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​រឹង​មាំ​សម្រាប់​អភិបាលកិច្ច​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ទូ​ទាំង​ប្រទេស ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ជាង​នេះ​ទៅ​ទៀត យន្តការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា ចាប់ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ ថ្នាក់​ឃុំ និង​ភូមិ ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ ដោយ​សង្កត់ធ្ងន់​ជា​ពិសេស​លើ​ការ​ពង្រឹង​ការ​ត្រៀម​រៀបចំ និង​សមាហរណកម្ម​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ទៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​នៅ​គ្រប់​កម្រិត ។
ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឆ្នាំ​២០២៥ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី បាន​ចាត់​ទុក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លើក​ទី​១៣ និង​សន្និសីទ​នៃ​ភាគី​អាត់​ម៊ែ​រថា​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​បញ្ជាក់​ពី​វឌ្ឍនភាព​សំខាន់​ៗ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ពង្រឹង​យន្តការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ដែល​ទាំងនេះ ក៏​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​ធានា​បាន​នូវ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ត្រៀម​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​អនាគត និង​គូសបញ្ជាក់​ពី​ការ​វិវត្តន៍​របស់​អាស៊ាន​ក្នុង​នាម​ជា​អ្នកដឹកនាំ​ពិភពលោក​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោម​ប្រធានបទ​៖ «​ខួប​គម្រប់​២០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​អាត់​ម៊ែ​រ (AADMER): ចក្ខុវិស័យ​អាស៊ាន​សម្រាប់​ភាព​ជា​អ្នកដឹកនាំ​សកល​ក្នុង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​» ៕