រាជធានីភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ យើងឃើញថា ទំនាញប្រចាំឆ្នាំថោះនេះបានឱ្យដឹងថា ជាឆ្នាំដែលមានភ្លើងកាចសាហា.វណាស់ ធាតុអាកាសក្តៅ ពិសេស គឺសម្បូរមនុស្សនិយាយមិនសូវពិតត្រង់ ល្អតែខាងក្រៅ តែចិត្តវិញមិនសូវស្មោះត្រង់នោះទេ ។
រូបភាពទេពធីតាសង្ក្រាន្តក្នុងនោះទំនាញប្រចាំឆ្នាំថោះហាក់មានភាពល្អប្រសើរខ្លះមិនល្អប្រសើរខ្លះសម្រាប់ប្រជាកសិករយើងព្រោះទំនាញថា ស្រូវក្នុងស្រែ ចម្ការ ផល្លានុផលដំណាំបានតែមួយភាគ និងខូចខាតអស់មួយភាគ។

យោងតាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រឹស្តរាជ២០២៣ របស់ឯកឧត្តម អ៊ឹម បូរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល យើងខ្ញុំសូមដកស្រង់មកទាំងស្រុងអំពីទំនាយប្រចាំឆ្នាំថោះបញ្ចស័ក បានឱ្យដឹងថា កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះ ចន្ទ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីសេ្តចនាគ ហើយបាននាគ៣ បង្អុរទឹកភ្លៀង ៥០០ មេ ដែលចែកចេញជា ៖ 1- ចក្រវាទ្យ ចំនួន120 មេ, 2- ព្រៃហេមពាន្ត 150 មេ មហាសមុទ្រ100 មេ និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន 50មេ បណ្តាលឱ្យមានភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងឧត្តមល្អប្រសើរណាស់។

យោងតាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រឹស្តរាជ ២០២៣ របស់ឯកឧត្តម អ៊ឹម បូរិន្ទ បានលើកឡើងថា ៖
កេណ្ឌធិរាទិគុណ ៖ ឆ្នាំនេះមានកេណ្ឌ១ត្រូវត្រង់តេជោធាតុ ចុះទំនាញថា ភ្លើងកាចសាហាវណាស់ ធាតុអាកាសក្តៅ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ច្រើន មានរន្ទះកាចណាស់។

ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់៦ ទំនាយថា ទឹកទន្លេមធ្យម មិនតូច ហើយក៏មិនធំណាស់ណាដែរ។
កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះកេណ្ឌ៤ ឈ្មោះជាមជ្ឈិាមាទំនាយថា ស្រូវក្នុងស្រែចម្ការ ផល្លានុផលដំណាំបានតែមួយភាគ ខូចខាតអស់មួយភាគប្រជានុរាស្ត្រមានសេចក្តីសុខខ្លះ មានសេចក្តីទុក្ខខ្លះស្មើគ្នា ធុញ្ញាហារ មង្សាហារ ផល្លាហារ នឹងសម្បូរណ៌ជាមធ្យម។
ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស៨ ទំនាយថា ដីស្រែទំនាប ស្រែទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងអស់។


កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស៣ ត្រូវត្រង់ដើមល្វាជាស្តេច មានទំនាយថា មនុស្សផលទាំងឡាយនូវមានកល្លិយុគ តែសម្បូរណ៌មនុស្សនិយាយមិនសូវពិតត្រង់ល្អ តែខាងក្រៅ ចិត្តក្នុងមិនសូវស្មោះត្រង់ មានការកុហកបោកប្រាស់គ្នាជាច្រើន។
កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យគឺ មេឃជាដើមទៅ ទំនាយថា នូវមានសឹកសង្គ្រាមប្រហារជីវិតគ្នាជាច្រើនអន្លើនៅលើជម្ពូទ្វីបលោកនេះ។ ស្ត្រីទាំងឡាយនឹងប្រសូត្របានកូនល្អ(អតិជាតិបុត្រ) និងមានភ្លៀងច្រើន៕
ចែករំលែកព័តមាននេះ