ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក​ដូចជា

១-​ប៉ូលិស​ប្រេ​ស៊ីល​បង្ក្រាប​ក្រុម​ចោរលួច​ប្រាក់​ក្នុង​ធនាគារ
ប៉ូលិស​ប្រេ​ស៊ី​ល​បាន​ទប់ស្កាត់​ផែនការ​ប្លន់​ធនាគារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ក្រោយ​ពី​ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​ជីក​រូង​ក្រោម​ដី​ក្នុង​បំណង​លួច​ប្រាក់​ពី​ធនាគារ ។

២-​ជប៉ុន​ទទួល​ជនភៀសខ្លួន​តែ​៣​នាក់​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​ដំបូង
រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​ទទួល​ជនភៀសខ្លួន​តែ​៣​នាក់​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៧ ទោះបីជា​មាន​អ្នក​ស្នើ​សុំ​ច្រើន​ដល់​ទៅ​៨.៥៦១ នាក់​ក៏​ដោយ ។

៣-​អូស្ត្រាលី​ថា​ការ​បាត់​យន្តហោះ​«MH370» គឺជា​អាថ៌​កំបាំង
ក្រុម​អ្នក​ស៊ើប​អង្កេត​អូស្ត្រាលី​ដែល​តាម​រក​យន្តហោះ «​ប៊ូ​អឹុ​ង​៧៧៧» ក្នុង​ជើងហោះហើរ «MH370» របស់​ម៉ា​ឡេ​ស៊ី​ដែល​បាត់ គឺជា​រឿង​ចម្លែក​មួយ​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

៤-Amazon ត្រូវ​អឺរ៉ុប​ទារពន្ធ
សហគមន៍​អឺរ៉ុប​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Amazon របស់​អា​មេ​រិ​ក​ត្រូវ​បង់ពន្ធ​ដែល​ជំពាក់​ប្រមាណ​២៥០​លាន​អឺ​រ៉ូ កាលពី​ពេល ថ្មី​ៗ កន្លង​មក ៕

៥-​បុរស​ម្នាក់​ប្រយុទ្ធ​តស៊ូ​ជាមួយ​ពស់
បុរស​ម្នាក់​ត្រូវ​ពស់​ប្រវែង​៧​ម៉ែត្រ​ស្ទុះ​បុក ខណៈ​ពេល​កំពុង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​។ មាន​អ្នក​ទៅ​ជួយ​ទាន់​ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី។

៦-​ឈឺពោះ​ស្មានថា ​ដុះ​សាច់ តែ​ជា​កន្សោម​កូនភ្លោះ
ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​កើត​អាការ​ឈឺពោះ​ជា​ប្រចាំ ដោយ​គ្រូពេទ្យ​គិត​ថា​ប្រហែលជា​មាន​ដុះ​សាច់ តែ​តាម​ពិត​មាន​បង្កប់​កន្សោម​កូនភ្លោះ ដូច្នេះ​ត្រូវ​វះកាត់ ។

៧-​ត្រី​កន្ទុយក្ងោក
មិនមែន​តែ​មនុស្ស​ទេ​ដែល​មាន​រូបរាង​ចម្លែក​សូ​ម្បី​តែ​ត្រី​ក៏​មាន​កន្ទុយ​ដូច​សត្វ​ក្ងោក ខណៈ​ពេល​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​រក​ឃើញ​ថា​ត្រី​ប្រភេទ​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ ។

៨-​អា​មេ​រិ​ក​ហាម​ពលរដ្ឋ​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​គុយ​បា
អា​មេ​រិ​កបាន​បណ្ដេញ​ទូត​គុយ​បា​ចំនួន​១៥​នាក់​ចេញពី​ប្រទេស និង​ហាម​ពលរដ្ឋ​របស់​ខ្លួន​ដើរ​កម្សាន្ត​នៅ​គុយ​បា ក្រោយ​ពី​មន្ត្រី​ទូត​អា​មេ​រិ​ក​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​អាថ៌​កំបាំង ។

៩-​ជប៉ុន​លើកលែង​ពន្ធ​លើ​ស្រា​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ភ្ញៀវ​ទេសចរ
ភ្ញៀវ​បរទេស​អាច​ទិញ​ស្រា​ដែល​ផលិត​ក្នុង​ប្រទេស​ជប៉ុន​បាន​ដោយ​មិនបាច់​បង់ពន្ធ ដើម្បី​បន្ថយ​ការ​ចំណាយ ។

១០-​សិស្ស​ធាក់​គ្រូ​ព្រោះ​ហាម​លេង​ទូរស័ព្ទ​នៅ​ក្នុង​ថ្នាក់
សិស្ស​ម្នាក់​ខឹង​គ្រូ​ហាម​លេង​ទូរស័ព្ទ​ក៏​ក្រោកឡើង​ធាក់​គ្រូ​នៅ​ពីមុខ​ថ្នាក់រៀន​ប៉ុន្តែ​គ្មាន​នរណាម្នាក់​ចូល​ជួយ​ទេ ។ រឿង​នេះ​កើតឡើង​នៅ​ប្រទេស​ចិន ៕