ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​បើក​រត់​បាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​មុខ​ប៉ុ​សិ៍្ត​នគរបាល​កា​កាប ដែល​ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក​ន្លែ​កកើត​ហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​LX៥៧០ ពណ៌​ស មិន​ចាំ​ស្លាក់​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថានភាព​ស្រវឹង បើក​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បាន​រេ​ចង្កូត ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ ខ្ទាត​ជិត​១០​ម៉ែត្រ​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​ពី​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ អត់​ទាន់​មាន​អ្នក​លើកយក​ទៅ​ណា ក៏​ត្រូវ​ម៉ូតូ​២​គ្រឿង​ម៉ាក​ភូសា ពណ៌​លឿង និង​ម៉ាក​គុប​ជ្រុង បើកបរ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​កើតហេតុ បាន​បុក​បណ្តាល​ឲ្យ​ដួល​ហើយ​អ្នក​ជិះ​ម៉ូតូ គុប​ជ្រុង​ដួល​បែក​មាត់ និង​ម៉ូតូ​ធំ​មិន​មាន​រង​របួស​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ក្បាល​នាគ​ពុះ​ចែកផ្លូវ​នោះ ត្រូវ​បាន​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហៅ​រថយន្ត​អូស​ចេញ​ដាក់​ចិញ្ចើម​ផ្លូវ ចៀសវាង​មាន​គ្រោះថ្នាក់​បន្ត​ទៀត ៕