តើមានច្បាប់ឲ្យនាំឈើទៅស្រុកយួន ដែរឬអត់ ?
ខេត្តក្រចេះ ៖ មន្ត្រីអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់អំពីស្ថានការចុះបង្ក្រាបឈើហ៊ុបមូល ក្នុងបរិវេណក្រុមហ៊ុនដែលគេសន្និដ្ឋានថា ជាឈើខុសច្បាប់ជ្រកក្រោមរូបភាពរបស់ក្រុមហ៊ុន
ខេត្តក្រចេះ ៖ មន្ត្រីអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់អំពីស្ថានការចុះបង្ក្រាបឈើហ៊ុបមូល ក្នុងបរិវេណក្រុមហ៊ុនដែលគេសន្និដ្ឋានថា ជាឈើខុសច្បាប់ជ្រកក្រោមរូបភាពរបស់ក្រុមហ៊ុន
ខេត្តក្រចេះ ៖ មន្ត្រីអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់អំពីស្ថានការចុះបង្ក្រាបឈើហ៊ុបមូល ក្នុងបរិវេណក្រុមហ៊ុនដែលគេសន្និដ្ឋានថា ជាឈើខុសច្បាប់ជ្រកក្រោមរូបភាពរបស់ក្រុមហ៊ុន គឺស្ថានភាពការបង្ក្រាបបានពង្រីកកាន់តែខ្លាំងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ លោក ឡុង យឹង បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងអាវុធខេត្តក្រចេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នេះ បានបន្តចូលទៅក្នុងបរិវេណរបស់ក្រុមហ៊ុន EN Investmen ដើម្បីបន្តនីតិវីធីក៏ដូចជាបង្កើនការរុករកបន្ថែម ។
គួរបញ្ជាក់ថា ក្រុមហ៊ុន EN Investmen (អី អិន អិនវេយមិន) ជាក្រុមហ៊ុនមួយទទួលបានសិទ្ធវិនិយោគដីសម្បទានសេដ្ឋកិច្ច ដំណាំកៅស៊ូចំនួនជាង១ពាន់ហិកតា នៅព្រៃក្នុងភូមិសាស្ត្រ ឃុំកាបី ស្រុកស្នួល ។ កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានចុះបោសសំអាតឈើហ៊ុបមូលអាណាធិប្បតេយ្យ ដែលគេសន្និដ្ឋានថា ជាឈើហ៊ុបមូលខុសច្បាប់បានចំនួនជាង១០០ដើម និងក៏នៅមានគ្រឿងចក្រ និងរថយន្តធន់ធំៗ សម្រាប់ដឹកជញ្ជូនក្រៅពីនោះក៏បានឃាត់ខ្លួន បុរសជនជាតិវៀតណាមបាន៦នាក់ផងដែរ ។ បើទោះជាក្រុមហ៊ុននេះមានប្រើប្រាស់សុទ្ធតែកម្លាំងយោធាស្រុកស្នួល ប្រដាប់ដោយអាវុធ ដាក់យាមបារ៉ាស់ពីខាងមុខក្រុមហ៊ុនយ៉ាងតឹងរឹងបែបណាក្តី ។ បើទោះជាមានការលើកឡើងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្នួលថា ឈើហ៊ុបដែលបានកាត់ផ្តួលនេះ ជាឈើបានកាត់ក្នុងបរិវេណក្រុមហ៊ុន និងជាឈើមានច្បាប់ដែលបានបង់ពន្ធ តាំងពីឈើនៅឈរមុនកាប់ផ្តួលបែបណាក្តី ក៏កម្លាំងអាវុធហត្ថនៅតែបង្កើនកម្លាំងក្នុងការបន្តនីតិវិធីរកបទល្មើសការកាប់ឈើទ្រង់ទ្រាយធំនេះបន្ថែមទៀត ។
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងទៀតថា យុទ្ធនាការចុះទៅបោសសំអាតបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅកណ្តាលព្រៃស្រោង ជ្រកក្រោមស្លាកសញ្ញាក្រុមហ៊ុន ទាំងវត្ថុតាង បទល្មើសក៏ដូចជាឈើចំនួនជាង១០០ដើម និងបុរសជនជាតិវៀតណាមជាប់សង្ស័យ៦នាក់ គឺកម្លាំងអាវុធហត្ថខេត្ត កំពុងតែធ្វើសំណុំរឿងមិនទាន់ចាត់បញ្ចូនទៅណានៅឡើយទេ ដោយសារការចុះទៅស្រាវជ្រាវ និងរុករកគឺនៅតែបន្តធ្វើឡើង មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ឲ្យច្បាស់អំពីទីតាំងបទល្មើសព្រៃឈើទ្រង់ ទ្រាយធំ ជ្រកក្រោមស្លាកក្រុមហ៊ុននេះ ថាជាកម្មសិទ្ធរបស់អ្នកណាឲ្យច្បាស់នោះទេ ។ ដោយគ្រាន់តែមានប្រភពខ្លះបង្ហើបថា រាល់ការដឹកជញ្ជូនឈើហ៊ុបមូលនាំចូលទៅប្រទេសវៀតណាម ដែលបានដឹកចេញពីក្រុមហ៊ុននេះ គឺគេឃើញមានបុរសម្នាក់ជាយោធាជាអ្នកកាង និងរត់ការដឹកយកចេញ ។ ឬឯទំហំតួលេខចំនួនឈើ ដែលបានដឹកចេញពីក្រុមហ៊ុននេះកន្លងមក ក៏មិនត្រូវបានដឹងច្បាស់នោះទេ ដោយគ្រាន់តែមានការប៉ាន់ប្រមាណថា មានបរិមាណរាប់ពាន់ម៉ែត្រគូបឯនោះ ។
ប្រធានផ្នែករដ្ឋបាលព្រៃឈើស្នួល លោក អ៊ុយ ស្រី បានឲ្យដឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នេះថា ក្រុមហ៊ុនដែលរកឃើញមានឈើកាត់ផ្តួលនេះ ជាក្រុមហ៊ុនមានច្បាប់ ចំណែកឯឈើដែលរងការកាត់ផ្តួលនេះ ក៏អាចសន្និដ្ឋានថា ជាឈើមានច្បាប់បង់ពន្ធរួចផងដែរ ហើយចំនួនឈើទាំងនោះ គឺជំនាញរដ្ឋបាលព្រៃឈើ និងចូលទៅវាស់វែង ៕
ក្រុមអ្នកតាមដានបាននិយាយថា ទោះឈើមានច្បាប់ក៏ដោយ អត់មានច្បាប់នាំចេញទេ…លោកមេព្រៃដទីរាប់អាន ។
អាឈើដែលនាំចេញទៅក្រៅប្រទេស សុទ្ធតែជាឈើដែលសង្ស័យត្រូវរ៉ូវគ្នាជាមួយ មេស្រុក មេព្រៃ យ៉ាងពិតប្រាកដ ៕
ចែករំលែកព័តមាននេះ