ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ធំ​ៗ​និង​មហាជនព្រលះ​លើ​លោកឯម រៀមធ្ងន់​ៗ​រឿង​រិះគន់«​បេះដូង​ក្រដាស​»នៅ​មុខ​ប្រាសាទអង្គរវត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រី​ធំ​ៗ​ជា​ច្រើន​រូប រួម​ទាំង​អ្នកសិល្បៈ​ និង​មហាជន​មួយ​ចំនួន​បាន​ផ្ទុះ​ប្រតិកម្ម​ និង​ព្រលះ​ចំ​ៗ​ទៅ​លើបណ្ឌិត​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ដែល​បាន​បង្ហោះ​សារ​រិះគន់​រឿង​បេះដូង​ប្រដា​ស​ចំនួន​១​លាន​…

រាជធានីភ្នំពេញ ៖ មន្ត្រី​ធំ​ៗ​ជា​ច្រើន​រូប រួម​ទាំង​អ្នកសិល្បៈ​ និង​មហាជន​មួយ​ចំនួន​បាន​ផ្ទុះ​ប្រតិកម្ម​ និង​ព្រលះ
​ចំ​ៗ​ទៅ​លើបណ្ឌិត​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ដែល​បាន​បង្ហោះ​សារ​រិះគន់​រឿង​បេះដូង​ប្រដា​ស​ចំនួន​១​លាន​ ដែល​ជា​​ផ្នែក​មួយ​នៃ​យុទ្ធនាការ ​BeyondTheGames ឬ​លើស​ពី​ការ​ប្រកួត បង្កើត​ការ​បំបែក​ឯតទគ្គ​កម្ម «​បេះដូង​ច្រើន​ជាងគេ​លើ​ពិភពលោក​» ដើម្បី​ផ្សារ​ភ្ជាប់​ពលរដ្ឋ​ខ្មែរ ទៅ​នឹង​ភាព​ជា​ម្ចាស់ផ្ទះ និង​ដើ​ម្ប​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ក្នុង​ការ​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​ ។ ការ​បំបែក​ឯតទគ្គ​កម្មនេះ នឹង​បត់​បេះដូង​ឱ្យ​បាន ១​លាន​បេះដូង និង​ត្រូវ​បាន​រៀបចំ​នៅ​មុខ​ប្រាសាទអង្គរវត្ត​។

ដើមចម​នៃ​ប្រតិកម្ម​របស់​មន្ត្រី​ធំ​ៗ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្រោយ​ពី​លោក លោក ឯម រៀម បាន​បង្ហោះ​រូបភាព​បេះ​ដូង​ក្រដាស​ចំនួន​១​លាន​បេះដូង​នៅ​មុខ​អង្គរវត្ត អម​នឹង​សំ​ណេ​រ​រិះគន់​ធ្ងន់​ៗ​ថា «១​លាន បេះដូង​ក្លែងក្លាយ បើ​ថវិការដ្ឋ សូម​ចូលរួម​សោកស្តាយ តែបើ​ជា​ទឹកចិត្ត​របស់​បងប្អូន មិន​គួរ​ធ្វើ​នៅ​ទី​នេះ​»​។

ភ្លាម​ៗ​ក្រោយ​បង្ហោះ​សារ​វាយប្រហារ​រឿង «​បេះដូង ១​លាន​» នេះ លោក​ជំទាវ បាន ស្រី​មុំ ដែល​ជា​អភិ​បាល​ខេត្ត​​ប៉ៃលិន ក៏​បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​លោក​ជំទាវ​លើក​ទៅ​កាន់​លោក ឯក រៀម ថា «​សូម​ជំរាប​លោក ឬ​លោក​ស្រី​ប្អូន​ថា នៅ​ក្នុង​ចំណោម​បេះដូង​ពិត ១​លាន​នេះ ក៏​មាន​បេះដូង​ខ្ញុំ កូន​ៗ យុវជន​ខ្ញុំ បងប្អូន​មន្ត្រីរាជការ​របស់​ខ្ញុំ​ដែរ គឺជា​បេះដូង​ចេញពី​ចិត្ត​ពិត​ៗ ដោយ​ក្តី​គោរព​ស្រលាញ់​ពី​បេះដូង​ពិត​ៗសូមជ្រាប​»​។

ជាមួយ​គ្នា​នោះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ក៏​បាន​បញ្ចេញ​ទស្សនៈ​ទៅ​លោក ឯម រៀម​ថា «​ប្អូន EM Riem ! ប្អូន​គួរ​លុប​សារ​ប្អូន​ចោល​ក៏​ល្អ​ដែរ​។ ប្អូន​កុំ​បំផ្លាញ​ខ្លួនឯង និង​ជាតិ​ឯង​លើ​ចំណុច​នេះ​! ប្អូន​គួរ​បើក​ចិត្ត​ទូលាយ និង​លើកទឹកចិត្ត ដល់​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ថ្លៃថ្នូរ និង​ការ​ចូលរួម​ដោយ​មិន​ខ្លាច​ការ​នឿយហត់ របស់​ប្រជាជន​យើង​រាប់​ម៉ឺន​លាន​នាក់ ក្នុង​ការ​ផ្សព្វផ្សាយ​កិត្យានុភាព និង​កិត្តិនាម​ដ៏​អស្ចារ្យ​របស់​មាតុភូមិ​យើង នៅ​លើ​ឆាក​អន្តរជាតិ »​។

ចំណែក​លោក ណា​ន វី​សារ តារាចម្រៀង​ស្រស់​សង្ហា​មួយ​រូប ក៏​បាន​ចេញ​មុខ​ប្រ​លះ ឯម រៀម យ៉ាង​ចាស់ដៃ ក្រោយ​បណ្ឌិត​ច្នៃ​ម៉ូ​ដ ហ៊ាន​និយាយ​ពាក្យ​ទាំងនេះ​ដាក់​បេះដូង​ក្រដាស​នៅ​មុខ​ប្រាសាទអង្គរវត្ត​។ ប្រាកដ​ណាស់ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ទើបតែ​ត្រូវ​មហាជន​នាំ​គ្នា​ចេញ​មុខ​មក​ផ្ទុះ​ប្រតិកម្ម​រិះគន់​យ៉ាង​ចាស់ដៃ​រឿង​ច្នៃ​ឈុត​ដែល​មនុស្ស​ភាគច្រើន​ថា​មិន​អាច​ទទួលយក​បាន​នោះ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ លោក ឯម រៀម ត្រូវ​មួយ​ឈុត​ធំ មួយ​ទំហឹង​សា​ជា​ថ្មី​ម្ដងទៀត​ ។

ដោយ​មាន​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​មហាជន​រិះគន់​មិន​តិច​អ្នក​នោះ​ឡើយ សម្រុក​រិះគន់​ដាក់​ទៅ​ចំ​ៗ​យ៉ាង​ចាស់ដៃ​ក្រោយ ពេល​ប្រទះ​ឃើញ​អ្នក​ច្នៃ​ម៉ូ​ដលោក ឯម រៀម​រូប​នេះ នៅ​សុខ​ៗ​លោក​បែរជា​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​បុក​ផេ​ក​ផ្ទាល់ខ្លួន​របស់​លោក រិះគន់​ធ្ងន់​ៗ​លើ​រូប​បត់​បេះដូង​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត​។

ដោយសារ​តែ​ទើសចិត្ត​ខ្លាំង​ពេក តារាចម្រៀង​ប្រុស​វ័យក្មេង​លោក ណា​ន វី​សារ ចេញ​មុខ​ប្រតិកម្ម​ភ្លាម ដោយ​លោក​បាន​បង្ហោះ​សារ​ព្រលយ​ទៅ​វិញ និង​ថែម​ទាំង​បាន​និយាយ​បោះសម្ដី​ទាំងនេះ​ទៅ​ថា “​ក្នុង​នាម​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល​បាន​ចូលរួម​បត់​បេះដូង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​បត់​រាប់​សែន​នាក់ ពិតជា​មានការ​សោកស្តាយ​នូវ​ទស្សនៈ​របស់​លោក​ខ្លាំង​ណាស់ យើង​ធ្វើ​វា​ដើម្បី​មុខមាត់​ប្រទេស​យើង​មិនមែន​គ្រាន់​ជា​សម្តែង​ថា​ស្នេហា និង ស្រឡាញ់​ជាតិ តែ​លើ​បបូរមាត់​ជន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ទេ​។

មើលទៅ​លោក​មិនមែន​កំពុង​រិះគន់ ដើម្បី​កែ​លម្អ​នោះ​ទេ​គឺ​ច្បាស់​កំពុង​ជាន់ពន្លិច​នូវ​ការ​ខិតខំ​របស់​បងប្អូន​ដែល​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភពលោក ថា​ខ្មែរ​ខ្លាំង ខ្មែរ​អាច​ធ្វើ​បាន​»​។ ពេល​បានឃើញ​សារ​Caption ដែល​លោក​ឯម រៀម បង្ហោះ​ដោយ​បាន​ភ្ជាប់​ជាមួយ​រូបភាព​ប៉ុន្មាន​សន្លឹក​និយាយ​ទាំង​គ្មាន​ចេះ​គិត​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​មហាជន​ទាំងប្រុស​ទាំងស្រី​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​ជា​ច្រើន​ចេញ​មុខ​មក​ដាក់​ផាំង​ៗ​ទៅ​វិញ​ទាំង​ក្ដៅ​ឆេវ និង​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា​«​កោតតែ​និយាយ​ចេញ​ទៅ​រួច អ្នកឯង​ជា​ខ្មែរ​ដែរ​ទេ? ទម្រាំ​បាន​ប៉ុ​ណ្ណេ​ស​ទឹកចិត្ត​បងប្អូន​ខ្មែរ​យើង​មិន​តិច​នាក់​ទេ​ដែល​បាន​ចូលរួម​បត់​»«​ថា​របស់​គេ​ក្លែងក្លាយ? ការ​ច្នៃ​ម៉ូតរ​បស់បង​ទើប​ចេញពី​បេះដូង​ពិតមែន​បង? តែ​ខ្ញុំ​ថា​ទោះ​យ៉ាងណា​ក៏​គេ​រៀបចំ​បាន​ស្អាត ប្លែក​ម្យ៉ាង គ្រាន់តែ​ទីតាំង​អាច​ប្រឈម​ខ្យល់ ភ្លៀង ធ្វើ​អោយ​ខូច តែបើ​គិត​ថា​ដាក់​កន្លែង​ផ្សេង តើ​កន្លែង​ណា​សាក​សម​បំផុត?

សំរាប់​ខ្ញុំ​កន្លែង​នឹង​ល្អ​ហើយ​ពេល​ថត​នឹង​ជាប់​ប្រាសាទ ទាំង​ប្រជាជន​ខ្មែរ និង បរទេស​ថត​ចែកចាយ បាន​ផ្សព្វផ្សាយ ប្រាសាទ​អង្គរ​យើង​ទៀត​» « ទោះ​កន្លែង​នេះ​ហានិភ័យ អាច​ធ្វើ​អោយ​ខូចខាត តែ​ផលប្រយោជន៍​មាន​ច្រើន​ជាង​»«​ចេញ​មក​អោយ​តែ​គេ​ជេរ រួច​តាំង​ចេញ​វី​ដេ​អូ​យំ​ល្ហេ​ម​ល្ហា​ម គេ​គ្រប់​គ្នា​ខំ​ណាស់​ទំ​រាំ​បាន​ចេញ​ជា​រូបរាង ចេញ​មក​តែ​ប៉ា​ភ្លេ​ី​ចេះ​ឯង​បាន​គេ​ជេរ​មិន​ខុស​នោះ​»«​ខ្ញុំ​កំពុង​តែ​មាន​អារម្មណ៍​ថា​មោនភាព​និង​កោត​ស​សើរ​បងប្អូន​ដែរ​គាត់​បាន​រួមចំណែក​ធ្វើ​សកម្មភាព​ទាំង​អស់នេះ​ត្រូវការ​ក្ដី​ស្រលាញ់​ភាព​អត់ធ្មត់​ណាស់​ទំ​រាំ​បាន​ស្អាត​ថ្នាក់​នេះ​ហេតុ​អ្វី​បានជា​បង​និយាយ​បែប​នេះ​ចេញ​មក? ទោះ​វា​ជា​បេះដូង​ក្រដាស តែ​អ្នក​បត់​ធ្វើ​ចេញពី​បេះដូង​ពិត​»​។

មិន​នៅ​ស្ងៀម ក្រោយ​ឃើញ​ប្រតិកម្ម​ដូច​ទឹកបាក់​ទំនប់​នោះ ស្រាប់តែ​លោក​ឯម រៀម ក៏ កែ​ខ្លឹមសារ​នៃ​ការ​បង្ហោះ​របស់​លោក​វិញ ដោយ​លោក​កែម​កថា «១​លាន បេះដូង​ចំរុះ​ព​ណ៌​» វិញ​៕

អត្ថបទសរសេរ ដោយ