ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សែន​តាម​ទម្លាប់​ជនជាតិ​ដើម​នៅ​លើ​«​ភ្នំ​ដោះ​ក្រមុំ​» ត្រៀម​ស្វាគមន៍​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុង​ឱកាស​ស្វា​គម​ន៍ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​បែប​ប្រពៃណី​តាម​ទំនៀម​ជនជាតិ​ដើម​ភាគតិច នៅ​លើ​បូជនីយ៍ដ្ឋាន​ភ្នំ​ដោះ​ក្រមុំ នា​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ២០២៣…

ខេត្តមណ្ឌលគិរី ៖ ក្នុង​ឱកាស​ស្វា​គម​ន៍ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​បែប​ប្រពៃណី​តាម​ទំនៀម​ជនជាតិ​ដើម​ភាគតិច នៅ​លើ​បូជនីយ៍ដ្ឋាន​ភ្នំ​ដោះ​ក្រមុំ នា​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ២០២៣ ស្ថិត​ក្នុង​សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និងមន្ត្រីរាជការ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ ។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរីមាន​ប្រសា​ស​ន៍​ថា ជា​រៀង​រាល់​ឆ្នាំ​មុន​ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ អាជ្ញាធរ​បាន​រៀបចំ​ពិធី​កាប់​ក្របី សែន​ស្រា ជ្រូក ថ្វាយ​ដល់​អ្នកតា​បារមី​ភ្នំ​ដោះ​ក្រមុំ ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ទាំងអស់​ឲ្យ​បាន​សុខ​សប្បាយ រស់នៅ​ក្រោម​ដំបូង​សន្តិភាព​មាន​សុខដុមរមនា​គ្រប់​ភូមិឋាន ​។

បន្ទាប់​ពី​ប្រារ​ព្ឋ​ពិធី​សែន​ក្របី​ស្រា​ពាង​ដល់​បារមី​អ្នកតា​ភ្នំ​ដោះ​ក្រ​មុះ ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី បាន​សំណេះ​សំណាល​ជាមួយ​បងប្អូន​អ្នក​ភូមិ​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ជើងភ្នំ​ដោះ​ក្រ​មុះ រៀបចំ​កម្មវិធី​រំ​ឮ​ក​វប្ប​ធ​ម៍​ជនជាតិ​ដើម​ភាគតិច ដោយ​ឯកឧត្តម​អភិបាលខេត្ត​ម​ណ្ឌល​គិរី បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ទាំងអស់ ត្រូវ​រៀន​អភិវឌ្ឍ​ន៏​ខ្លួន អភិវឌ្ឍ​ន៏​ចំណេះដឹង និង​រស់នៅ​សម្រប​ជាមួយ​ការ​វិវត្តន៍​នៃ​សង្គម​សម័យ​ឌី​ជី​ថ​ល​។

ឯកឧត្តម ថង សា​វុន បាន​ជម្រុញ​ដល់​អ្នក​ពាក់​ព័​ន្ឋ មិន​ថា​អង្គការក្រៅរដ្ឋាភិបាល​ឬ​មន្ត្រីរាជការ ត្រូវ​ចូលរួម​លើក​កម្ពស់​ស្មារតី​ប្រជា​សហ​គម​ន៏​ជនជាតិ​ដើម​ភាគតិច បញ្ជូន​កូន​ទៅ​សាលារៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា បង្កើន​ការ​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​តាម​លក្ខណៈ​បច្ចេក ដើម្បី​ជួយ​ជីវភាព​គ្រួសារ​។

ក្រៅពី​ការ​អប់រំ បង្កើន​ជីវភាព​គ្រួសារ ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ចេះ​ថែរក្សា​ប្រពៃណី​ពី​ដូនតា ទោះ​បច្ចុប្បន្ន​វិទ្យាសាស្ត្រ​ទំនើប បង្ក​លក្ខណៈ​ងាយស្រួល​រស់នៅ​ពិតមែន ប៉ុន្តែ​ប្រពៃណី​ទំនៀមទំលាប់ យើង​មិន​ត្រូវ​បំភ្លេច​ឡើយ​។​ព្រោះ​ការ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ផ្ទាល់​នៃ​ជាតិ​សាស​ន៏​មួយ ក៏​ជា​ផ្នែក​ទាក់ទាញ​នូវ​ចំណូល​យ៉ាង​ក្រាស់ក្រែល តាម​រយៈ​វិស័យ​ទេសចរ​ណ៏ ។

សូម​បញ្ជាក់​ថា នា​ថ្ងៃ​ដដែល​នេះ​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រជា​សហ​គម​ន៍​ជនជាតិ​ដើម​ភាគតិច​ព្នង បាន​អញ្ជើញ​សែនព្រេន​រូបសំណាក់​រង្វង់​មូល​ថ្មី តាម​បណ្តោយ​ផ្លូវភ្លោះ ជិត​វិមាន​ឯករាជ្យ ដែល​តំណាង​ដោយ មេទ័ព​ឈ្មោះ ( ម្ពឹះ​ត្រាង លើង ) ជិះ​ដំរី​ចូល​ប្រ​យុ​ទ្ឋ​កាល​ជំនាន់​មុន​ហើយ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​ចាត់​ទុក​គាត់​ជា​វីរៈបុរស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ