ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណីតភាពស្រះស្រង់​នារដូវវស្សា​​ ស្រស់ស្អាត ​គាប់​ភ្នែក

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្រះស្រង់​មាន​បណ្តោយ​៧៨០​ម៉ែត្រ និង​ទទឹង​៣៨០​ម៉ែត្រ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​អង្គរ​ស្ថាបនា​ឡើង

ខេត្តសៀមរាប ៖ ស្រះស្រង់​មាន​បណ្តោយ​៧៨០​ម៉ែត្រ និង​ទទឹង​៣៨០​ម៉ែត្រ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​អង្គរ​ស្ថាបនា​ឡើង​នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ ស្រះស្រង់​មាន​ទឹកជា​ប្រចាំ​ទាំង​រដូវប្រាំង និង​រដូវវស្សា ដោយ​ទទួល​ទឹក​ពី​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាប​ចូល​ពី​បារាយណ៍​ខាងកើត ។

ចាប់ពី​បារាយណ៍​ខាងកើត​រីង​ទឹក ធ្វើ​ឱ្យ​ទឹក​ក្នុង​ស្រះស្រង់​បាន​ប្រែប្រួល​ផង​ដែរ ព្រោះ​រំពឹង​តែ​លើ​ទឹកភ្លៀង​ប៉ុណ្ណោះ​។ ក្នុង​គោលបំណង​រក្សា​លំនឹង​ទឹក​ក្នុង​ស្រះស្រង់​ឱ្យ​បាន​ពេញ និង​មាន​ទេសភាព​ស្រស់​ស្អាត ជាទី​គយគន់​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ប្រឡាយ​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ ចូល​មក​ស្រះស្រង់ ដែល​មាន​ប្រវែង​៧​គីឡូម៉ែត្រ ។

រដូវវស្សា​នា​ឆ្នាំ​នេះ​ស្រះស្រង់​មាន​ទេសភាព​ស្រស់​ស្អាត ដោយសារ​មានទឹក​ថ្លាឈ្វេង​ពេញមាត់​ស្រះ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​គយគន់​ហើយ​លាន់មាត់​សរសើរ​មិន​ដាច់ ។ ជា​រៀង​រាល់​ព្រឹក​ភ្ញៀវ​ទេសចរ​បរទេស​​ជា​ច្រើន​ដែល​តែង​មក​ទស្សនា​ថ្ងៃ​រះ​ឆ្លុះ​ចាំង​នឹង​ស្រះស្រង់​មាន​ពណ៌​មាស​យ៉ាង​ស្រះ​ស្អាត ។

យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ ស្រះស្រង់​ពុំ​មាន​តួនាទី​ជា​អាង​ស្តុក​ទឹក​សម្រាប់​ការងារ​កសិកម្ម​ទេ តែ​ជា​ស្រះ​កម្សាន្ត​របស់​ព្រះរាជា​សម័យ​បុរាណ និង​មានកូន​ប្រាសាទតូច​មួយ​នៅ​ចំ​កណ្តាល ដែល​គេ​អាច​ឃើញ​កូន​ប្រាសាទ​នេះ​តែ​ក្នុង​រដូវប្រាំង​ដែល​មានទឹក​រាក់​ខ្លាំង​ប៉ុណ្ណោះ ៕