ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​សំណុំរឿង​ឃា.ត.ក.ម្ម​នៅ​ស្រុក​ថ្មគោល ទី​បំផុត ​ក្រុម​ជន​ដៃដល់​៦​នាក់​​បញ្ជូនទៅតុលាការ

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ សំណុំរឿង​ឃាតកម្ម បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​ថ្មគោល ត្រូវ​បាន​បិទ​បញ្ចប់ជា​ស្ថាពរ​ត្រឹ​ម​ថ្ងៃ​ទី​១២ មេ​សា ហើយ​ទីបំផុត​ ក្រុម​ជន​ពាក់ព័ន្ធ​ចំនួន​០៦​នាក់ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​ ។…

​ខេត្តបាត់ដំបង​៖ សំណុំរឿង​ឃាតកម្ម បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​ថ្មគោល ត្រូវ​បាន​បិទ​បញ្ចប់ជា​ស្ថាពរ​ត្រឹ​ម​ថ្ងៃ​ទី​១២ មេ​សា ហើយ​ទីបំផុត​ ក្រុម​ជន​ពាក់ព័ន្ធ​ចំនួន​០៦​នាក់ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​ ។ នេះ​បើ​តាម​ព័​ត៌​មានផ្លូវការ​ពី​សមត្ថកិច្ច ​។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ចូលរួម​តាម​បង្ក្រាប​ក្រុម​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នេះ ​បាន​និយាយ​ថា សំណុំរឿង​ឃាតកម្ម បាញ់​សម្លាប់​យុវជន​ម្នាក់​យ៉ាង​សាហាវ​ឃោ​ឃៅ នៅ​ស្រុក​ថមគោល កាលពី​ចុង​ស​ប្ដា​ហ៍មុន ពេល​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ និងទីបំផុត​មាន​ជនសង្ស័យ​ចំនួន​០៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​ផ្លូវការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​។

លោកស្នងការ​រងបាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៦​នាក់​នេះ គឺ​មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​តាម​ឃាត់ខ្លួន​បាន រីឯ​ចំនួន​០៣​នាក់​ទៀត ដែល​មាន​ទាំង​ជន​ដៃដល់​កាន់​កាំភ្លើង​បាញ់​ផ្ទាល់​ដៃ​ដ​ល់ផង ត្រូវ​កម្លាំង​នគរបាល នៃ​ស្នងការ​ខេត្ត តាម​ឃាត់ខ្លួន​បាន ពេល​ពួក​គេ​កំពុងសំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង នៅ​ក្នុងភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ រួម​មាន ១-ឈ្មោះ វុ​ធ សុខសួស្ដី ហ សល់ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក (​ជា​ជន​ដៃដល់ កាន់​កាំភ្លើងខ្លី​) ២-​ឈ្មោះ ឡុ​ង ស្រី​ចើ​ត អាយុ​២១​ឆ្នាំ (​បក្សពួក​) ៣-ឈ្មោះ កៅ ឡី​គួ អាយុ​២១​ឆ្នាំ (​បក្សពួក​) ៤-ឈ្មោះ កែវ ឡេ​ង​ហាក់ អាយុ​២៣​ឆ្នាំ (​បក្សពួក​) ៥-​ឈ្មោះ លឹ​ម គឹ​ម​ថុ​ង អាយុ​១៨​ឆ្នាំ (​បក្សពួក​) និង ៦-ឈ្មោះ ស៊ី សំ អាយុ​២៧​ឆ្នាំ (​បក្សពួក​)​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ ដកហូត​បាន​វត្ថុ​តាង កាំភ្លើងខ្លី​០១​ដើម ដែល​ជន​ដៃដល់​ប្រើប្រាស់​បាញ់​សម្លាប់​ជន​រង​គ្រោះ និងម៉ូតូ​ចំនួន​០៥​គ្រឿង ដែល​ក្រុម​ជន​ដៃដល់​ជិះ​ធ្វើ​សកម្មភាព ក្នុង​អំពើ​ឃាតកម្ម​
នេះ​។ ជន​ទាំង​០៦​នាក់​នេះ ត្រូវ​ជាប់​សង្ស័យ​ថា បាន​រួមគំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃាតកម្ម (​បាញ់​សម្លាប់​មនុស្ស​) កាលពី​ថ្ងៃ​ទី ៩ មេ​សា នៅ​លើ​កំណាត់​ផ្លូវលំ​មួយ​កន្លែង នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​។

ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នេះ​ឈ្មោះ រឿង ប៉ូ​ឡូ ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​។ ខ្មាន់កាំភ្លើង​បាន​បាញ់​ចំនួន​០២​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ តែ​ត្រូវ​មួយ​គ្រាប់​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ បើ​តាម​សមត្ថកិច្ច ដែល​បាន​ស្រង់​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ គេ​អាច​សន្និដ្ឋាន​បាន​ថា ជម្លោះ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​គ្នា​យ៉ាង​ឃោ​ឃៅ​នេះ គឺ ផ្ដើម​ចេញពី​រឿង​គំនុំ​។

យ៉ាងណា​ក្ដី លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង បាន​បញ្ជាក់​ថា ជន​ពាក់ព័ន្ធ​ចំនួន​០៣​នាក់ ដែល​កម្លាំង​កង​រាជអាវុធហត្ថ​ឃាត់ខ្លួន បាន​បញ្ជូន​យក​មក​ប្រគល់​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌកំរិត​ធ្ងន់ ហើយ​លោក​ស្នងការ​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​នេះ កសាង​សំណុំរឿង​បូក​បញ្ចូល​គ្នា ជាមួយ​ក្រុម​ជន​ដៃដល់​០៣​នាក់ ដែល​កម្លាំង​ស្នងការ​ខេត្តឃាត់ខ្លួន​បាន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ