រាជធានីភ្នំពេញ ៖ សំបុត្រក្មួយៗលើកទឹកចិត្តវីរៈកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិ ។ រាល់អក្សរគ្រប់បន្ទាត់ បានបង្ហាញពីទឹកចិត្តធំធេង ពោរពេញទៅដោយក្តីគោរព ដឹងគុណ និងការលើកទឹកចិត្តវីរៈកងទ័ព ដើម្បីបន្តតស៊ូប្រយុទ្ធនឹងសត្រូវ ។ នេះបើយោងតាមផេកក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនារសៀលថ្ងៃទី១៤ខែធ្នូនេះ ។

ក្រសួងអប់រំ បានបញ្ជាក់ថា រាល់ដំណក់ញើសឈាម និងការពលីកម្លាំងរបស់វីរៈកងទ័ព គឺជាមោទកភាពជាតិ គំរូវីរភាពនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រខ្មែរ ។ មានវត្តមានរបស់វីរៈកងទ័ព ទើបអាចផ្តល់នូវសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល ។

ជាចុងក្រោយ ដោយឡែក សម្រាប់ក្មួយសិស្សានុសិស្សទាំងអស់ កាតព្វកិច្ចដ៏សំខាន់បំផុតរបស់ក្មួយៗ គឺខិតខំប្រឹងរៀនសូត្រ ។ រាល់ការខិតខំរបស់ក្មួយ ស្មើនឹងការគោរពចំពោះកងទ័ពដែលកំពុងប្ដូរជីវិត ដើម្បីអ្នក ។ ចំណេះដឹង គឺជាអាវុធដ៏រឹងមាំ ដើម្បីក្មួយៗក្លាយជាធនធានខ្លាំងពូកែ អាចទ្រទ្រង់ប្រទេសជាតិនាពេលអនាគត ៕
ចែករំលែកព័តមាននេះ