ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសង្រ្កាន្តឆ្នាំថោះ បញ្ចាស័កជិតចូលមកដល់ហើយ មកដឹងរណ្តាប់ទទួលទេវតាទាំងអស់គ្នា!

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំថោះ បញ្ចា​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាម​ការ​គណនា ឆ្នាំថោះ​ឥឡូវនេះ…

រាជធានី​ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំថោះ បញ្ចា​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាម​ការ​គណនា ឆ្នាំថោះ​ឥឡូវនេះ សង្ក្រាន្ត​ចូល​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា វេលា​ម៉ោង​១៦៖០០​នាទី (​ឬ​វេលា​ម៉ោង​៤​រសៀល​)​។

រូបភាពទេពធីតាសង្ក្រាន្ត

ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា មគ្គនាយិកា​ព្រះ​នាម កិ​មិ​រា​ទេវី ជា​រាជបុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​សេត (​ស​) លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ចង្កុលណី អ​ភ​រណៈ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​ចេកណាំវ៉ា ព្រះ​ហស្ត​ស្តាំ​ទ្រង់ ព្រះ​ខ័​ន្ត ព្រ​ហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​អ​ង្គុ​ត​ពាក់​ឆៀង​បើកព្រះនេត្រ​នៅ​លើ​ខ្នង ម​ហឹ​ង្សា (​ក្របី​) ជា​យានពាហនៈ​។

សូម​ជម្រាប​ជូន​បងប្អូន​ថា ពេលវេលា​មហាសង្ក្រាន្ត​ឆ្នាំថោះ បញ្ច​ស័ក​ឆ្នាំ​២០២៣ នឹង​ចូល​ឆ្នាំ​នៅ​វេលា​ម៉ោង​៤​ល្ងាច ជា​ពេល​ល្ងាច​ត្រជាក់​ចូល​ដល់​សិរី ជា​ពេល​សួស្តី​រីករាយ​គ្រប់​គ្នា ។

រូបភាពទេពធីតាសង្ក្រាន្ត

យ៉ាងណាមិញ ពុក​ម៉ែ​បងប្អូន​ពិតជា​ចង់​ដឹង​ហើយ​ថា ឆ្នាំថោះ​បញ្ច​ស័ក តើ​រណ្តាប់​ទទួល​ទេវតា​មាន​អ្វីខ្លះ ។ យោង​តាម​សៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្ត​រាជ ២០២៣ របស់​ឯកឧត្តម អ៊ឹម បូ​រិ​ន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ខ្មែរ ចិន សកល បានឱ្យ​ដឹង​ថា​«​រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។

រូបតំណាង

បន្ទាប់​មក គឺ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា ទេវតា​មាន​ជា​អាទិ៍​បាយសី ៩​ថ្នាក់​មួយគូ​បាយសី ៧​ថ្នាក់​មួយគូ​បាយសី ៥​ថ្នាក់​មួយគូ​បាយសី ៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្វា​ធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប​៥ លា​ច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន​ចេកណាំវ៉ា​ដាក់​លើ​ជើងពាន​មួយគូ ផ្លែ​ឈើ​១១​មុខ (១​រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹក ស្អាត​ពីរ​កែវ​។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ ចិត្ត​រំពឹង គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

រូបតំណាង

ចំពោះ​បាយសី​៩​ថ្នាក់​៧​ថ្នាក់ ជា​ទំនៀម​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង​មាន​អនុវត្ត​នៅ​ព្រះ​បរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដល់​មាន​ទៀន ធូប​ប្រាំ​ស្វា​ធម៌​កូន​ចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ​។

រូបតំណាង

ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣ ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន ។ នៅ​គ្រប់​ដ​ង្វា​យ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ