ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍កម្រ! ​ក្របីឡើង.ក១ក្បាលដេញវ័ធអ្នកគង្វាលរហូតដល់ស្លា.ប់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នកគង្វាលសត្វក្របីម្នាក់​ ត្រូវសត្វក្របីឡើង.កមួយក្បាល​ដេញវ័ធរបួសជាច្រើនកន្លែង​​រហូត​ស្លាប់នៅកណ្ដាលវាលក្បែរក្រោលក្របីរបស់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី​១៥ តុលា​​ ស្ថិតនៅភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល ។…

ខេត្តបាត់ដំបង ៖ អ្នកគង្វាលសត្វក្របីម្នាក់​ ត្រូវសត្វក្របីឡើង.កមួយក្បាល​ដេញវ័ធរបួសជាច្រើនកន្លែង​​រហូត​ស្លាប់នៅកណ្ដាលវាលក្បែរក្រោលក្របីរបស់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី​១៥ តុលា​​ ស្ថិតនៅភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល ។

របាយការណ៍សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឹទ្ធ រ៉ែន ហៅ​រី​ ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនកំព្រាឪពុកម្ដាយតាំងពីតូច ហើយបានមករស់នៅឃ្វាលសត្វក្របីឱ្យ​ពូ ដែលមានឈ្មោះ គឹម សួរ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

អធិការស្រុកថ្មគោល លោក សេង លុច បាននិយាយថា ជនរងគ្រោះត្រូវសត្វក្របីឡើង.កដេញវ័ធពេលកំពុងដេញហ្វូងក្របីចេញពីក្នុងក្រោល ។ លោកបានបញ្ជាក់ថា បើតាមការសួរនាំ រាល់លើកពេលដេញក្របីចេញ ជនរងគ្រោះមិនដែលកាន់ដំបងទេ តែលើកនេះ នៅពេលចូលដេញ​ជនរងគ្រោះកាន់ដំបង ។

លុះពេលទៅដេញអាឡើង.ក ស្រាប់តែវាងាកមកដេញវ័ធជនរងគ្រោះ រហូតរបួសជាច្រើនកន្លែង​ដេកដួលស្លាប់ នៅកណ្ដាលវាលក្បែរក្រោលក្របីតែម្ដង ។ ប៉ុន្តែយ៉ាងណា មន្ត្រីជំនាញបានចុះទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីពិនិត្យ និង​សួរនាំធ្វើរបាយការណ៍ និង កំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕