ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ម្តង​ញ៉ាម មក​ម្តងទៀត​ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច ។

ជនសង្ស័យ​ឈ្មោះ ចាង ជី​ង​យាន អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ 

កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែកក្កដា ២០១៧ កន្លង​មក​ចាង ជី​ង​យាន បាន​ប្រើ​បច្ចេកទេស​លួច​ដក​ប្រាក់​តាម​ធនាគារ ។ លោក​បន្ត​ថា តាម​ចម្លើយ​ជនសង្ស័យ​សារភាព​ថា គេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​មែន ហើយ​ធ្លាប់​បាន​លួច​ដក​ប្រាក់​តាម​ទូរ​អេ​ធី​អឹ​ម​សរុប​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ប្រាក់​ដែល​លួច​បាន​នោះ​យក​ទៅ​លេងល្បែង​ស៊ីសង​អស់ហើយ ក្នុង​ខ្លួន​គ្មាន​ប្រាក់​នៅ​សេសសល់​១​រៀល​ទេ រហូត​គ្មាន​លុយ​ទិញ​បាយ​ទទួលទាន​ទៀត​ផង ។ 

ជនសង្ស័យ​ត្រូវ​បាន សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ៕