ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​ស្ទាក់​បា.ញ់​ស.ម្លា.ប់​គ្នា​ដូច​ក្នុង​រឿង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់ក្នុង​ចំណោម​០២​នាក់ ត្រូវ​ភាគី​ម្ខាង​ទៀត​ស្ទាក់​បា.ញ់​សម្លាប់​យ៉ាង​សា​ហាវ​ឃោ​រឃៅពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី០៩ មេ​សា ត្រង់​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល តែ​ក្រុម​ខ្មាន់​កាំភ្លើងខ្លី…


ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់ក្នុង​ចំណោម​០២​នាក់ ត្រូវ​ភាគី​ម្ខាង​ទៀត​ស្ទាក់​បា.ញ់​សម្លាប់​យ៉ាង​សា​ហាវ​ឃោ​រឃៅពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី០៩ មេ​សា ត្រង់​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល តែ​ក្រុម​ខ្មាន់​កាំភ្លើងខ្លី បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​​ម៉ូតូ ​និង​ទូរស័ព្ទ​០១​គ្រឿង នៅ​កន្លែង​កើតហេតុ​។ នេះ​បើ​តាម​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រឿង ប៉ូ​ឡូ ភេទប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ ។ ជន​រង​គ្រោះ​មាន​គ្នា​០២​នាក់ ហើយ​ត្រូវ​ខ្មាន់កាំភ្លើង​តាម​ស្ទាក់​បាញ់ប្រហារ​នៅ​លើ​ផ្លូវ​​លំ​មួយ​កន្លែង ក្រោយ​ពី​ប៉ះ​ពាក្យ​សំដី​គ្នា​ប៉ុន្មាន​ម៉ាត់​។ សេចក្ដី​រាយ​ការ​ណ៏​បឋម​ដដែល​បាន​បញ្ជាក់​ថា ភា​ភី​ជន​ដៃដល់​មាន​គ្នា​ប្រហែល​ពី​០៤​ ទៅ​៥​នាក់ បាន​តាម​ស្ទាក់​បាញ់​ភាគី​រង​គ្រោះ​ដែល​មាន​គ្នា​០២​នាក់ ហើយ​ពួក​គេ​ជា​មនុស្ស​ស្គាល់គ្នា​យ៉ាង​ច្បាស់ ដែល​ធ្លាប់​មាន​ប្រវត្តិ​ឈ្មោះ​ប្រកែក​គ្នា​យ៉ាង​ក្ដៅ​គគុក​ផង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​ប្រាប់​ថា នៅ​ក្នុង​សំណុំរឿង​នេះ បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​​នានា ភាគី​ជម្លោះ​ទាំង​០២​ធ្លាប់​ឈ្មោះ​គ្នា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ តែ​ប់​តាម​សាក្សី​ជម្លោះ​នោះ​ពុំ​មាន​វត្តមាន​ជន​រង​គ្រោះ​ទេ ​។ លោក​ថា ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​ពី​៤ ​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​តាម​ស្ទាក់​ក្រុម​ជន​រង​គ្រោះ លុះ​ជួប​នៅ​តាម​ផ្លូវ​ពួក​គេ ក៏​ប៉ះ​ពាក្យ​សំដី​គ្នា​មួយ​ប្រាវ ស្រាប់តែ​ត្រូវ​ភាគី​ដៃដល់​ដក​កាំភ្លើង​បាញ់​ចំនួន​០២​គ្រាប់ ទៅ​លើ​ជន​រង​គ្រោះ មួយ​គ្រាប់​ចំ​ដើមទ្រូង និងមួយ​គ្រាប់​ទៀត​​ខុស​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ បើ​តាម​សាក្សី បាន​និយាយ​ថា ពេល​ស្នូរ​ផ្ទុះ​កាំភ្លើង គេ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ និងមាន​ខ្លះ​រត់ ខណៈ​គេ​ឃើញ​ជន​ម្នាក់​ដេក​ដួល​ក្បែរ​ចិញ្ចើម​ផ្លូវ​។ ពេល​នោះ​ អ្នក​ភូមិ​បាន​ផ្អើល​ឆោឡោ​ឡើង រត់​ទៅ​ជួយ​ជន​រង​គ្រោះ ដែល​ពោ​ពេញ​ទៅ​ដោយ​ឈាម​ជោក​​ជាំ​។

សាក្សី​ដដែល​បាន​បញ្ជាក់​ថា ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ឈ្លោះ​រហូត​ដក​កាំភ្លើង​បាញ់ប្រហារ​គ្នា​នោះ​ទេ ស្រាប់តែ​សុខ​ៗ​មានរឿង​នេះ​កើតឡើង​។ ប៉ុន្តែ​បើ​តាម​ការ​សួរនាំភាគី​ជម្លោះ​សុទ្ធតែ​ជា​មនុស្ស​ស្គាល់គ្នា​។

ទោះ​យ៉ាងណា បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោលបាន​ប្រាប់​ថា នៅ​កន្លែង​កើតហេតុ កម្លាំង​ជំនាញ​រឹបអូស​បាន​ម៉ូតូ​០១​គ្រឿង និងទូរស័ព្ទ​០១​គ្រឿង ដែល​ជា​របស់​ភាគី​ដៃដល់​ដែល​រត់​ចោល ហើយ​ភាគី​ជន​ដៃដល់​នេះ យើង​បាន​កំណត់​អត្តសញ្ញាណ​អស់ហើយ តែ​ពួក​គេ​កំពុង​រត់​គេច​ខ្លួន​។ លោក​បាន​បន្ថែម​ថា ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​សាក្សី​នានា និងមនុស្ស​មួយ​ចំនួនដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ