ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​បាច​ជី​ស្រូវ​ត្រូវ​ទឹក​កួច​បាត់​មួយ​ថ្ងៃ​ទើប​រក​ឃើញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​បាច​ជី​ស្រូវ​ជិះ​ឆ្លង​ប្រឡាយ​បង្ហៀរទឹក

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​បាច​ជី​ស្រូវ​ជិះ​ឆ្លង​ប្រឡាយ​បង្ហៀរទឹក ទឹក​ហូរ​ខ្លាំង​ធ្លាក់​ចូល​ប្រឡាយ​បាត់​រក​ឃើញ​តែ​ម៉ូតូ​រហូត​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​រលួស ស្ថិត​ភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា បុរស​រង​គ្រោះ ឈ្មោះ ឡាយ ម៉ា​ប់ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោក​អធិកា​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បន្ទាប់​ពី​មក​ពី​បាច​ជី​ស្រូវ​ហើយ​បាន​ជិះ​ម៉ូតូ​នៅ​ចំណុច​ប្រឡាយ​ទឹក​នៅ​ចុង​ម្ខាង​រួចរាល់​ហើយ​បាន​ជិះ​ម៉ូតូ​ឆ្លង​ប្រឡាយ​បង្ហៀរទឹក​ម្ខាង​ទៀត តែ​ដោយ​ទឹក​ប្រឡាយ​បង្ហៀរទឹក​ចុង​ក្រោយ​មានទឹក​ហូរ​ខ្លាំង​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ជ្រៅ​បណ្តាល​លិច​បាត់​ដែល​កើតហេតុ​នៅ​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ ។ 

នៅ​ពេល​អ្នក​ឃើញ​ហេតុការណ៍​នោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​២​ទៅ​៣​នាក់​បាន​ចុះ​ជួយ​ដែរ​តែ​រក​មិនឃើញ​សព​ឃើញ​តែ​ម៉ូតូ បន្ទាប់​មក​បាន​ប្រាប់​សាច់ញាតិ និង​សមត្ថកិច្ច​ជួយ​រក​រហូត​ដល់​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ បាន​រក​ឃើញ​សព​ជន​រង​គ្រោះ បច្ចុប្បន្ន​សព​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕